ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មិន​នៅ​ចាក់សោ​ទុក​ចោល ស្រាប់តែ​ថ្ងៃនេះ​ឆេះ​ខ្ទេច​អស់ទាំង​ស្រុង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ឯក​ទេព ចាន់​ណា​អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា លំនៅ​ដ្ឋា​ន​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ រួម​ទាំង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ វ៉ា​ន់…

ខេត្តសៀមរាប ៖ លោក​វរសេនីយ៍ឯក​ទេព ចាន់​ណា​អធិការ​នគរបាល​ស្រុក​សូទ្រនិគម​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា លំនៅ​ដ្ឋា​ន​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ រួម​ទាំង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ វ៉ា​ន់ ហ៊ំ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ប្រិ​យ៍ ឃុំ​ពពេល ស្រុក​សូទ្រនិគម ខណៈ​បច្ចុប្បន្ន​ម្ចាស់ផ្ទះ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ចាក់សោ​ទុក​ចោល​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ ។

លោក​វរសេនីយ៍ឯក ទេព ចាន់​ណា បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​សន្និដ្ឋាន​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ផ្ទាំង​សូ​ឡា ប៉ុន្តែ​តែ​ពុំ​បណ្តា​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ខណៈ​ហេតុការណ៍​នេះ​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រ​បាន​ជួយ​ពន្លត់ភ្លើង​មិន​ឲ្យ​រាលដាល​ដល់​កន្លែង​ផ្សេង ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ហើយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០២​រថយន្ត​ទើប​អាច​ទប់ទល់​ស្ថានភាព​មិន​ឲ្យ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង និង​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ