ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​គ្រាន់តែ​ដឹង​ភ្លាម​ក៏​រត់​ចេញ​មក​ក្រៅ​ភ្លាត​ធ្វើ​ឲ្យ​ផ្អើល​ជនជាតិ​ចិន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ស្នាក់​នៅ​ក្នុង​ខុន​ដូ​មាន​ប្រុស​ស្រី និង​ក្មេង​តូច​នាំ​គ្នា​រត់​ចេញពី​អគារ​មក​ខាងក្រៅ ដោយសារ​មាន​ផ្សែងហុយ​ខ្លាំង​ចេញពី​បន្ទប់​D ជាន់​ទី​១១ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍ ហេតុការណ៍​ខាងលើ​នេះ​បណ្ដាល​អោយ​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​បាន​រង​របួស​ម្នាក់ ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​២៧ ខែមេសា…

រាជធានី​ភ្នំពេញ ៖ អ្នក​ស្នាក់​នៅ​ក្នុង​ខុន​ដូ​មាន​ប្រុស​ស្រី និង​ក្មេង​តូច​នាំ​គ្នា​រត់​ចេញពី​អគារ​មក​ខាងក្រៅ ដោយសារ​មាន​ផ្សែងហុយ​ខ្លាំង​ចេញពី​បន្ទប់​D ជាន់​ទី​១១ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍ ហេតុការណ៍​ខាងលើ​នេះ​បណ្ដាល​អោយ​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​បាន​រង​របួស​ម្នាក់ ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ខុន​ដូរ PROVENCE លេខ​អគារ​២៤ តាម​ផ្លូវ​៣០២ កែង​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា តាម​រយៈ​ការ​សួរនាំ​ពី​មេការ​មើល​ខុស​ត្រូវ​ខុន​ដូ​ខាងលើ​បាន​ឲ្យ​ដឹង​ថា បន្ទប់​ពី​មាន​ហុយផ្សែង​ចេញ​មក​ខាងក្រៅ​ខ្លាំង ហើយ​ម្ចាស់​បន្ទប់​ជួល​ជា​ជនជាតិ​ចិន​មិន​បាន​ស្នាក់​នៅទេ មូលហេតុ​ក៏​មិន​បានដឹង​ទៀត ក្រោយមក​ក៏​សុំ​អន្តរាគមន៍​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​កន្លែង​កើតហេតុ ដើម្បី​បាញ់​ទឹក​ទប់ស្កាត់​ដែល​មាន​រថយន្ត​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​បាន​មក​បន្តបន្ទាប់​ជា​ច្រើន​គ្រឿង តែ​ដោយសារ​អគារ​ខ្ពស់ និង​មាន​ហុយផ្សែង​ខ្លាំង​មិន​អាច​ចូល​តាម​អគារ​ក៏​បាន​សុំ​ដល់​ម្ចាស់​អគារ​រិ​ទ្ធ​នារី​រ៉េ​ស៊ី​ដិ​ន ឡើង​លើដំបូល​អគារ​បាញ់​ប​ញ្ជូ​ល​ទៅ​ក្នុង​អគារ​ដែល​ឆេះ ចំណែក​កម្លាំង​នគរបាល​ប៉ុស្តិ៍​រួម និង​កម្លាំង​នគរបាល​អគ្គិភ័យ​បាន​សហការ​ដើរ​គាស់​ទ្វារ​បន្ទប់​ចាប់ពី​ជាន់​ទី​១ រហូត​ដល់​ជាន់​លើ​គេ​បង្អស់​ជាន់​ទី​១៨ ដោយសារ​ខ្លាច​មាន​អ្នក​ស្នាក់​នៅ​មិន​ទាន់​ចេញពី​បន្ទប់ ។

លោក ព្រហ្ម យ៉​ន ប្រធាន​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​បានអោយ​ដឹង​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ​មាន​អ្នក​របួស​ម្នាក់ គឺ​ន​របាល​ផ្នែក​ពន្លត់​អគ្គិភ័យ​ឈ្មោះ សូរ ប៊ូ​លី​ន អាយុ​២៦​ឆ្នាំ ដោយសារ​កម្លាំង​ទឹក​បាញ់​ពីក្រោម​បាញ់​ខ្លាំង​ពេក​ទុយោ​ទឹក​បោក​ដួល​របួស​គ្រេច​ចង្កេះ និង​មាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​កាល់​ម៉ែត្រ ចំណែក​ប្រជាពលរដ្ឋ​ចិន​ដែលស្នាក់​នៅ​អគារ​កន្លែង​កើតហេតុ​មាន​របួស ឬ​ដួល​សន្លប់ ដោយសារ​ផ្សែងភ្លើង​នោះ​ទេ ការ​ប្រើប្រាស់​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​អន្តរាគមន៍​សរុប​ចំនួន​១០​គ្រឿង រួម​ទាំង​រថយន្ត​ខាង​កោះ​ពេជ្រ​ចំនួន​២​គ្រឿង​ការ​ប្រើប្រាស់​ទឹក​រថយន្ត​ព​ន្ត​ត់​អគ្គិភ័យ​របស់​ស្នងការ​ចំនួន​៥​គ្រឿង ។

សម្ភារៈ​ខូចខាត​ក្នុង​បន្ទប់​មិនដឹង​អ្វីខ្លះ​ទេ ដោយសារ​សារ​ទ្វារ​មិន​អាចបើក ​បាន ។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆេះ​សមត្ថកិច្ច​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ តែ​សន្និដ្ឋាន​ដំបូង​សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ