ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ងាក​មក​ប្រើ​វិធី​ចំណាយ​តិច​ចំណេញ​​ច្រើន​តាម​រយៈ​ការ​ស្តារ​បាត​អាង

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​មានការ​កើនឡើង​ថ្លៃ​ដី​ជា​បន្តបន្ទាប់​នោះ ឃើញ​ថា ក្រុម​ឈ្មួញ​មាន​លុយ និង​មាន​អំណាច​មួយ​ចំនួន បាន​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ជាមួយនឹង​ជំនាញ អាជ្ញាធរ​ភូមិ ឃុំ ស្រុក…

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​មានការ​កើនឡើង​ថ្លៃ​ដី​ជា​បន្តបន្ទាប់​នោះ ឃើញ​ថា ក្រុម​ឈ្មួញ​មាន​លុយ និង​មាន​អំណាច​មួយ​ចំនួន បាន​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ជាមួយនឹង​ជំនាញ អាជ្ញាធរ​ភូមិ ឃុំ ស្រុក ធ្វើការ​ងាក​មក​រក​ប្រិ​វិធី​បែប​ថ្មី គឺ​ធ្វើការ​ជីក​កាយ​ក្នុង​បាត​អាង​ស្តុក​ទឹក បាត​បឹង​ជាដើម ដើម្បី​បាន​យក​អាច​ម៌​ដី​ចាក់​ពុះ​ឡូ​តិ៍លក់ ។

ជាក់ស្ដែង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​រំដួល និង​ភូមិ​ស្រែ​ត្រោក ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឈ្មួញ​កំពុង​តែ​ប្រើ​វិធី​នេះ​ដើម្បី​កេង​ចំណេញ​តាម​រយៈ​ការ​មិន​ទិញ​ដី តែ​បាន​ដី​យក​មចាក់​ដើម្បី​ពុះ​ឡូ​តិ៍​ដោយ​គ្រាន់តែ​ចំណាយ​លុយ​ក្រោម​តុ​តែ​ប៉ុណ្ណោះ​។

អ្វី​ដែល​មានការ​ចាប់អារម្មណ៍ គឺ​ក្រុម​ឈ្មួញ លួច​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក និង​ជំនាញ​ធនធាន​ទឹកតែ​ម្ដង ហើយ​ការ​ជីក​កាយ​របស់​ក្រុម​ឈ្មួញ​ខាងលើ​នេះ​ធ្វើ​ឡើង​ច្រើន​ខែ​មក​ហើយ ចំពោះ​ការ​ដឹក​ដី​វិញ​គឺ​មិន​បាន​គ្រប​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ​ធ្វើ​ឱ្យ​ដី​ធ្លាក់​លើ​ផ្លូវជាតិ មាន​ធូលី​ដី​ហុយ​ប៉ះពាល់​ដល់​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ អ្នកខ្លះ​មិន​បាន​ផ្តិត​មេដៃ​យល់ព្រម​ក្នុង​ការ​សម្រួល​ដល់​ការ​កាយ​ដី​អាង​ស្តុក​ទឹក​របស់​រដ្ឋ​នៅ​ចំណុច​ខាងលើ​នេះ​ទេ ។

ដែល​អ្នកខ្លះ អះអាង​ថា ជា​ដី​របស់​រដ្ឋ ហើយ​អាង​ស្តុក​ទឹក​នេះ​គឺ​ពួក​គាត់​ប្រើប្រាស់​ទឹក​ចំនួន​២ ភូមិ ទើបតែ​ពេល​ថ្មី​ៗ​កន្លង​មកនេះ ក៏​ឃើញ​មាន​គ្រឿងចក្រ​ចូល​មក​កាយ​ដី ហើយ​ដឹក​យក​ទៅ​ចាក់​នៅ​កន្លែង​ពុះ​ឡូ​តិ៍​មួយ​កន្លែង​ដែល​នៅ​មិន​ឆ្ងាយ​ពី​ទី​នេះ​ប៉ុន្មាន​ឡើយ​។ ហើយ​ការ​ងាក មក​រកមុខ​ជំនួញ​ថ្មី​របស់​ក្រុម​ឈ្មួញ​ខាងលើ បាន​ជីក​កាយ​មិន​ចំ​ផ្ទៃ​អាង​នោះ​ទេ គឺ​ជីក​កាយ​ដី​នៅ​ជុំវិញ​ផ្ទៃ​អាង​ទៅ​វិញ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង​។ ពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ថា ប្រហែលជា​ការ​ឃុបឃិត​រវាង​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ ក្រុម​ឈ្មួញ​អ្នកមាន​លុយ​មាន​អំណាច ដើម្បី​យក​លុយ​ដាក់​ហោប៉ៅ​របស់​ពួក​គេ​នោះ​។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ