ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរលោកមេឆ្នោតយួន…ស្រីស្នេហ៍​ទារ​ជំងឺ​ចិត្ត២ម៉ឺន​ដុល្លារ​ បែរ​ថាមាន​តែ​៥០០​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ នៅ​ក្នុង​បណ្តឹង​របស់​​នារីរងគ្រោះ បានធ្វើការ​​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២​មុ​ឺ​ន​ដុល្លារ ប៉ុន្តែ​បុរស​ជា​ជន​សង្ស័យ​​និយាយ​ប្រាប់ថា​ «ខ្លួន​មាន​លទ្ធភាព​ត្រឹម​តែ​៥០០​ដុល្លារ​ប៉ុណ្ណោះ ។ ហើយ​ពេល​នេះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​ផ្លូវច្បាប់ហើយ តែនៅ​មិនដឹងបែបណាទៀតទេ…

រាជធានីភ្នំពេញ ​៖ នៅ​ក្នុង​បណ្តឹង​របស់​​នារីរងគ្រោះ បានធ្វើការ​​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២​មុ​ឺ​ន​ដុល្លារ ប៉ុន្តែ​បុរស​ជា​ជន​សង្ស័យ​​និយាយ​ប្រាប់ថា​ «ខ្លួន​មាន​លទ្ធភាព​ត្រឹម​តែ​៥០០​ដុល្លារ​ប៉ុណ្ណោះ ។ ហើយ​ពេល​នេះ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​តាម​ផ្លូវច្បាប់ហើយ តែនៅ​មិនដឹងបែបណាទៀតទេ ។

គួរបញ្ជាក់​ថា បុរស​ជា​មេ​ឆ្នោត​វៀតណា​ម​ម្នាក់ បាន​បង្កាត់ភ្លើង​ស្នេហ៍​ដោយ​លួចលាក់ជាមួយ​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​កត់​ឆ្នោត ​ឬ​កូនកញ្ច្រែង​ឱ្យ​ខ្លួនតាំង​តែ​ពី​នាង​ទើប​មាន​អាយុ​១៧​ឆ្នាំ​ម្ល៉េះ​ ។ ក្នុង​ការ​សាង​ស្នេហ៍​ដ៏​ផ្អែម​ត្រជាក់​​ជាមួយ​គ្នា​អស់រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ ក៏​តែង​ណាត់ជួប​គ្នា​ឡើងផ្ទះ​សំណាក់​ជា​ញឹកញាប់​ពី​៣​ទៅ​៥​ថ្ងៃ​ម្ដង​រៀង​រាល់​ស​ប្ដា​ហ៍​ទៀត​ផង ហើយ​រាល់ពេល​រួមរ័ក​ម្ដង​ៗ​បុរស​នេះ​តែងតែ​ប្រើ​ទូរស័ព្ទ​ថតរូប​និង​ថត​វី​ដេ​អូរ​ឃ្លី​ប​ទុកជា​បន្តបន្ទាប់ ។ ប៉ុន្តែ​រាល់លើក នាង​តែង​ដណ្ដើម​យក​ទូរស័ព្ទ​មក​លុប​ចោលរហូត ព្រោះ​ខ្លាច​បុរស​នេះ​យក​រូប​ទៅ​បង្ហោះ​ផ្ដេសផ្ដាស ។

ទោះបីជា​បែប​ណា រឿងរ៉ាវ​ដែល​នាង​ភ័យ​ខ្លាច​នៅ​តែ​កើត​មាន​ឡើង​ទាល់តែ​បាន គឺ​នៅ​ពេលរួមរ័ក​លើក​ចុង​ក្រោយ ប្រុស​ស្នេហ៍​បាន​ថតរូប​ទុក​ទៀត ហើយ​នាង​ភ្លេច​មិន​បាន​ទារ​មក​លុប​រូប​ចោល​ទេ ស្រាប់តែ​បុរស​នេះ​ យក​រូបភាព​រួម​ភេទ​ទៅ​បង្ហោះ ទើប​នាង​សម្រេចចិត្ត​ប្ដឹង​សុំ​ឲ្យ​នគរបាល​ចាប់ខ្លួន​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។ ការ​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា នៅ​ផ្សារ​ត្រពាំង​ពោធិ៍ ហៅ​ផ្សារយាយ​ផា ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ហង្ស សិង្ហ អាយុ​៤១​ឆ្នាំ ជា​មេ​ឆ្នោត​វៀតណាម​នៅ​ផ្សារ​ត្រពាំង​ពោធិ៍​នោះ ចំណែក​ស្ត្រី​ជា​គូស្នេហ៍​មាន​អាយុ​២៣​ឆ្នាំ ជា​អ្នក​សុ​ី​ឈ្នួល​កត់​ឆ្នោត​ឲ្យ​ជន​ខាងលើ​ដោយ​ផ្ទាល់ ហើយ​អ្នក​ទាំង​២​នាក់​ស្នាក់​នៅ​ក្នុង​ផ្សារ​ត្រពាំង​ពោធិ៍​នេះ​តែ​ម្ដង ។ ស្ត្រី​អាយុ​២៣​ឆ្នាំ​រូប​នេះ​ និយាយ​ប្រាប់​នគរបាល​ថា នាង​និង​បុរស​ដែល​ជា​មេ​ឆ្នោត​ម្នាក់​នេះ ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​រយៈពេល​៥​ឆ្នាំ​មក​ហើយ គឺ​ចាប់តាំងពី​នាង​ទើប​មាន​អាយុ​១៧​ឆ្នាំ​ ហើយ​ចូល​ទៅ​សុ​ី​ឈ្នួល​កត់​ឆ្នោត​ឲ្យ​បុរស​នេះ ។

ការ​ស្រឡាញ់​គ្នា​នោះ​ គឺ​ដោយ​លួច​លាក់​ប៉ុណ្ណោះ ហើយ​បុរស​នេះ​តែងតែ​ណាត់ជួប​នាង​រួមរ័ក​នៅតាម​ផ្ទះ​សំណាក់​នានា​ជា​ញឹកញាប់ ក្នុង​នោះ​មានផ្ទះសំណាក់​យីហោ​«​សម្បត្តិ​មាស​»​នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​និងផ្ទះសំណាក់​ផ្សេង​ទៀត​នៅ​ម្ដុំ​ខាងក្រោយ​សាលារៀន​សន្ធរ​ម៉ុ​ក ខណ្ឌទួលគោក ជា​ដើម ។

នាង​រៀបរាប់​ទៀត​ថា អ្វី​ដែល​ប្រុស​ស្នេហ៍​ចូលចិត្ត​នៅ​ពេល​រួមរ័ក គឺ​ការ​ថតរូប ​មាន​ទាំង​រូបថត​ធម្មតា
និង​វី​ដេ​អូ​ឃ្លី​ប​ផង​ដែរ ប៉ុន្តែ​រាល់​លើកនាង​តែង​ដណ្ដើម​យក​ទូរស័ព្ទ​ពី​ជន​នេះ​មក​លុប​រូប​ចោល​មិន​ដែល
​ទុក​ឡើយ ។ លុះ​នៅ​ថ្ងៃ​ទី​២ ខែមេសា ​កន្លង​ទៅ បុរស​នេះ​បាន​ណាត់ជួប​នាងម្ដងទៀត​នៅផ្ទះ​សំណាក់​មួយ​កន្លែង​មិន​មាន​យីហោ ​ម្ដុំ​ខាងក្រោយ​សាលារៀន​សន្ធរ​ម៉ុ​ក ខណ្ឌទួល​គោក បន្ទាប់​មក​បាន​រួម​ភេទ​ជាមួយ​
គ្នា និង​ត្រូវ​បាន​ប្រុស​ស្នេហ៍​ថតរូប​ជា​ថ្មី​ទៀត ប៉ុន្តែ​លើក​នេះ​នាង​មិន​បាន​លុប​រូប​ចោល​ឡើយ ។ បន្ទាប់​មក ស្រាប់តែ​ប្រុស​ថ្លៃ​រមាស់​ដៃ​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​កមួយ ​ឈ្មោះ «Por Heng» បង្ហោះ​រូបភាព​សិច​ដែល​បាន​រួម​ភេទ​ជាមួយ​គ្នានោះ ។

ក្រោយ​ពេល​បែកធ្លាយ​រូប​អាសអាភាស​បែប​នេះ នាង​ទប់​កំហឹង​មិន​បាន​ទេ ​ព្រោះ​ធ្វើ​ឲ្យ​នាង​មានការ​ឈឺ​ចាប់​បំផុត​ ចំពោះ​ភាព​អាម៉ាស់​មួយ​នេះ ទើប​នាង​សម្រេចចិត្ត​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​
៣​ជួយ​អន្តរាគមន៍ ។ ចំណែក​បុរស​ជា​គូស្នេហ៍ បន្ទាប់​មក​បាន​គេចខ្លួន​ទៅ​ខេត្តព្រះវិហារ ។ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អំពើ​លាមក​នេះ នាង​ក៏​បាន​រៀបចំ​គម្រោង​ឱ្យ​ជន​កំហូច​នេះ​ចូល​អន្ទាក់​ដោយ​ណាត់​ឲ្យ​មក​ជួប​នាង​នៅផ្ទះ​សំណាក់​«​សម្បត្តិ​មាស​» ដោយ​មិន​ឲ្យ​បុរស​នេះ​ដឹងខ្លួន​មុន​ឡើយ ។

ចំណែក​ជន​កំហូច​នេះ​ ក៏​បាន​មក​ជួប​ដោយ​មិន​បានដឹង​ខ្លួន​ថា​ ចូល​អន្ទាក់​ឡើយ លុះ​ពេល​មក​ដល់​ក៏​ត្រូវ​នគរ​បាល​ចាប់​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។ ​


អត្ថបទសរសេរ ដោយ