ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ អ្នកនយោបាយ​មួយ​ចំនួន​កំពុង​ញុះញង់​ពលរដ្ឋ​ជល់​ជាមួយ​រាជរដ្ឋាភិបាល

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រៃវែង ៖ សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី​បាន​បញ្ជាក់​ថា អ្នកនយោបាយ​មួយ​ចំនួន​មិន​បាន​ស្គាល់ មិន​បានដឹង និង​មិន​បាន​យល់​ពី​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ក្នុង​ការ​ធ្វើ​នយោបាយ…

ខេត្តព្រៃវែង ៖ សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី​បាន​បញ្ជាក់​ថា អ្នកនយោបាយ​មួយ​ចំនួន​មិន​បាន​ស្គាល់ មិន​បានដឹង និង​មិន​បាន​យល់​ពី​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ក្នុង​ការ​ធ្វើ​នយោបាយ គឺ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ខឹង​រាជរដ្ឋាភិបាល ដើម្បី​អំណាច​តែ​ប៉ុណ្ណោះ ។ សម្តេច​មាន​ប្រសាសន៍​ទំនង​ឌឺ​ទៅ​កាន់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​នៅ​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះ​វិហារ និង​ឆ្លង​សមិទ្ធិ​ផល​នានា​នៃ​វត្ត​សិរី​មាន​ជ័យ ហៅ​វត្ត​អង្គរ​ជ័យ ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា​ថា អ្នកនយោបាយ​ដែល​ចង់​បំបែក​ប្រជាពលរដ្ឋ​ដែល​កំពុង​បាន​សុខ នា​ពេល​បច្ចុប្បន្ន​នោះ គឺ​ធ្វើ​ដើម្បី​អំណាច​ខ្លួន​តែ​ប៉ុណ្ណោះ និង​បក្ខពួក​ខ្លួន​តែ​មិន​ធ្វើ​ដើម្បី​ជាតិ​នោះ​ទេ ។

សម្តេច​បញ្ជាក់​ថា «​សេចក្តីសុខ​ដែល​យើង​បាន​មក​នោះ​មានការ​វេទនាណាស់ រួច​ហើយ​នៅ​ក្រុម​ខ្លះ​ដែល​មិន​បាន​អំណាច​នោះ​ថា អា​ញ់​មិន​ខុសចិត្ត​ទេ ដូច្នេះ​អា​ញ់​ត្រូវ​តែ​តស៊ូ ហើយ​ចោ ទ​គេ​យូរហើយ ធ្វើ​តាម​អ្វី​ដែល​នឹកឃើញ​វា​អី​ញ្ចឹ​ង ! ប៉ុន្តែ​ខ្ញុំ​គិត​ថា អ្នកនយោបាយ​មួយ​ចំនួន​មិន ស្គាល់​មិនដឹង​មិន​យល់​ពី​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ពី​ទឹកចិត្ត​យុទ្ធសាស្ត្រ​នោះ​ទេ​» ។ សម្តេច​បន្ត​ថា «​ម៉េច​បានជា​ខ្ញុំ​ថា អី​ញ្ចឹ​ង​ព្រោះថា ឥឡូវ​យើង​បាន​សុខ​ប៉ុណ្ណឹង​ហើយ យើង​ទៅ​បបួល​ប្រជាជន​កើន​គ្នា​ទៅ​ប្រឆាំង​ទម្លាក់​រាជរដ្ឋាភិបាល​ដោយ​ខុសច្បាប់​ខុស​គោលការណ៍​ប្រជាធិបតេយ្យ​នោះ​ខ្ញុំ​ជឿ​ថា គាត់​មិន​ទៅ ព្រោះថា គាត់​មានការ​ចេះ​ដឹង និង​ចេះ​គិតគូរ​ហើយ​រា​ង្គ​ចាល​ហើយ​ក្នុង​ការ​ឈ្លោះ​ទាស់​ទាញ​គ្នា​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា អ្នកមួយ​ចំនួន​ដែល​បបួល​ប្រជាពលរដ្ឋ​ទៅ​ផ្តួលរំលំ​រដ្ឋាភិបាល គឺជា​អំពើ​ខុសច្បាប់​ដែល​ពលរដ្ឋ​បានដឹង​អស់ហើយ ។ សម្តេច​បញ្ជាក់​ថា​«​អ្នកនយោបាយ​មួយ​ចំនួន​កំពុង​តែ​នាំ​ប្រជាពលរដ្ឋ​ធ្វើ​រដ្ឋប្រហារ​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត ប៉ុន្តែ​គេ​មិន​ថា អីចឹង​ទេ គឺថា ផ្លាស់​ប្តូរ​ជា​វិជ្ជា​មាន ។ ចាំតែ​វិជ្ជមាន​តាស់ យើង​ដឹង​ហើយ​តាស់ ឆ្នាំ​១៩៧០ ដែល​កើតឡើង​នោះ​ទម្រាំ​ដែល​រក​ឃើញ​សន្តិភាព គឺ​ជិត​អស់​មួយ​ជីវិត​មនុស្ស​ដោយ​ចំណាយ​កម្លាំង​សាច់​ស្រស់​ឈាម​ស្រស់​» ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា អ្នក​ដែល​ចង់​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រាជរដ្ឋាភិបាល គឺ​ចង់ទៅ​រក​ការ​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ។ សម្តេច​ថា រដ្ឋប្រហារ​មាន​ច្រើន​របៀប គឺ​រដ្ឋប្រហារ​ដោយ​របប​យោធា​មាន​កម្លាំងប្រដាប់អាវុធ ដើម្បី​កៀបសង្កត់​ឲ្យ​នាយក​រដ្ឋមន្ត្រី ឬ​រាជរដ្ឋាភិបាល​ចេញពី​ដំណែង (​បើ​នាយក​រដ្ឋមន្ត្រី​ចុះ គឺ​ធម្មតា ប៉ុន្តែ​បើ​ចុះ គឺ​បាញ់​គ្នា​) ។ ប៉ុន្តែ​អ្នក​បបួល​រាល់​ថ្ងៃនេះ​ក៏​ចូល​រដ្ឋប្រហារ​ដែរ ប៉ុន្តែ​មិន​ដូច​របប​យោធា ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​យោធា​ចូល​ជាមួយ​ថែម​ទៀត​នេះ ជា​រដ្ឋប្រហារ​ដូច្នេះ​កុំ​ចង់​សាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ