ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​១៥០​គ្រួសារ​ទទួល​បាន​អំណោយ

4 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ «​ត្រូវ​បង្កើន​ការ​ដាំ​ដើមឈើ​ឡើង​វិញ​ជុំវិញ​ផ្ទះ ធ្វើ​ផ្ទះ​ត្រូវធ្វើ​ឲ្យ​រឹង​មាំ​ដោយ​មាន​ដំ​ស្នឹង​ចងខ្សែ​កាប ឬ​ខ្សែលួស​ធំ​យិ​ត​យោង ដើម្បី​ការពារ​ខ្យល់​កន្ត្រាក់​បក់​បោក​បណ្តាល​ឱ្យ​ដួល​រលំ និង​បង្ក​ឲ្យ​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​និង​ផ្ទះសម្បែង​របស់​បងប្អូន និង​អំពាវនាវ​ដល់​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង​សប្បុរសជន​ចូលរួម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ដែល​ចេះ​តែ​កើត​មាន​ជា​រៀល​រាល់ថ្ងៃ​»​។…

ខេត្តបន្ទាយមានជ័យ ៖ «​ត្រូវ​បង្កើន​ការ​ដាំ​ដើមឈើ​ឡើង​វិញ​ជុំវិញ​ផ្ទះ ធ្វើ​ផ្ទះ​ត្រូវធ្វើ​ឲ្យ​រឹង​មាំ​ដោយ​មាន​ដំ​ស្នឹង​ចងខ្សែ​កាប ឬ​ខ្សែលួស​ធំ​យិ​ត​យោង ដើម្បី​ការពារ​ខ្យល់​កន្ត្រាក់​បក់​បោក​បណ្តាល​ឱ្យ​ដួល​រលំ និង​បង្ក​ឲ្យ​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​និង​ផ្ទះសម្បែង​របស់​បងប្អូន និង​អំពាវនាវ​ដល់​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង​សប្បុរសជន​ចូលរួម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ដែល​ចេះ​តែ​កើត​មាន​ជា​រៀល​រាល់ថ្ងៃ​»​។

នេះ​គឺជា​ការ​ណែនាំ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ក្នុង​ពិធី​សំណេះ
សំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ នៅ​ក្នុងស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៨ ​ខែមេសា ឆ្នាំ​២០១៩ នៅ​វត្ត​បឹង​ត្រាវ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី ចំនួន​១៥០​គ្រួសារ ។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​សំ ណា​ក់​ថ្នាក់ដឹកនាំ​កំពូល​ជាតិ​មាន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំ​រិ​ន ប្រធានរដ្ឋសភា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់ គិតគូរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​គ្រោះ​ធម្មជាតិ និង​គ្រោះ​ម​ហ​ន្ត​រាយ​ផ្សេង​ៗ ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ហើយ​ទីណា​មានការ​លំបាក​ខ្វះខាត​ទីនោះ​គឺ​មាន​វត្តមាន​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​និង​កាកបាទក្រហម​ចុះ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដោយ​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដែល​ជួប​ការ​លំបាក​ចោល​ដោយ​មិន​ដោះស្រាយ​នោះ​ឡើយ​«​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់​ៗ​គ្នា មិន​ទុក​នរណា​ម្នាក់​ចោល​»​នោះ​ឡើយ​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹ​ម​យ៉ា​ន ក៏​បាន​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង​១៥០​គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​បាន​អំណោយ​រួម​មាន ឃី​ត​១, អង្ករ​២៥​គីឡូក្រាម​, ត្រីខ​១០​កំប៉ុង​, មី​១​កេស ,​ប្រេងឆា​១​លី​ត្រ ទឹកស៊ីអុីវ​​៣​ដប ,​នំ​ធុង​១​ធុង ,​ទឹក​សុទ្ធ​១​កេស ,​មុង​១ ,​សារុង​២ ,​ក្រ​ម៉ា​២ ,​ភួយ​១ ,​ថវិកា​៥​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ដល់​សាលាស្រុក ឃុំ បត់​ត្រង់ កងកម្លាំង​យោធា នគរបាល កងរាជអាវុធហត្ថ ដែល​បាន​ចុះ​អន្តរ​គម​ន៍​ជួយ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ និង​គណៈ​ក​ម្មា​ការ​អាចារ្យវត្ត​បឹង​ត្រាវ​នូវ​ថវិកា​មួយ​ចំនួន​ផង​ដែរ​។ ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​ឧបត្ថម្ភ​ស័ង្កសី​ចំនួន​២​ពាន់​សន្លឹក​សម្រាប់​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ការ​ខូចខាត​ដំបូល​ផង​ដែរ​។

អភិបាលស្រុក មង្គល​បូ​រី លោក​ដា ស៊ី​ណ​ង់ បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​មង្គល​បូ​រី ចាប់ពី​ខែមីនា​ដល់​ខែមេសា ឆ្នាំ​២០១៩ កើត​មាន​ខ្យល់​កន្ត្រាក់​ចំនួន​១១​លើក ក្នុង​ឃុំ​ចំនួន​១១​ធ្វើ​ឲ្យ​ខូចខាត​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​សរុប​ចំនួន​៣៣៨​ខ្នង ឃ្លាំង​២​កន្លែង រោង​ម៉ាស៊ីនកិនស្រូវ​៤​កន្លែង ក្នុង​នោះ ឃុំ​ចំនួន​៣២​ខ្នង ឃ្លាំង​១​កន្លែង​,​ឃុំ​បត់​ត្រង់​ចំនួន​១១៧​ខ្នង​, ឃុំ​ចំណោម​៣​ខ្នង​, ឃុំ​គោ​កប​ល្ល័​ង្គ​៤២​ខ្នង​, ឃុំ​សឿ​៣៩​ខ្នង​, ឃុំ​រហាត់ទឹក​១៤​ខ្នង​និង​រោង​ម៉ាស៊ីនកិនស្រូវ​៣​កន្លែង​,​ឃុំ​តា​ឡំ​៣៨​ខ្នង​, ឃុំ​ប្ញ​ស្សី​ក្រោក​២១​ខ្នង​,​ឃុំ​អូរ​ប្រាសាទ​១២​ខ្នង​និង​ឃ្លាំង​១ ម៉ាស៊ីនកិនស្រូវ​កន្លែង​,​ឃុំ​ស្រះ​រាំង​១៦​ខ្នង​និង​ឃុំ​សំបួរ​៤​ខ្នង​។

ដោយឡែក​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ថ្ងៃ​ទី​២៥-២៦ ខែមេសា ដែល​ទទួល អំណោយ​ថ្ងៃនេះ គឺ​មាន​ចំនួន​១៥០​គ្រួសារ មក​ពី​៦​ឃុំ​គឺ​ឃុំ​បត់​ត្រង់​១១៦​គ្រួសារ​,​ឃុំ​សឿ​២០​គ្រួសារ​,​ឃុំ​ប្ញ​ស្សី​ក្រោ​៥​គ្រួសារ​,​ឃុំ​អូរ​ប្រាសាទ​ចំនួន​៥​គ្រួសារ​, ឃុំ​ចំណោម​៣​គ្រួសារ និង​ឃុំ​បន្ទាយ​នាង​១​គ្រួសារ​ផង​ដែរ ៕