ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ពេល​អនាគត​មាន​តែ​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ពាក់​ផ្កាយ​៤

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ចំពោះ​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ ដែល​ជា​ក្រសួង​គ្រប់គ្រង​លើ​កម្លាំង​កងទ័ព និង​កម្លាំង នគរបាល​ដោយ​អនុញ្ញាត​ឲ្យ​តួនាទី​ត្រឹម​ផ្កាយ​៤ ចំពោះ​រដ្ឋមន្ត្រី និង​អគ្គ​មេ​បញ្ជាក់​ការ​កង​យោធពលខេមរភូមិន្ទ​តែ​ប៉ុណ្ណោះ ។…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ចំពោះ​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ ដែល​ជា​ក្រសួង​គ្រប់គ្រង​លើ​កម្លាំង​កងទ័ព និង​កម្លាំង នគរបាល​ដោយ​អនុញ្ញាត​ឲ្យ​តួនាទី​ត្រឹម​ផ្កាយ​៤ ចំពោះ​រដ្ឋមន្ត្រី និង​អគ្គ​មេ​បញ្ជាក់​ការ​កង​យោធពលខេមរភូមិន្ទ​តែ​ប៉ុណ្ណោះ ។ បើ​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ត្រូវ​បាន​គេហទំព័រ​ក្នុង​ស្រង់​សំដី​ពី​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន នា​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា នៅ​ថ្ងៃ​អនាគត​ខាង​មុខ​នេះ​ទៀត​ក្នុង​ជួរ​កងទ័ព មាន​តែ​រដ្ឋមន្ត្រី​ការពារ​ជាតិ និង​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ប៉ុណ្ណោះ ដែល​ពាក់​ផ្កាយ​៤ ត្រឹម​អគ្គមេបញ្ជាការ​រង និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នានា ត្រូវ​ពាក់​ផ្កាយ​៣ អគ្គនាយករង ពាក់​ត្រឹម​ផ្កាយ​២​ប៉ុណ្ណោះ ។

សម្តេច​បន្ត​ថា មេបញ្ជាការ​កងទ័ពជើងគោក​ជើង​អាកាស ជើង​ទឹក គឺ​ពាក់​ត្រឹម​ផ្កាយ​៣ និង​តាម​បណ្តា​មេបញ្ជាការ​ភូមិភាគ​នានា​ផ្តល់​ត្រឹម​ផ្កាយ​២ ។ ដោយឡែក​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ទាំងអស់​នឹង​ត្រូវ​ពាក់​ត្រឹម​ផ្កាយ​៣ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បន្ថែម​ថា នៅ​ពេល​ខាង​មុខមន្ត្រី​ថ្នាក់​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ដែល​ពាក់​ផ្កាយ​៤ និង​ទម្លាក់​មក​ត្រឹម​ផ្កាយ​៣ លើកលែងតែ​មន្ត្រី​ចាស់​ៗ មួយ​ចំនួន​ប៉ុណ្ណោះ​រក្សា​ទុក​ផ្កាយ​៤ ។

ពាក់ព័ន្ធ​នឹង​កំណែទម្រង់​វិស័យ​កងកម្លាំងប្រដាប់អាវុធ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ដែរ​ថា នឹង​ធ្វើ​កំណែទម្រង់​លើ​កម្លាំង​នគរបាល​ផង​ដែរ ហើយ​ទាំង​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ នឹង​សិក្សា​លម្អិត​បន្ថែម​លើ​ការ​កែទម្រង់​នេះ ។

សូម​ជំរាប​ថា នា​ពេល​កន្លង​ទៅ​រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​ធ្លាប់​បាន​បង្ហាញ​អំពី​ការ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ទៅ​លើ​វិស័យ​កងទ័ព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ