ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដ្រូ​ន​​ហោះ​លើ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក

4 ឆ្នាំ មុន

ប្រទេស​អុី​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​អុី​រ៉​ង់ ​TASNIM អះអាង​កាលពី​ថ្ងៃ​ទី​២៨ ខែ​មេ​សា​ថា ដ្រូ​ន​១​គ្រឿង​របស់​​កង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់ បាន​ហោះហើរ​ពីលើ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក​១​គ្រឿង នៅ​ក្នុង​ឈូង​សមុទ្រ​ពែរ្ស៍​។ ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​នោះ…

ប្រទេស​អុី​រ៉​ង់ ៖ ទីភ្នាក់ងារ​ព័ត៌មាន​អុី​រ៉​ង់ ​TASNIM អះអាង​កាលពី​ថ្ងៃ​ទី​២៨ ខែ​មេ​សា​ថា ដ្រូ​ន​១​គ្រឿង​របស់​​កង​ឆ្មាំ​បដិវត្តន៍​អុី​រ៉​ង់ បាន​ហោះហើរ​ពីលើ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក​១​គ្រឿង នៅ​ក្នុង​ឈូង​សមុទ្រ​ពែរ្ស៍​។

​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​នោះ បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ​ពុំ​មាន​កាលបរិច្ឆេទ ដោយ​ក្នុង​វី​ដេ​អូ​នេះ បង្ហាញ​រូប​ភាព​នៃ​ការ​ហោះហើរ​របស់​ដ្រូ​ន​នេះ​។ ដ្រូ​ន​នោះ​ហោះ​ចេញពី​ព្រ​លាន​មួយ​នៅ​វាល​ខ្សាច់ ជាប់មាត់​សមុទ្រ បន្ទាប់​មក​បង្ហាញ​នាវាចម្បាំង​២​គ្រឿង​ស្ថិត​ក្នុង​សមុទ្រ ហើយ​ហាក់ដូចជា​នាវា​អម​ការពារ នាវា​ផ្ទុក​យន្តហោះ​។

វី​ដេ​អូ​មាន​ព័ត៌មាន​ពី​លេខ​យន្តហោះ​ទាំងឡាយ​នៅ​លើ នាវា​ផ្ទុក​យន្តហោះ ពិសេស​យន្តហោះ​ស៊ើប​ការណ៍​២​គ្រឿង​ធុន​HAWKEYE AWACS ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ