ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំ​កំពូល​ពី​ផ្លូវ​សូត្រ​ចុះ​កុងត្រា​ជាង​៦៤​ពាន់​លាន​ដុល្លារ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៧​មេ​សា​ថា បណ្ដា​កិច្ចព្រមព្រៀង មាន​ទឹកប្រាក់​មហាសាល​ដល់​ទៅ​ជាង​៦៤​ពាន់​លាន​ដុល្លារ ត្រូវ​បាន​ចុះហត្ថលេខា ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​ស្ដី​ពី ខ្សែក្រវាត់​និង​ផ្លូវ​សូត្រ ដែល​រៀបចំ​ធ្វើ​នា​ស​ប្ដា​ហ៍​កន្លង​ទៅ​នៅ​ក្រុង​ប៉េ​កាំ​ង​។…

ប្រទេស​ចិន ៖ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៧​មេ​សា​ថា បណ្ដា​កិច្ចព្រមព្រៀង មាន​ទឹកប្រាក់​មហាសាល​ដល់​ទៅ​ជាង​៦៤​ពាន់​លាន​ដុល្លារ ត្រូវ​បាន​ចុះហត្ថលេខា ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​ស្ដី​ពី ខ្សែក្រវាត់​និង​ផ្លូវ​សូត្រ ដែល​រៀបចំ​ធ្វើ​នា​ស​ប្ដា​ហ៍​កន្លង​ទៅ​នៅ​ក្រុង​ប៉េ​កាំ​ង​។

ក្នុង​សុន្ទរកថា​បិទ​កិច្ចប្រជុំ​កំពូល​នោះ​ប្រមុខរដ្ឋ​ចិន​បញ្ជាក់​ថា បណ្ដា​គោលការណ៍​នៃ​ទីផ្សារ​នឹង​អនុវត្ត បណ្ដា​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ផ្ដួចផ្ដើម​គំនិត​ដ៏​ធំ​នោះ ដែល​សំដៅ​បង្កើន​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម រវាង​អា​ស៊ី ​និង​អឺរ៉ុប​។

ជា​លើក​ទី​២​ក្នុង​រយៈពេល​តែ​២​ឆ្នាំ​មេដឹកនាំ​ចិន​រូប​នោះ បាន​រៀបចំ​ឲ្យ​មានការ​ជួប​ប្រជុំ​កំពូល​ពី​ផ្លូវ​សូត្រ​ថ្មី​ៗ ជា​ការ​ផ្ដួចផ្ដើម​គំនិត​ដែល​សំដៅ​កសាង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ ត​ភ្ជាប់​គ្នា ក្នុង​បណ្ដា​ប្រទេស​កំពុង​អភិ​វឌ្ឍន៍​នៅ​អា​ស៊ី អឺរ៉ុប​និង​អាហ្វ្រិក​។ ទិស​ដៅ​គឹ​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​គ្នា​រវាង​ប្រទេស​មហា​យក្ស​អា​ស៊ី​នោះ​ និង​បណ្ដា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់​ៗ ដែល​ត្រូវការ​ខ្លាំង​ការ​ជួយ​ផ្គត់ផ្គង់​។

លោក​ស៊ី​ជី​ន​ពីង​អះអាង​ថា អ្វី​ៗ​ត្រូវ​តែ​ធ្វើ​ដោយ​តម្លាភាព​ហើយ​យើង​ពុំ​ត្រូវ​មានការ​អនុគ្រោះ ចំពោះ​អំពើ​ពុក​រលួយ​។ លោក​បន្ត​ថា​ចិន​ក៏​នឹង​ជម្រុញ​ផង​ដែរ​ការ​អភិវឌ្ឍន៍​បៃតង ខណៈ​គម្រោង​មួយ​ចំនួន​នៃ​ផ្លូវ​សូត្រ ពិសេស​ទំនប់​វា​រី​អគ្គិសនី​ឬ​មជ្ឈមណ្ឌល​អគ្គិសនី​ប្រើ​ធ្យូងថ្ម ជា​រឿយ​ៗ​មានការ​រិះគន់​ថា នាំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​បរិស្ថាន​។

គោលដៅ​នៃ​ការ​ផ្ដួច​គំនិត​ខ្សែក្រវាត់​និង​ផ្លូវ​សូត្រ​នោះ​គឺ​កា​រត​ភ្ជាប់​គ្នា នូវ​ផ្លូវថ្នល់​ផ្លូវ​រថភ្លើង​និង​កំពង់​ផែ​ក្នុង​ប្រទេស​៦៥ ដែល​មាន​ទឹកប្រាក់​សរុប​ជា​១០០០​ពាន់​លាន​ដុល្លារ​។ លោក​លើក​ពី​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មានគុណ​ភាព​ខ្ពស់ ប្រើ​បាន​យូរអង្វែង បម្រើ​សេដ្ឋកិច្ច និង​អាច​ឆ្លើយ​តប​ចំពោះ​រាល់​គ្រោះ​ថ្នាក់ ​និង​បញ្ហា ព្រមទាំង​នឹង​ជួយ​បណ្ដា​ប្រទេស​ឲ្យ​អាច​ប្រើ​បាន​ពេញលេញ បណ្ដា​ធនធាន​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ