ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​អចលនទ្រព្យ​ឧស្សាហកម្ម​វៀតណាម​នឹង​លូតលាស់

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​ថា ទីផ្សារ​អចលនទ្រព្យ​ឧស្សាហកម្ម​ក្នុងស្រុក​របស់​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​លូតលាស់​បាន​យ៉ាង​រឹង​មាំ និង​អាច​ក្លាយជា​វិស័យ​ដ៏​ទាក់ទាញ​សម្រាប់​វិនិយោគិន​ក្នុងឆ្នាំនេះ និង​ឆ្នាំ​មុខ​ៗ​ទៀត​។…

ប្រទេស​វៀតណាម ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​ថា ទីផ្សារ​អចលនទ្រព្យ​ឧស្សាហកម្ម​ក្នុងស្រុក​របស់​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​លូតលាស់​បាន​យ៉ាង​រឹង​មាំ និង​អាច​ក្លាយជា​វិស័យ​ដ៏​ទាក់ទាញ​សម្រាប់​វិនិយោគិន​ក្នុងឆ្នាំនេះ និង​ឆ្នាំ​មុខ​ៗ​ទៀត​។

លោក Nguyen Tran Nam ដែល​ជា​ប្រធាន​សមាគម​ន៍​អចលនទ្រព្យ​វៀតណាម​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​វេទិកា​អ​ចនទ្រ​ព្យ​ឧស្សាហកម្ម​វៀតណាម​ឆ្នាំ ២០១៩ កាលពី​ថ្ងៃ​អង្គា​រ៍ថា ទីផ្សារ​អចលនទ្រព្យ​ឧស្សាហកម្ម​វៀតណាម​មើលឃើញ​ការ​អភិវឌ្ឍន៍​យ៉ាង​រឹង​មាំ ដែល​បង្កើត​ជំនឿ​ទុកចិត្ត​សម្រាប់​វិនិយោគិន​បរទេស​ជា​ច្រើន​។ វា​នឹង​ក្លាយជា​មូលដ្ឋាន​សម្រាប់​ការ​លូតលាស់ និង​ជួយ​ដល់​ប្រទេស​ឲ្យ​ក្លាយជា​ទីតាំង​វិនិយោគ​ដែល​មាន​ភាព​ទាក់ទាញ​ជាងគេ​ក្នុង​អាស៊ី​អាគ្នេយ៍​សម្រាប់​វិស័យ​ផលិតកម្ម​។ ដោយ​មាន​អត្ថប្រយោជន៍​បង្កើត​ឡើង​ដោយ​ការ​អភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច​សង្គម និង​គោលនយោបាយ​ផ្សេង​ៗ ទីផ្សារ​អចលនទ្រព្យ​ឧស្សាហកម្ម​វៀតណាម​អាច​នឹង​មានឱកាស​កាន់តែ​ច្រើន​ទៀត​ក្នុង​ការ​អភិវឌ្ឍន៍​។

លោក Nam បាន​បន្ត​ថា “​ប្រសិនបើ​វិនិយោគិន​ទាញ​អត្ថប្រយោជន៍​ពី​ឱកាស និង​គោលនយោបាយ​ទាំងនេះ នោះ​ទីផ្សារ​អចលន ទ្រព្យ​ឧស្សាហកម្ម​វៀតណាម​នឹង​មានឱកាស​កាន់តែ​ច្រើន​ទៀត​ក្នុង​ការ​អភិវឌ្ឍន៍​”​។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោក Nguyen Dinh Cung ដែល​ជា​ប្រធាន​វិទ្យាស្ថាន​គ្រប់គ្រង​សេដ្ឋកិច្ច​កណ្តាល (CIEM) បាន​និយាយ​ថា វា​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​វិនិយោគ​លើ​អចលនទ្រព្យ​ឧស្សាហកម្ម​ដើម្បី​អភិវឌ្ឍន៍​ទីប្រជុំជន តំបន់ឧស្សាហកម្ម និង​តំបន់​សេដ្ឋកិច្ច​ជាដើម​។ លោក Cung បាន​បន្ត​ថា “​ភាព​ទាក់ទាញ​នៃ​ទីផ្សារ​អចលនទ្រព្យ​ឧស្សាហកម្ម​ក្នុងស្រុក​មាន​ខ្ពស់​ជាង​ភាព​ទាក់ទាញ​ក្នុង​តំបន់ ហើយ​វា​បន្ត​កើនឡើង​ព្រោះតែ​កត្តា​ជា​ច្រើន​ដូច​ជា​ការ​ចំណាយ​លើ​ពលកម្ម​ទាប តម្លៃ​ជួល​សមរម្យ និង​ពន្ធ​ប្រាក់​ចំណូល​ក្រុមហ៊ុន​សមរម្យ​ជាដើម​”​។

យ៉ាងណា​ក្តី​លោក​បាន​បន្ថែម​ថា ការ​អភិវឌ្ឍន៍​ក្នុង​វិស័យ​នេះ​នៅ​ជួប​ឧបសគ្គ​ជា​ច្រើន​នៅឡើយ​ដូច​ជា​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត​ភ្ជាប់​តំបន់ឧស្សាហកម្ម​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត​។ គោលនយោបាយ​រដ្ឋាភិបាល​នៅ​មាន​ភាព​មិន​ប្រាកដប្រជា​ច្រើន ហើយ​មិន​ទាន់​រឹង​មាំ​គ្រប់គ្រាន់​ក្នុង​ការ​គាំទ្រ​ដល់​វិនិយោគិន និង​ជំរុញ​ដល់​ការ​លូតលាស់​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ