ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អភិវឌ្ឍន៍​អចលន ទ្រព្យ​កម្ពុជា មាន​ទិស​ដៅ​ផ្សេង​ៗ​គ្នា និង​មាន​សកម្មភាព​ផុសផុល​នៅ​រាជធានី​ភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​កន្លង​ទៅ​នេះ វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​គេ​សម្លឹង​មើលឃើញ​ថា​មានការ​រីក​លូតលាស់​គួរ​អោយ​កត់សម្គាល់ និង​ស្ទើរតែ​មិន​គួរ​អោយ​ជឿ ។ ជាក់ស្ដែង​គេ​សង្កេត​ឃើញ​ថា​សំណង់​អគារ​ខ្ពស់​ៗ និង​លំនៅ​ឋាន​បាន​រីក​ដុះដាល​កាន់តែ​ខ្លាំង ក៏​ប៉ុន្តែ​ការ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ទាំងនោះ អ្នក​អភិវឌ្ឍ​មាន​ទិស​ដៅ​ផ្សេង​គ្នា…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​កន្លង​ទៅ​នេះ វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​គេ​សម្លឹង​មើលឃើញ​ថា​មានការ​រីក​លូតលាស់​គួរ​អោយ​កត់សម្គាល់ និង​ស្ទើរតែ​មិន​គួរ​អោយ​ជឿ ។ ជាក់ស្ដែង​គេ​សង្កេត​ឃើញ​ថា​សំណង់​អគារ​ខ្ពស់​ៗ និង​លំនៅ​ឋាន​បាន​រីក​ដុះដាល​កាន់តែ​ខ្លាំង ក៏​ប៉ុន្តែ​ការ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​ទាំងនោះ អ្នក​អភិវឌ្ឍ​មាន​ទិស​ដៅ​ផ្សេង​គ្នា ដោយ​អ្នក​ក្នុងស្រុក​ភាគច្រើន​អភិវឌ្ឍន៍​អចលនទ្រព្យ​សំដៅលើ​អ្នក​ក្នុង​ចំណូល​មធ្យម ហើយ​វិនិយោគិន​មក​ពី​ខាងក្រៅ​សំដៅលើ​អ្នកមាន​ចំណូល​ខ្ពស់ ។

នៅ​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​លំនៅ​ឋាន​ឆ្នាំ ២០១៩ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សា ២០១៩​នៅ​សាល​កោះ​ពេជ្រ លោក ម៉ឹក ច​ន្ដា ស្ថាបនិក​គេហទំព័រ Realestate.com.kh បានអោយ​ដឹងផង​ដែរ​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា នា​ពេល​បច្ចុប្បន្ន កំពុង​ឈាន​ដល់​ដំណាក់កាល​ថ្មី​មួយ ដោយ​បាន​ផ្លាស់​ប្តូរ​ពី​ភាព​ស្ងប់ស្ងាត់​ទៅ​ជា​ភាព​មមាញឹក​ក្នុង​ការ​វិនិយោគ ពី​សំណាក់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ។

លោក ម៉ឹក ច​ន្ដា បន្ត​ថា «​សម្រាប់​វិនិយោគិន​នៅ​ក្នុងស្រុក បាន​ដាក់​គោលដៅ​របស់​ខ្លួន​ដោយ​ស្វែងរក​អតិថិជន​នៅ​ក្នុងស្រុក ដោយ​វិនិយោគិន​ក្នុងស្រុក​ភាគច្រើន គឺ​អភិវឌ្ឍន៍​អចលនទ្រព្យ ដែល​មាន​តម្លៃ​សមរម្យ សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម ដូច​ជា​លំនៅ​ឋាន​តម្លៃ​សមរម្យ និង​ការ​ពុះ​ដី​ឡូត៍​ជាដើម ។ សម្រាប់​វិនិយោគិន​មក​ពី​ក្រៅប្រទេស​វិញ ភាគច្រើន បាន​វិនិយោគ​លើ​គម្រោង​ធំ​ៗ និង​មាន​តម្លៃ​ខ្ពស់​ដូច​ជា ខុន​ដូ អា​ផាត​មិន និង​អគារ​ពាណិជ្ជកម្ម​ជា​ច្រើន​ទៀត » ។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ វិស័យ​អចលនទ្រព្យ​មានការ​រីក​ចម្រើន​ច្រើន ជាក់ស្ដែង​មាន​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​បាន​និង​កំពុង​ដំណើរការ និង​មួយ​ចំនួន​ទៀត​កំពុង​រៀបចំ​ដំណើរការ​ផង​ដែរ ។ ក្រៅពី​នោះ យើង​ឃើញ​មាន​គម្រោង​ធំ​ៗ​ជា​ច្រើន​បាន​សង់​រួចរាល់ និង​បាន​ធ្វើ​អោយ​កម្ពុជា​កាន់តែ​ទាក់ទាញ​សម្រាប់​វិនិយោគិន​បរទេស ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ ។

បើ​តាម​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ​វាយតម្លៃ និង​អចលនវត្ថុ​កម្ពុជា បាន​ប្រសាសន៍​ថា វិស័យ​អ​ល​ច​ន​វត្ថុ​បាន​ដើរតួ​នាទី​សំខាន់ ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។ ហើយ​បើ​ក្រ​ឡែក​មក​មើល​វិស័យ​អចល​ទ្រព្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ មានការ​រីក​ចម្រើន​ខ្លាំង​ជាងគេ ដោយ​មាន​ផ្នែក​សំខាន់​ៗ​ចំនួន​បី ដូច​ជា​ការ​អភិវឌ្ឍន៍​លំនៅ​ឋាន ការ​អភិវឌ្ឍន៍​តំបន់​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍន៍​ដី​ទំនេរ សម្រាប់​ទាក់ទាញ​វិនិយោគ​ពី​ក្នុង​និង​ក្រៅប្រទេស ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ ។ លោក​និយាយ​ថា « សក្ដានុពល​សម្រាប់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នៅ​មានឱកាស​ច្រើន ជាក់ស្ដែង​កំនើន​នៃ​តម្រូវការ​អចលនទ្រព្យ​កាន់តែ​ខ្ពស់ តួយ៉ាង​សម្រាប់​លំនៅ​ឋាន​មាន​កំណើន​ចន្លោះ​ប្រមាណ​ពី​១០​ទៅ​១៥​ភាគរយ​ក្នុង​មួយ​ឆ្នាំ » ។ លោក​បន្ត​ថា ក្រៅពី​លំនៅ​ឋាន អគារ​ពាណិជ្ជកម្ម​សម្រាប់​ជួល​ក៏​មាន​តម្រូវការ​ខ្ពស់​ដែរ ហើយ​បច្ចុប្បន្ន​នេះ​ការ​ផ្គត់ផ្គង់​ទៅ​លើ​អគារ​ពាណិជ្ជក​ម្ជ​នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៅឡើយ ដែល​ទាមទារ​អោយ​មានការ​វិនិយោគ​បន្ថែម ។

លោក​បន្ត​ថា តាម​ការ​ព្យាករណ៍​សេដ្ឋកិច្ច​កម្ពុជា អាច​នឹង​ល្អ​ប្រសើរ​ដូច​បច្ចុប្បន្ន​យូរ​ទៀត ដូច្នេះ​សម្រាប់​វិស័យ​អចលនទ្រព្យ​ក៏​ដូច​គ្នា​ដែរ អាច​និយាយ​ថា វា​នឹង​នៅ​តែ​មា​សន្ទុះ​ប្រមាណ​៥​ឆ្នាំទៅ​មុខ​ទៀត ។ សម្រាប់​អ្នក​វិនិយោគ​ដែល​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ មិន​គួរ​រារែក​នោះ​ទេ បណ្ដាក់ទុន​ពី​ពេល​នេះ នឹង​ទទួល​បាន​ផល​ក្នុង​រយៈពេល​បី​បួន​ឆ្នាំ រឺ​ប្រាំ​ឆ្នាំ​ខាង​មុខ​ទៀត ។ លោក​ថា ៖ «​អ្នកខ្លះ​ទិញ​អចលនទ្រព្យ តែ​កន្លះ​ឆ្នាំ ឬ​មួយ​ឆ្នាំ​សោះ ក៏​ទទួល​បាន​ផល​ចំណេញ​មក​វិញ​រហូត​ដល់​២០​ភាគរយ​ដល់​៣០​ភាគរយ​ឯណោះ​» ។ លោក​ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ភី​អិ​ល ( CPL ) បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ការ​ទិញ​លក់​ដីធ្លី​និង​អចលនទ្រព្យ​ផ្សេង​ទៀត មានការ​រីក​ច្រើន​ខ្លាំង​ណាស់ ដោយសារ​តែ​ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួន​ធំ​បាន​សម្រួល​ដល់​ការ​ទិញ​ដោយ​បង់​រំលស់​តាម​ក្រុមហ៊ុន​ផ្ទាល់ រឺ​តាម​ធនាគារ​ក៏​បាន ។ បើ​កាលពីមុន​ការ​ទិញ​អចលនទ្រព្យ ត្រូវ​បង់លុយ​សុទ្ធ​ៗ​ឬ​បង់​ផ្ដាច់​ទើប​អាច​កាន់កាប់​អចលនទ្រព្យ​ទាំងនោះ
បាន ។

បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភព លោក​ថា ការ​ផ្ដល់​ឥណទាន​របស់​ធនាគារ​ទៅ​វិស័យ​អចលនទ្រព្យ សំណង់ ដោយ​ការ​បង់​រំលស់ បាន​ជំរុញ​អោយ​វិស័យ​ឥណទាន​កាន់តែ​រឹង​មាំ ។​ហើយ​ការ​ផ្ដល់​ឥណទាន​ក្នុង​វិស័យ​នេះ បាន​រួមចំណែក​បាន​១​ភាគ​៣​នៃ​កំណើន​ឥណទាន​សរុប ។ យ៉ាងណា​ក៏​ដោយ​សេដ្ឋវិទូ​ថា ការ​ផ្ដល់​ឥណទាន​ក្នុង​វិស័យ​សំណង់​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ