ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ជាទី​តាំង​ប្រវត្តិសាស្ត្រ​នៃ​កំណើត​សត្វ​មានជីវិត​រាប់​សិប​លាន​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ តាម​រយៈ​ការ​ស្រាវជ្រាវ និង​របកគំហើញ​ថ្មី​ៗ​នេះ​ដែល​ធ្វើ​ឡើង​ដោយ​លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្លាកស្នាម និង​សំណល់​ផូស៊ីល​នៅ​ចំណុច​ភ្នំ​ពីរ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះ​ញែក ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក បង្ហាញ​ឲ្យ​ឃើញ​ពី​វត្តមាន​បន្សល់​ទុក​នូវ​សំណល់​ផូស៊ីល​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ដ៏​មាន​សក្ដានុពល​មួយ​នេះ​។…

ខេត្តមណ្ឌលគិរី ៖ តាម​រយៈ​ការ​ស្រាវជ្រាវ និង​របកគំហើញ​ថ្មី​ៗ​នេះ​ដែល​ធ្វើ​ឡើង​ដោយ​លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្លាកស្នាម និង​សំណល់​ផូស៊ីល​នៅ​ចំណុច​ភ្នំ​ពីរ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះ​ញែក ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក បង្ហាញ​ឲ្យ​ឃើញ​ពី​វត្តមាន​បន្សល់​ទុក​នូវ​សំណល់​ផូស៊ីល​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ដ៏​មាន​សក្ដានុពល​មួយ​នេះ​។

បើ​តាម​លោក​កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​លើក​ឡើង​ថា រូបភាព​ដ៏​គួរ​ឲ្យ​ទាក់ទាញ​នៃ​ផូស៊ីល​បាន​បង្ហាញ​អំពី​ស្លាកស្នាម​សត្វ​ដែល​រស់នៅ​ក្នុង​បាតសមុទ្រ ដូច​ជា ខ្យង លៀស មឹក​សមុទ្រ​…​។​ល​។ លោក​បញ្ជាក់​ថា ក្រៅពី​ធន​ធន​ធម្មជាតិ​និង​សត្វព្រៃ​ដ៏​សម្បូរ​បែប ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក៏​ជាទី​តាំង​ប្រវត្តិសាស្ត្រ​នៃ​កំណើត​សត្វ​មានជីវិត​រាប់​សិប​លាន​ឆ្នាំ​មុន​ផង​ដែរ​។

គួរ​ឲ្យ​ដឹង​ថា ផូស៊ីល គឺជា​សំណល់ ឬ​ស្លាកស្នាម​នៃ​រុក្ខជាតិ​និង​សត្វ​ដែល​កប់​ក្នុង​សិលា​កម្ទេចកំណ​។ ផូស៊ីល​ភាគច្រើន​គឺជា​សត្វ​រស់នៅ​ក្នុង​បាតសមុទ្រ​។ ផូស៊ីល​ផ្តល់​ព័ត៌មាន​អំពី​ទម្រង់​ជីវិត​សម័យ​ដើម និង​របៀប​រស់នៅ​របស់​ពួក​វា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ