ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ម្តាយ​ស្រែក​… ផ្អើល​នាំ​គ្នា​ដើរ​រក ស្រាប់តែ​ឃើញ​កូន​ក្បែរ​គ្នា​នៅ​ទឹកស្រះ​យ៉ាង​​តក់ស្លុត

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កុមារី​អាយុ​៣​ឆ្នាំ និង​ប្អូនប្រុស​អាយុ​១៦​ខែ បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​​នៅ​ក្នុង​ស្រះ​ខាងក្រោយ​ផ្ទះ កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ មេ​សា ២០១៩ ស្ថិត​នៅ​ភូមិ​កាច់​រទេះ ឃុំ​កំពង់​ព្រៀង…

ខេត្តបាត់ដំបង ៖ កុមារី​អាយុ​៣​ឆ្នាំ និង​ប្អូនប្រុស​អាយុ​១៦​ខែ បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត​​នៅ​ក្នុង​ស្រះ​ខាងក្រោយ​ផ្ទះ កាលពី​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ មេ​សា ២០១៩ ស្ថិត​នៅ​ភូមិ​កាច់​រទេះ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ដោយសារ​ការ​ធ្វេសប្រហែស​របស់​ម្ដាយ ហើយ​ជីតា​ដេក​លក់​ក្នុង​ដំណេក​ពេល​ថ្ងៃ​។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​នោះ គឺ​កុមារី​ឈ្មោះ​និ​ត រក្សា អាយុ​៣​ឆ្នាំ និង​កុមា​រា​ឈ្មោះ​និ​ត សំណាង អាយុ​១៦​ខែ​។ ពួក​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​យ៉ាង​រន្ធត់​ក្បែរ​គ្នា​នៅ​ទឹកស្រះ​ខាងក្រោយ​ផ្ទះ​ប្រហែល​២០​ម៉ែត្រ ដែល​មាន​ជម្រៅ​ទឹក​ជាង​១​ម៉ែត្រ​។

មន្ត្រី​ដដែល​បញ្ជាក់​ថា កុមារ​ទាំង​២​នាក់​បងប្អូន​នេះ នៅ​ជាមួយ​ម្ដាយ និង​ជីតា តែ​ទំនង​បាន​នាំ​គ្នា​ដើរទៅ​លេង​មាត់​ស្រះ ហើយ​រអិល​ធ្លាក់​ចូល​ទឹកតែ​ម្ដង ដោយសារ​ម្ដាយ​មិន​ចាប់អារម្មណ៍ ហើយ​ជីតា​កំពុង​ដេក​លក់​មួយភាំង​ពេល​ថ្ងៃ លុះ​ម្ដាយ​កុមារ​រង​គ្រោះ​ស្រែក​បាត់​កូន​ក៏​នាំ​គ្នា​ដើរ​រក​ស្រាប់តែ​ឃើញ​កូន​ស្លាប់​នៅ​ក្បែរ​គ្នា​ក្នុង​ស្រះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​តែ​ម្ដង​។

ជុំវិញ​ហេតុការណ៍​យ៉ាង​រន្ធត់​នេះ លោក​ម៉ា​ន់ ប៉ុន អាយុ​៦៥​ឆ្នាំ ដែល​ត្រូវជា​ជីតា​របស់​កុមារ​រង​រង​គ្រោះ​និយាយ​ថា ពេល​ដែល​កើតហេតុ គឺ​គាត់​កំពុង​ដេក​លក់​មួយភាំង​នា​ពេល​នោះ តែ​គាត់​បានដឹង​ពេល​កូន​ស្រី​ឈ្មោះ​ប៉ុន​.​ធា​រី អាយុ​២៥​ឆ្នាំ (​ម្តាយ​កុមារ​រង​គ្រោះ​ទាំង​ពីរ​នាក់​) ស្រែក​ផ្អើល​ឆោឡោ​ថា បាត់​កូន​ៗ​ពី​ផ្ទះ​។ ជីតា​កុមារ​រង​គ្រោះ​និយាយ​ទៀត​ថា ពេល​នេះ​គាត់​ដើរ​រក​ចៅ​ជាមួយ​ម្ដាយ​កុមារ​រង​គ្រោះ ស្រាប់តែ​ឃើញ​ចៅ​ទាំង​២​នាក់​លង់ទឹក​ស្រះ​ខាងក្រោយ​ផ្ទះ​គួរ​ឲ្យ​តក់ស្លុត​បំផុត​។ ឃើញ​ដូច្នេះ​រូប​គាត់ និង​ម្តាយ​ក្មេង​រង​គ្រោះ​​ក៏​បាន​ចុះ​ស្រង់​យក​មក​ធ្វើ​ចលនា តែ​កុមារ​ទាំង​២​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

មន្ត្រី​ជំនាញ​អធិការ​ស្ក្រស​ង្កែ បាន​ចុះ​ពិនិត្យ​សាកសព​កុមារ​ទាំង​២​នាក់​ភ្លាម​ៗ​ដែរ បន្ទាប់​ពី​កើតហេតុ​។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា កុមារ​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ​ទៅ​លើ​បទល្មើស​ផ្សេង​ៗ​ទេ​។ កុមារ​ទាំង​២​នាក់​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​មែន​។ នេះ​ជា​ការ​ធ្វេសប្រហែស​របស់​អាណាព្យាបាល ទើប​ធ្វើ​ឲ្យ​កូន​ជួប​គ្រោះថ្នាក់​ដល់​ជីវិត​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ