ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​រឿង​ជំពាក់​លុយ ទាញ​កាំបិត​កា.ប់​គ្នា​ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តមណ្ឌលគិរី ៖ កម្មករ​ចំការ​កៅស៊ូ​ពីរ​នាក់​ផឹកស៊ី​ស្រវឹង​ខឹង​ជំពាក់​លុយ​មិន​សង​ទាញ​កាំបិត​កាប់​គ្នា​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​រ៉េ​ត ស្ថិត​នៅ​ក្នុងភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា…

ខេត្តមណ្ឌលគិរី ៖ កម្មករ​ចំការ​កៅស៊ូ​ពីរ​នាក់​ផឹកស៊ី​ស្រវឹង​ខឹង​ជំពាក់​លុយ​មិន​សង​ទាញ​កាំបិត​កាប់​គ្នា​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​អូរ​រ៉េ​ត ស្ថិត​នៅ​ក្នុងភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ហិង្សា​ដោយ​ចេតនា​កើតឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ តាំ ទឿ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​ភូមិ​គោក​ត្នោត ឃុំ​គោក​ចក ស្រុក​ពួក ខេត្តសៀមរាប ស្នាក់​នៅ​កន្លែង​​​កើតហេតុ ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ទឹក ឌឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន មានស្រុក​កំណើត​ភូមិ​ឃុំ​ទឹកឈូ ស្រុក​ដងទង់ ខេត្តសៀមរាប ស្នាក់​នៅ​កន្លែង​កើតហេតុ​ដូច​គ្នា​។ ជន​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​កាប់​ចំ​ខ្នង និង​គល់​ចង្កេះ​ចំនួន​៤​កាំបិត​បុ័ងតោ បណ្តាល​ឲ្យ​រង​របួស​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មូលហេតុ​បណ្ដាល​មក​ពី​ផឹកស្រា​ស្រវឹង និយាយ​មិន​ត្រូវ​គ្នា​រឿង​ជំពាក់​លុយកាក់ ក៏​កើត​វាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ជនសង្ស័យ​ទៅ​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង​។ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ប៊ូ​ស្រា រីឯ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ