ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​លើកគ្នា​ប្រឆាំង​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី យក​​សំរាម​ចាក់​ក្បែរ​ភូមិ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់ ដែល​រស់នៅ​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ តំណាង​ឲ្យ​រាប់រយ​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ​ចំនួន​៨ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៨ ខែមេសា…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់ ដែល​រស់នៅ​ក្នុងភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ តំណាង​ឲ្យ​រាប់រយ​គ្រួសារ​ដែល​រស់នៅ​ក្នុងភូមិ​ចំនួន​៨ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើការ​តវ៉ា​កាលពី​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩ ។ ដើម្បី​ប្រឆាំង​តវ៉ា​មិន​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ិ​ន ទ្រី ដឹក​សំរាម​យក​ទៅ​ចាក់ចោល​នៅ​ក្នុង​រណ្ដៅ​ដី​មួយ​កន្លែង​ដែល​នាំ​ឲ្យ​មានការ​ប៉ះពាល់​បរិស្ថាន សុខភាព អនាម័យ និង​ការ​រស់នៅ​របស់​ភូមិ​ទាំងអស់​ខាងលើ ជា​ពិសេស​វត្ត​អារាម និង​សាលារៀន​ដែល​ស្ថិត​នៅ​ក្បែរ​​នោះ​តែ​ម្ដង​។

អ្នក​តវ៉ា​ខាងលើ​បាន​និយាយ​ថា រថយន្ត​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិ​ន​ទ្រី បំរុង​ដឹក​យក​សំរាម​ចូល​ទៅ​ចាក់​ចោល​ក្នុង​រណ្ដៅ​ដី​ខាងលើ​នោះ​ទាំង​យប់​ទាំង​ថ្ងៃជា​បន្តបន្ទាប់​អស់​រយៈពេល​៤​ថ្ងៃ​កន្លង​មក​ហើយ ដែល​មិនដឹង​ថា មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ថ្នាក់​ណា​នោះ​ឡើយ​។ ក្រោយ​ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ បាន​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ម្យ៉ាងទៀត​ទើបតែ​៤​ថ្ងៃ​សោះ​សំរាម​ត្រូវ​បាន​យក​ទៅ​ចាក់ចោល​ទីនោះ​រាប់​សិប​តោន និង​កំពុង​ជះក្លិន​ស្អុយ​អសោចិ៍ បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ ។

ពួក​គាត់​មានការ​ព្រួយបារម្ភ​ពី​សុខភាព អនាម័យ ជា​ពិសេស​បាន​ធ្វើ​ឲ្យ​សិស្សសាលា​ជិត​នោះ​រៀន រៀន​សូត្រ​​មិនកើត​ព្រោះតែ​ទ្រាំ​នឹង​ក្លិនស្អុយ​មិន​បាន ។ ចំណែក​ព្រះសង្ឃ​ក្នុង​វត្ត​ជន្លុង​ម្លូរ ដែល​ស្ថិត​នៅ​ក្បែរ​នោះ​ក៏​ទទួល​រង​ក្លិន​សំរាម​នេះ​ខ្លាំងក្លា​ដែរ​។

ប្រភព​ដដែល​បន្ត​ថា នៅ​ជុំវិញ​ទីតាំង​រណ្ដៅ​ដី​ដែល​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ចាក់ចោល​សំរាម​នោះ​មាន​ភូមិ​ចំនួន​៨ ដែល​នឹង​ត្រូវ​រង​ផល​ប៉ះពាល់ ហើយ​អ្នក​ភូមិ​ទាំងអស់​ប្រាកដជា​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ បើ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​នៅ​តែ​បន្ត​ដឹក​សំរាម​យក​ទៅ​ចោល​នៅ​ទីនោះ​តទៅ​ទៀ​នោះ​។

ដោយឡែក​ពួក​គាត់​ធ្វើការ​ប្រមូលផ្ដុំ​គ្នា​នា​ពេល​នេះ គឺ​ដើម្បី​ធ្វើការ​ប្រឆាំង​តវ៉ា​ទៅ​នឹង​ក្រុមហ៊ុន​នេះ​ឲ្យ​បញ្ឈប់​​ការ​ចាក់សំរាម​នេះ​ជា​បន្ទាន់ ព្រោះ​ទីនោះ​មិន​សម​នឹង​យក​សំរាម​ទៅ​ចាក់ចោល​ឡើយ ព្រោះ​វា​ស្ថិត​នៅ​ក្បែរ​ភូមិឋាន វត្ត​អារាម និង​សាលារៀន​តែ​ម្ដង បើ​គ្មាន​ការ​ទប់ស្កាត់​ទេ ទីនោះ​នឹង​ក្លាយទៅជា​ភ្នំ​សំរាម​មាន​ក្លិនស្អុយ មាន​សត្វ​រុយ និង​សត្វ​ចម្លង​មេរោគ​ផ្សេង​ៗ​ទៀត ហើយ​ពួក​គាត់​មិន​អាច​រស់នៅ​បាន​ឡើយ​។

អ្នក​ភូមិ​បាន​លើក​ឡើង​ថា គោលបំណង​សំខាន់​ក្នុង​ការ​តវ៉ា​នេះ ពួក​គាត់​ចង់​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជួយ​ធ្វើការ​ទប់ស្កាត់​បញ្ឈប់​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ​ជា​បន្ទាន់ ហើយ​ពួក​គាត់​ក៏​បាន​ខ​ល​ទៅ​ជំរាបសួ​រលោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហែម ដា​រិ​ទ្ធិ ពី​បញ្ហា​នេះ​ដែរ​។

ខណៈ​នោះ​លោក​អភិបាល​ខណ្ឌ​ខាងលើ​ប្រាប់​ពួក​គាត់​ថា លោក​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​នេះ យក​សំរាម​ទៅ​ចាក់​នៅ​ទីនោះ​ឡើយ ពេល​នេះ​ចាំ​លោក​ខ​ល​ទៅ​ប្រាប់​ក្រុមហ៊ុន​នេះ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​។ មិនតែប៉ុណ្ណោះ​សំរាម​ដែល​ចាក់​ចូល​រណ្ដៅ ហើយ​មិន​អាច​ដឹក​ចេញ​វិញ​ទេ ប៉ុន្តែ​ពួក​គាត់​ស្នើ​សុំ​ឲ្យ​ធ្វើការ​ឈូស​ឆាយ និង​ចាក់​ដី​លុប​ចោល​ផង កុំ​ឲ្យ​ជះក្លិន​ស្អុយ​តទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ