ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់​ឲ្យ​អ្នក​ទាំង​២កាន់តែ​ស្រឡាញ់​គ្នា​នោះ វិធីទាំង​នេះ​នឹង​ជួយ​អ្នក

4 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​ស្រឡាញ់​គ្នា​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​គួរតែ​ចេះ​ស្វែង​យល់​ពី​គ្នា ចេះ​យល់​ពី​គ្នា ព្រោះ​ការ​យល់​ច្បាស់​ពី​គ្នា ទើប​អាច​ជួយ​កាត់​បន្ថយ​ជម្លោះ ដោយ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​ស្រឡាញ់​គ្នា​លើស​ដើម​ក៏​មាន​ដែរ​។ ២-មិន​ថា​ពេល​សប្បាយ…

ខាងក្រោម​នេះ Health.com.kh យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​ស្រឡាញ់​គ្នា​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​គួរតែ​ចេះ​ស្វែង​យល់​ពី​គ្នា ចេះ​យល់​ពី​គ្នា ព្រោះ​ការ​យល់​ច្បាស់​ពី​គ្នា ទើប​អាច​ជួយ​កាត់​បន្ថយ​ជម្លោះ ដោយ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​ស្រឡាញ់​គ្នា​លើស​ដើម​ក៏​មាន​ដែរ​។

២-មិន​ថា​ពេល​សប្បាយ ឬ​ពេល​កើតទុក្ខ អ្នក​គួរតែ​ចេះ​បារម្ភ និង​យកចិត្តទុកដាក់​ចំពោះ​គ្នា មិន​គួរ​ធ្វើ​មិនដឹងមិនលឺ​ទេ ព្រោះ​ការ​ចេះ​យកចិត្តទុកដាក​គ្នា អាច​ធ្វើ​ឲ្យ​មនោសញ្ចេតនា​អ្នក​កាន់តែ​ល្អ​បាន​។

៣-អ្នក​គួរតែ​ចេះ​ពឹង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មិន​គួរ​គិត​ថា​អ្នក​ធ្វើ​បាន​គ្រប់យ៉ាង​ឡើយ ព្រោះ​បើ​អ្នក​មិន​ចេះ​ផ្តល់​ឱកាស​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ទេ នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​ឃ្លាត​គ្នា​។

៤-ចុង​ក្រោយ អ្នក​គួរតែ​ជឿជាក់​លើ​គ្នា ព្រោះ​មាន​តែ​សេចក្តី​ជឿជាក់​មួយ​នេះ​ទេ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​កាន់តែ​ល្អ​នឹង​គ្នា ដោយ​មិន​ងាយ​មាន​នរណា​មក​បំបែកបំបាក់​មនោសញ្ចេតនា​អ្នក​ទាំង​ពីរ​បាន​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ធ្វើ​ឲ្យ​បាន​៤​ចំណុច​នេះ ទើប​អាច​ធានា​ថា​មនោសញ្ចេតនា​អ្នក​នឹង​ល្អ​បាន​យូរអង្វែង​៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ