ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​បុរស​ម្នាក់​ដេកក្នុង​រថយន្ត​ឈប់​កណ្តាលផ្លូវ​ ផ្អើល​នាំ​គ្នា​គោះ​ទ្វារ​ដាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ទៅ​ឈប់​ចំ​កណ្ដាលផ្លូវ រួច​ដេក​លង់លក់​យ៉ាង​រំភើប សង្ស័យ​តែ​គាត់​ស្រវឹង​ខ្លាំង​ពេក បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​នាំ​គ្នា​គោះ​ទ្វារ​ដាស់ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​នឹង​សាលា​ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ទៅ​ឈប់​ចំ​កណ្ដាលផ្លូវ រួច​ដេក​លង់លក់​យ៉ាង​រំភើប សង្ស័យ​តែ​គាត់​ស្រវឹង​ខ្លាំង​ពេក បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​នាំ​គ្នា​គោះ​ទ្វារ​ដាស់ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​នឹង​សាលា​ខណ្ឌ​សែន​សុខ តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរសម្នាក់​​ដែល​ស្រវឹង ខាងលើ​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ត ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-៤៥៣៥ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ បន្ទាប់​មក​ស្រាប់តែ​បុរស​ជា​អ្នក​បើក​បាន​បើករថយន្ត​ទៅ​ឈប់​ចត​នៅ​កណ្តាល​ទ្រូងផ្លូវ​នៅ​ត្រង់​ចំណុច​កើតហេតុ រួច​ក៏​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់​នៅ​ក្នុង​រថយន្ត​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​បាន​ដើរមក​ជួយ​គោះ​ទ្វារ​រថយន្ត​ដើម្បី​ដាស់​បុរស​ជា​អ្នកបើកបរ​ដែល​ស្រវឹង​ជោកជាំ​ខាងលើ​ឲ្យ​ភ្ញាក់ ព្រោះ​ខ្លាច​មាន​ជនខិលខូច​ឆ្លៀតឱកាស​លួច​យក​ទ្រព្យសម្បត្តិ និង​ខ្លាចក្រែង​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយ​ប្រការ​ណាមួយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​បាន​គោះ​ទ្វារ​ដាស់​បុរស​ជា​អ្នក​បើក​ខាងលើ អស់​រយៈពេល​ជិត​១​ម៉ោង ប៉ុន្តែ​បុរស​នោះ​នៅ​តែ​មិន​ព្រម​ភ្ញាក់​ដឹងខ្លួន​នោះ​ទេ​។ បន្ទាប់​មក​ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ឲ្យ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​វិញ​ម្ដង​។ ពេល​នោះ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​កំពុង​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ រួច​ក៏​បាន​ជួយ​គោះ​ទ្វារ​រថយន្ត​ដើម្បី​ដាស់​រួម​ជាមួយនឹង​ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត លុះ​មួយសន្ទុះ​ធំ​ក្រោយមក ទើប​បុរស​ដែល​ជា​អ្នក​បើករថយន្ត​នោះ​បាន​ភ្ញាក់​ដឹងខ្លួន​រួច​ក៏​បាន​បង្ហើប​កញ្ចក់​រថយន្ត​ផង​ដែរ​។ ប៉ុន្តែ​សមត្ថកិច្ច​មិន​អាច​ធ្វើការ​សួរនាំ​បាន​នោះ​ទេ ព្រោះ​បុរស​ខាងលើ​ស្រវឹង​ជោកជាំ​ខ្លាំង​ពេក​។

ក្រោយ​ពេល​កើតហេតុ ដោយ​មិន​អាច​បើកទ្វារ​រថយន្ត​ខាងលើ​បាន និង​មិន​អាច​សួរនាំ​បុរស​ជា​អ្នកបើកបរ​រថយន្ត​នោះ​បាន សមត្ថកិច្ច​មូលដ្ឋាន​បាន​ត្រឹមតែ​ប្រាប់​ឲ្យ​បុរស​ខាងលើ​បើករថយន្ត​អែប​ទៅ​ចត​លើ​ចិញ្ចើម​ផ្លូវ និង​បិទ​កញ្ចក់​វិញ​ប៉ុណ្ណោះ បន្ទាប់​មក​សមត្ថកិច្ច​ក៏​ជិះ​ម៉ូតូ​ចាកចេញ​ទៅ​បន្ត​ការ​ល្បាត​បាត់​ទៅ ចំណែក​បុរស​ជា​អ្នកបើកបរ​រថយន្ត​ដែល​ស្រវឹង​ដុនដាប​ក៏​ដេក​ក្នុង​រថយន្ត​របស់​ខ្លូ​ន​យ៉ាង​ស្កប់ស្កល់​ជា​បន្ត​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ