ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​ថា ល្បែង​បញ្ជល់មាន់​តាម​អុី​ន​ធើរ​ណេត ​កំពុង​ជ្រក​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មនុស្ស​ម្នា​យ៉ាងច្រើន​កុះករ​បាន​នាំ​គ្នា​សម្រុកចូល​ទៅ​ផឹក​កាហ្វេ​ជាមួយនឹង​ការ​ភ្នាល់​ល្បែង​​បញ្ជល់មាន់​តាម​អ៊ី​ន​ធឺ​ណេ​ត ដែល​ស្រែក​ហោរ​កញ្ជ្រៀវ​រំខាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​ស្ទើរ​រាល់ថ្ងៃ តែ​មិន​រំខាន​ដល់​កម្លាំង​សមត្ថកិច្ច​ឡើយ ព្រោះ​ល្បី​ថា ទីតាំង​ល្បែង​នោះ​ជា​សាច់ញាតិ​របស់​មន្ត្រី​ស្នងការដ្ឋាន​ខេត្ត​ផង​។ បើ​តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​អតិថិជន​ដែល​ធ្លាប់​ទៅ​ផឹក​កាហ្វេ និង​ភ្នាល់​ល្បែង​នៅ​ទីនោះ​បាន​ប្រាប់​ថា ហាង​កាហ្វេ​បង្កប់​ល្បែង​បញ្ជល់មាន់​តាម​អ៊ី​ន​ធឺ​ណេ​ត​ដ៏​អ​ធឹ​ក​អា​ធ​ម័​នោះ…

ខេត្តបាត់ដំបង ៖ មនុស្ស​ម្នា​យ៉ាងច្រើន​កុះករ​បាន​នាំ​គ្នា​សម្រុកចូល​ទៅ​ផឹក​កាហ្វេ​ជាមួយនឹង​ការ​ភ្នាល់​ល្បែង​​បញ្ជល់មាន់​តាម​អ៊ី​ន​ធឺ​ណេ​ត ដែល​ស្រែក​ហោរ​កញ្ជ្រៀវ​រំខាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​ស្ទើរ​រាល់ថ្ងៃ តែ​មិន​រំខាន​ដល់​កម្លាំង​សមត្ថកិច្ច​ឡើយ ព្រោះ​ល្បី​ថា ទីតាំង​ល្បែង​នោះ​ជា​សាច់ញាតិ​របស់​មន្ត្រី​ស្នងការដ្ឋាន​ខេត្ត​ផង​។

បើ​តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​អតិថិជន​ដែល​ធ្លាប់​ទៅ​ផឹក​កាហ្វេ និង​ភ្នាល់​ល្បែង​នៅ​ទីនោះ​បាន​ប្រាប់​ថា ហាង​កាហ្វេ​បង្កប់​ល្បែង​បញ្ជល់មាន់​តាម​អ៊ី​ន​ធឺ​ណេ​ត​ដ៏​អ​ធឹ​ក​អា​ធ​ម័​នោះ មា​នទី​តាំងនៅ​ខាងក្រោយ​វត្ត​កណ្ដឹង ស្ថិត​នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដែល​មាន​ម្ចាស់​ឈ្មោះ ចិត្ត ភេទ​ប្រុស​។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ឈ្មោះ​ចិត្ត បាន​លួច​បើក​ទីតាំង​បញ្ជល់មាន់​តាម​អ៊ី​ន​ធឺ​ណេ​ត​នេះ​បាន​រយៈ​ប្រហែល​១​ឆ្នាំ​កន្លែង​មក​ហើយ ប៉ុន្តែ​បុរស​នេះ​បាន​យកមុខ​របរ​លក់​កាហ្វេ​ធ្វើ​ជា​ខែល​ដើម្បី​បិទ​បាំង​មុខរបរ​មិនល្អ​របស់​ខ្លួន​។ បើ​តាម​អ្នក​ផឹក​កាហ្វេ​ភ្នាល់​ល្បែង​មាន់បាន​បញ្ជាក់​ថា អ្នក​ភ្នាល់​ល្បែង​បញ្ជល់មាន់​តាម​អ៊ី​ន​ធឺ​ណេ​ត​នេះ បាន​ប្រមូលផ្ដុំ​គ្នា​លេង​គគ្រឹកគគ្រេង​បំផុត​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ក្រៅពី​នេះ​គឺជា​ការ​បើក​លេង​បន្ទាប់បន្សំ​។

អ្នកលេង​តែង​ស្រែក​ហោ​រក​ញ្ជៀ​វ​យ៉ាង​កងរំពង​ស្ទើរ​ផ្អើល​អ្នក​ភូមិ ជាមួយនឹង​ការ​ភ្នាល់មាន់​ជល់​នេះ តែ​មិន​រំខាន​ដល់​អាជ្ញាធរ​ដែនដី ឬ​រំខាន​ដល់​សមត្ថកិច្ច​ម្ដងណា​ទេ​។ ព្រោះ​លោក​ដង្ខៅ​ចិត្ត បាន​អ៊ួ​ត​ថា បាន​បង់​សំណែន​ឲ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន និង​គ្រប់​លំដាប់ថ្នាក់​។ ពិសេស​ជាង​នេះ​ទៀត លោក​ដង្ខៅ​ចិត្ត​ធ្លាប់​បាន​ព្រលយ​ប្រាប់​អ្នកលេង​ថា ខ្លួន​បាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្នឹ​ត​ជាមួយ​មន្ត្រី​ស្នងការ​ខេត្ត​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ផង​។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ