ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាត់​ទុក​កម្ពុជា​ជា​មិត្ត​ដែកថែប​ហើយ​សន្យា​ជួយ​រឿង EBA

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក វ៉ា​ន់ ហូ​នី​ង សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​ការ​រិ​យា​ល័យ​នយោបាយ និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន​បាន​បង្ហាញ​ជំហរ​យ៉ាង​មុតមាំ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ជួយ​ដោះស្រាយ​គ្រប់​បញ្ហា​របស់​កម្ពុជា​ដែល​ជួប​ប្រទះ​ក្នុង​នោះ​រួម​មាន​ទាំង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ព្យួរ​ផង​ដែរ ។ លោក វ៉ា​ន់…

លោក វ៉ា​ន់ ហូ​នី​ង សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​ការ​រិ​យា​ល័យ​នយោបាយ និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន​បាន​បង្ហាញ​ជំហរ​យ៉ាង​មុតមាំ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ជួយ​ដោះស្រាយ​គ្រប់​បញ្ហា​របស់​កម្ពុជា​ដែល​ជួប​ប្រទះ​ក្នុង​នោះ​រួម​មាន​ទាំង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ព្យួរ​ផង​ដែរ ។

លោក វ៉ា​ន់ ហូ​នី​ង បាន​គូសបញ្ជាក់​តប​ដោយ​បង្ហាញ​ពី​គោល​ជំហរ​យ៉ាង​មុតមាំ និង​ច្បាស់លាស់​របស់​រដ្ឋាភិបាល​ចិន​ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រទេស​កម្ពុជា គឺជា​មិត្ត​ពិត ជា​មិត្ត​ដែកថែប​របស់​ប្រទេស និង​ប្រជាជន​ចិន ដូច្នេះ​បើ​កម្ពុជា​ជួប​បញ្ហា​អ្វី ចិន​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា ។ លោក​លេខា​បក្ស​កុម្មុយនីស្ត​ចិន​បាន​បញ្ជាក់​ថា ភាគី​ចិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​ការ​ដក EBA របស់​សហភាព​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា តែ​មិន​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ហើយ​ចិន​នឹង​រិះរក​វិធី​ផ្សេង​ៗ​ជួយ​ដល់​កម្ពុជា ។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែង​កោតសរសើរ​ផង​ដែរ​ពី​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជី​ន​ពីង ។ សម្តេច​បាន​គូសបញ្ជាក់​ថា វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២​នេះ​ទទួល​បាន​ជោគជ័យ ហើយ​តាម​ការ​សង្កេត​របស់​សម្តេច​ការ​ផ្តួចផ្តើម​នេះ បាន​ក្លាយទៅជា​គោលដៅ​រួម​របស់​ប្រទេស​ទាំងឡាយ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​»​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ