ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​ចិន​២​លេង​ដល់​.​ក តែ​ត្រូវ​ខ្មែរ​ដាក់​ឡើង​ទ្រម​ខ្លួន

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាមសេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា មាន​បុរស​ជនជាតិ​ចិន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ចាប់ខ្លួន​រំដោះ​ចេញពី​កណ្តាប់​មហាជន​ដែល​ចោមរោម​វាយ​បន្ទាប់​ពី​ដឹង​ថា ជនជាតិ​ចិន​២​នាក់​នោះ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​ប្រជាពលរដ្ឋ​លួច​យក​សម្ភារៈ ។ សេចក្តីរាយការណ៍បានបន្តថា ក្រោយ​ពី​សមត្ថកិច្ច​រំដោះ​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​ត្រូវ​បាន​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាមសេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា មាន​បុរស​ជនជាតិ​ចិន​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ចាប់ខ្លួន​រំដោះ​ចេញពី​កណ្តាប់​មហាជន​ដែល​ចោមរោម​វាយ​បន្ទាប់​ពី​ដឹង​ថា ជនជាតិ​ចិន​២​នាក់​នោះ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​ប្រជាពលរដ្ឋ​លួច​យក​សម្ភារៈ ។

សេចក្តីរាយការណ៍បានបន្តថា ក្រោយ​ពី​សមត្ថកិច្ច​រំដោះ​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​ត្រូវ​បាន​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សាកសួរ​តាម​នីតិវិធី ។ បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ខាងលើ​គេ​បានឃើញ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​ឈប់​នៅ​តាម​ផ្លូវ​បេតុង​ជិត​ហាង​សំពៅ​មាស​ថ្មី ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

​បន្តិច​ក្រោយមក​គេ​បានឃើញ​ជនសង្ស័យ​ម្នាក់​ដើរទៅ​ក្បែរ​រថយន្ត​ដែល​ចត​នៅ​លើ​ផ្លូវ​គោលបំណង​គាស់​ទ្វារ​រថយន្ត ដើម្បី​លួច​យក​សម្ភារៈ​នៅ​ខាងក្នុង​នោះ ។ ប៉ុន្តែ​ត្រូវ​បាន​អ្នកដំណើរ​ឃើញ​ទាន់​ក៏​ស្រែ​កថា​ចោរ​ៗ​ទើប​ជនសង្ស័យ​រត់ឡើង​ជិះ​ម៉ូតូ និង​មាន​បំណង​គេចខ្លួន តែ​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​តាម​ចាប់​បាន និង​វាយ​ម្នាក់​១​ដៃ​ម្នាក់​១​ជើង បណ្តាល​ឲ្យ​ទ្រម​ខ្លួន បើ​កុំ​បាន​សមត្ថកិច្ច​ទៅ​ជួយ​ទាន់​ម្លោះ​ធ្ងន់​.​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ