ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកទ្វារ​បន្ទប់​​ភ្លាម ប្អូនប្រុស​តក់​ស្លុត​ស្ទើរ​គាំងបេះដូង ព្រោះ​ឃើញ​… ផ្អើល​ចោម​ចៅ​២ (​វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សុភមង្គល​គឺជា​រឿង​ដ៏​សំខាន់​បំផុត​សម្រាប់​ក្រុម​គ្រួសារ​នីមួយ​ៗ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​មិន​ដូច្នោះ​ទេ​និង​ធ្វើ​ឲ្យ​សង្គម​គ្រួសារ​ជួប​តែ​រឿងរ៉ាវ​មិន​ឈប់​រហូត​បែកបាក់​និង​ព្រាត់​ស្លាប់ ព្រាត់​រស់​ជាក់​ជា​មិន​ខាន​ឡើយ​។ ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ បុរស​ម្នាក់​បាន​គិត​ខ្លី​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​ការ​ចង​.​ក​សម្លាប់​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ និង​កូន…

រាជធានី​ភ្នំពេញ ៖ សុភមង្គល​គឺជា​រឿង​ដ៏​សំខាន់​បំផុត​សម្រាប់​ក្រុម​គ្រួសារ​នីមួយ​ៗ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​មិន​ដូច្នោះ​ទេ​និង​ធ្វើ​ឲ្យ​សង្គម​គ្រួសារ​ជួប​តែ​រឿងរ៉ាវ​មិន​ឈប់​រហូត​បែកបាក់​និង​ព្រាត់​ស្លាប់ ព្រាត់​រស់​ជាក់​ជា​មិន​ខាន​ឡើយ​។ ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ បុរស​ម្នាក់​បាន​គិត​ខ្លី​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​ការ​ចង​.​ក​សម្លាប់​ខ្លួន បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ចោល​ប្រពន្ធ និង​កូន ហេតុការណ៍​នោះ​កើតឡើង​កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ ក្នុង​បន្ទប់​ជួល​លេខ​២៣ ជាន់​ទី​២ ស្ថិត​នៅ​ភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ខាងលើ​នេះ​ឈ្មោះ អាន យ៉ា អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ មានស្រុក​កំណើត ជ្រួល​ថ្មី ឃុំ​រ័ក្ស​ជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

បើ​តាម​ការ​រៀបរាប់​ឲ្យ​ដឹង​ពី​យុវជន​ម្នាក់​ឈ្មោះ អាន ឆៃ អាយុ​២២​ឆ្នាំ មុខរបរ​លក់​បន្លែ ស្នាក់​នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ ត្រូវជា​ប្អូនបង្កើត​របស់​សព​ថា បងប្រុស​របស់​ខ្លួន​មាន​ប្រពន្ធ​និង​កូន​ដែរ និង​មិន​បាន​លែងលះ​គ្នា​ទេ ប៉ុន្តែ​ការ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា ទើប​ចេះ​តែ​មាន​ភាព​រកាំរកូស គ្មាន​សុភមង្គល​ក្នុង​គ្រួសារ​ឡើយ​។ ដោយសារ​តែ​បែប​នេះ បាន​ធ្វើ​ឲ្យ​បងប្រុស​ខ្លួន​មាន​វិបត្តិ​ផ្លូវចិត្ត គ្មាន​ការ​រីករាយ​ដូច​អ្នក​ដទៃ​ៗ​ទៀត​ទេ ហើយ​សព្វថ្ងៃ​បងប្រុស​ស្នាក់​នៅ​ផ្សេង ឯ​ខ្លួន​ស្នាក់​នៅ​ផ្សេង ទើប​មិន​បានដឹង​ថា បងប្រុស​ចង​.​ក​សម្លាប់​ខ្លួន​បែប​នេះ​។

ប្រភព​ដដែល​បន្ត​ថា ដោយឡែក​នៅ​មុន​កើតហេតុ ខ្លួន​ទូរស័ព្ទ​ទៅ​កាន់​បងប្រុស​ដើម្បី​សួរសុខទុក្ខ ព្រោះ​ខាន​ជួប​គ្នា​យូរ ពេល​នោះ​ខ​ល​ចូល​ជា​ច្រើន​លើក​ហើយ ប៉ុន្តែ​បងប្រុស​មិន​ទទួល​សោះ​។ ដោយ​ការ​នឹក​រលឹក​ពេក​ទើប​ខ្លួន​ធ្វើ​ដំណើរ​ទៅ​លេង​បង លុះ​ពេល​ទៅ​ដល់​គ្រាន់តែ​បើកទ្វារ​បន្ទប់​ភ្លាម ខ្លួន​មានការ​តក់​ស្លុត​យ៉ាង​ខ្លាំង​ស្ទើរ​គាំងបេះដូង​ស្លាប់ ព្រោះ​ឃើញ​បងប្រុស​ចង​.​ក​សម្លាប់​ខ្លួន​ស្លាប់​នៅ​ក្នុង​បន្ទប់​នោះ​បាត់​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​ឆោឡោ និង​រាយការណ៍​ប្រាប់​នគរបាល​ពិនិត្យ​ជាក់ស្តែង រួច​នាំ​យក​សាកសព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ