ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរ​ត្រីចក្រយានយន្ត​(​កង់​បី​ឥណ្ឌា​)​ជាង​៤០​ភាគរយ​ប្រឡង​ជាប់​យក​ប័ណ្ណបើកបរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​មន្ទីរ​សា​ធា​ណ​ការ និង​ដឹក​ជ​ញ្ជួ​ន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែមេសា​កន្លង​ទៅ​នេះ គឺជា​វគ្គ​ទី​៨​នៃ​ការ​បណ្តុះបណ្តាល​ច្បាប់​ចរាចរ​ផ្លូវគោក​ដែល​មាន​សិក្ខាកាម ជា​អ្នកបើកបរ​ត្រីចក្រយានយន្ត​ចំនួន​១៤៣៥​នាក់ មក​រៀន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥត​គិតថ្លៃ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​មន្ទីរ​សា​ធា​ណ​ការ និង​ដឹក​ជ​ញ្ជួ​ន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែមេសា​កន្លង​ទៅ​នេះ គឺជា​វគ្គ​ទី​៨​នៃ​ការ​បណ្តុះបណ្តាល​ច្បាប់​ចរាចរ​ផ្លូវគោក​ដែល​មាន​សិក្ខាកាម ជា​អ្នកបើកបរ​ត្រីចក្រយានយន្ត​ចំនួន​១៤៣៥​នាក់ មក​រៀន​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥត​គិតថ្លៃ ។


រូបភាពពីហ្វេសប៊ុកផេករបស់មន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានីភ្នំពេញ

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា បងប្អូន​អ្នកបើកបរ​ទាំងអស់​ដែល​បាន​ចូលរួម​វគ្គ​សិក្សា គឺ​បាន​ដាក់​ពាក្យ​ប្រឡង​យក​ប័ណ្ណបើកបរ​ដែល​ក្នុង​នោះ​មាន​ចំនួន​តែ​៤៧% គឺ​មាន​លទ្ធផល​ល្អ​ប្រឡង​«​ជាប់​» ។ យ៉ាងណាមិញ​ក៏​មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​សំណូមពរ​ថា បើ​បងប្អូន​អ្នក​រត់​កង់​៣​បាន​ឆ្លង​វគ្គ​ច្បាប់​បើកបរ​ចរាចរណ៍​ផ្លូវគោក​ហើយ​សូម​បងប្អូន​គោរព​ក្នុង​ការ​បើកបរ​តាម​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ។



រូបភាពពីហ្វេសប៊ុកផេករបស់មន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានីភ្នំពេញ

ខណៈ​មាន​មតិ​ខ្លះ​បាន​ចោទសួរ​ថា បើសិនជា​មាន​ប័ណ្ណបើកបរ​ឡាន​ហើយ តើ​អាច​បើក​កង់​បី​បាន​អត់​ខាង​ជំនាញ​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា គឺ «​ត្រូវ​មាន​ប័ណ្ណបើកបរ​ត្រីចក្រយានយន្ត​១​ទៀត​» ៕



រូបភាពពីហ្វេសប៊ុកផេករបស់មន្ទីរសាធារណការ និងដឹកជញ្ជួនរាជធានីភ្នំពេញ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ