ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​បើក​សមយុទ្ធ​បា.ញ់​គ្រាប់​ពិត​«​ហនុមាន​មាស​២០១៩»​នៅ​ដើមខែ​ឧសភា​នេះ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​បើក​សមយុទ្ធ​បាញ់​គ្រាប់​ពិត​«​ហនុមាន​មាស​២០១៩» នៅ​ដើមខែ​ឧសភា ឆ្នាំ​២០១៩ ។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក​ឈុំ សុជាត ។ លោក​ឈុំ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​បើក​សមយុទ្ធ​បាញ់​គ្រាប់​ពិត​«​ហនុមាន​មាស​២០១៩» នៅ​ដើមខែ​ឧសភា ឆ្នាំ​២០១៩ ។ នេះ​បើ​តាម​ឲ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក​ឈុំ សុជាត ។ លោក​ឈុំ សុជាត បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា នៅ​ដើមខែ​ក្រោយ​នេះ​កម្ពុជា​នឹង​រៀបចំ​សមយុទ្ធ​បាញ់​គ្រាប់​ពិត «​ហនុមាន​មាស​២០១៩» នៅ​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ជុំ​គិរី ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​វែង ស្រុក​ជុំ​គិរី ខេត្តកំពត រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៩ ។

លោក​បន្ត​ថា «​ហនុមាន​មាស​២០១៩» ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ពង្រឹងសមត្ថភាព​ចំណេះដឹង​បណ្តា​ជំនាញ​ដល់​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​នៃ​កងទ័ពជើងគោក​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី នា​ពេល​បច្ចុប្បន្ន និង​អនាគត ។ សមយុទ្ធ​នេះ​ក៏​ជា​ការ​វាស់​ស្ទង់​សមត្ថភាព ក្រោយ​ពី​ធ្វើការ​ហ្វឹកហ្វឺន​តាម​បណ្តា​សាលា និង​កងឯកភាព​រួច​ផង​ដែរ ។ មួយវិញទៀត សមយុទ្ធ​ហនុមាន​មាស​នឹង​ជួយ​លើកកម្ពស់​សមត្ថភាព គុណភាព ផ្តល់​ចំណេះដឹង​ការងារ​សេនាធិការ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ដល់​កម្មសិក្សា​នាយទាហាន​សេនាធិការ​ក្នុង​ការ​សហការ​រវាង​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ​ក្នុង​ពេល​ហ្វឹកហ្វឺន​ក៏​ដូច​ក្នុង​ពេល​ប្រយុទ្ធ​ថែម​ទៀត ។

លោក​បាន​បន្ថែម​ថា ពិធី​បើក​សមយុទ្ធ​បាញ់​គ្រាប់​ពិត «​ហនុមាន​មាស​២០១៩» នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ។ ចំណែក​ពិធី​បិទ​សមយុទ្ធ​ដ៏​សំខាន់​នេះ​នឹង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​នា​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៩ ។

សមយុទ្ធ​ហនុមាន​មាស​២០១៩ នឹង​មាន​កម្លាំងយោធា​ចូលរួម​ចំនួន​១៥៩៥​នាក់ ដែល​ក្នុង​នោះ មាន​មក​ពី​បណ្តា​ជំនាញ​តាម​អង្គភាព វិទ្យាស្ថាន​កងទ័ពជើងគោក បញ្ជាការដ្ឋាន​អង្គរក្ស ទ័ព​ជើង​អាកាស បញ្ជាការដ្ឋាន​ការពារ​អាកាស វិទ្យាស្ថាន​កងទ័ពជើងគោក បញ្ជាការដ្ឋាន​បញ្ជូន​សារ ក​.​ជ​.​គ កងពលតូច​លេខ​៧០ កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ បញ្ជាការដ្ឋាន​វិស្វកម្ម ក​.​ជ​.​គ ការិយាល័យ​ទី​៥ ក​.​ជ​.​គ ក្រុម​គ្រូ ក្រុម​សេនាធិការ​ក្នុង​ទីបញ្ជាការ កងពល​ដឹក​ជញ្ជូន​លេខ​៩០ ឧទ្ទ​ការ​ល័យ ក​.​ជ​.​គ ផង​ដែរ ។

ដោយឡែក​សម្រាប់​អាវុធយុទ្ធភណ្ឌ​ដែល​នឹង​ប្រើប្រាស់​ក្នុង​សមយុទ្ធ​នេះ​មាន​ដូច​ជា កាំភ្លើង​ធំ​១៥២​ម​ម និង​១២២​ម​ម កាំភ្លើង​២៣​ម​ម កាំភ្លើង​៣៧​ម​ម កាំភ្លើង BM21 RM70 រថក្រោះ រថពាសដែក រថយន្ត​ពេទ្យ រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​ដឹក​ជញ្ជូន ឧ​ត្ថ​ម្ភា​គ​ចក្រ ។ ហនុមាន​មាស​២០១៩ ត្រូវ​បាន​ធ្វើ​ឡើង​ចំនួន​៣​លើក​រួច​ទៅ​ហើយ ដោយ​លើក​ទី​១​នៅ​ឆ្នាំ​២០១០ លើក​ទី​២ នៅ​ឆ្នាំ​២០១៣ លើក​ទី​៣ នៅ​ឆ្នាំ​២០១៨ ។ ការ​ហ្វឹកហ្វឺន​នេះ​មិន​បាន​គំរាមកំហែង​ដល់​នរណា​ឡើយ​ផ្ទុយ​ទៅ​វិញ​ការ​ហ្វឹកហ្វឺន​នេះ​មាន​គោលដៅ​ពង្រឹងសមត្ថភាព​កងទ័ព​បន្ថែម​ទៀត​ប៉ុណ្ណោះ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ហ្វឹកហ្វឺន ក្នុងស្រុក​ជុំ​គិរី ខេត្តកំពត កុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​បាញ់​សមយុទ្ធ​នេះ ហើយ​ក៏​ស្នើ​សុំ​បងប្អូន​យោគយល់ បើសិនជា​ការ​ធ្វើ​សមយុទ្ធ​មាន​សំឡេង​រំខាន​មួយ​រយៈពេល​ខ្លី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ