ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អំពាវនាវ​របស់​ក្រុមប្រឆាំង​ឲ្យ​ពលរដ្ឋ​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​មិន​អាច​ទៅ​រួច​ទេ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ហៅ​ការ​អំពាវនាវ​របស់​ក្រុមប្រឆាំង​ពី​ក្រៅប្រទេស​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ជា​អំពើ​នៃ​រដ្ឋប្រហារ ហើយ​មិន​អាច​កើត​មាន​ទៅ​រួច​ឡើយ ។ ការ​លើក​ឡើង​របស់​សម្តេច​ក្រឡាហោម…

ខេត្តព្រៃវែង ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ហៅ​ការ​អំពាវនាវ​របស់​ក្រុមប្រឆាំង​ពី​ក្រៅប្រទេស​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ជា​អំពើ​នៃ​រដ្ឋប្រហារ ហើយ​មិន​អាច​កើត​មាន​ទៅ​រួច​ឡើយ ។ ការ​លើក​ឡើង​របស់​សម្តេច​ក្រឡាហោម ស ខេ​ង នេះ​ខណៈ​លោក​សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​ដែល​នៅ​ក្រៅប្រទេស​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​។អតីត​មេ​បក្ស​ប្រឆាំង​បាន​ចាក់រុក​សម្តេច ស ខេ​ង ឲ្យ​ចងកំហឹង​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​ថែម​ទៀត ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ​សម្តេច​ស ខេ​ង បាន​លើក​ឡើង ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះ​វិហារ និង​ឆ្លង​សមិទ្ធិ​ផល​នានា​នៃ​វត្ត​សិរី​មាន​ជ័យ​ហៅ​វត្ត​អង្គរ​ជ័យ ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ សម្តេច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អ្នកនយោបាយ​មក​គ្រប់​គណបក្ស​នយោបាយ​កុំ​ចង់​សាក​ក្នុង​ការ​ចូលរួម​ធ្វើ​រដ្ឋប្រហារ​ដូច​ការ​អំពាវនាវ (​អតីត​មេ​បក្ស​ប្រឆាំង​) ដែល​ជា​រឿង​បុគ្គល​ឲ្យ​សោះ​ព្រោះថា វា​មិន​ងាយ​ចប់​នោះ​ទេ ។

សម្តេច​បាន​គូសបញ្ជាក់​ថា «​សូម​បងប្អូន​អ្នក​ធ្វើ​នយោបាយ​នៅ​មូលដ្ឋាន​សូម​ពិចារណា ហើយ​ត្រូវ​ទុក​ផលប្រយោជន៍​ជាតិ​ជា​ធំ ។ កុំ​យក​ផលប្រយោជន៍​បុគ្គល​បក្ខពួក​ជា​ធំ វា​មិន​ងាយ​ចប់​ទេ ។ បើ​ធ្វើ​ឡើង​វិញ​មាន​តែ​ខ្ទេច​ហិនហោច​អស់ហើយ​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ពី​ការ​ធ្វើ​បដិវត្ត​ពណ៌​ថា គឺជា​សកម្មភាព​បែប​រដ្ឋប្រហារ​មួយ​ប្រភេទ​ដែល​មិន​ប្រើប្រាស់​កម្លាំងយោធា​ធ្វើ​នោះ​ទេ ប៉ុន្តែ​ប្រើ​កម្លាំង​មហាជន​ដែល​គេ​អះអាង​ថា អហិង្សា ។ យ៉ាងណា​ក្តី​ទោះបីជា​មាន​ក្រុមប្រឆាំង​ប្រើ​ពាក្យ​អហិង្សា​យ៉ាងណា​ក្តី​សម្តេច​ស ខេ​ង បាន​អះអាង​ថា ចុងបញ្ចប់​នៃ​កា​ធ្វើ​រដ្ឋប្រហារ​បដិវត្ត​ពណ៌​ចុង​នឹង​កើត​មាន​ហិង្សា ។ រួច​ហើយ​មិន​ប្រាកដ​ថា ឈ្នះ​នោះ​ទេ ។ គឺ​ក្រុមប្រឆាំង​បាន​ញួ​ស ឬ​ចាក់រុក​ឲ្យ​ឈ្លោះ​គ្នា ដោយ​ឲ្យ​រដ្ឋាភិបាល និង​ប្រជាជន​ជល់​គ្នា​រហូត​ដល់​បង្ហូ​ឈាម​ដែល​ចុង​ក្រោយ​បាន​ទៅ​លើ​អ្នកនយោបាយ​» ។

សម្តេច​បញ្ជាក់​ថា «​កុំ​ឲ្យ​មាន​អាហ្នឹង ! ក្នុង​នាម​ជា​សមាជិក​រាជរដ្ឋាភិបាល​ម្នាក់​ក៏​មាន​ចំណែក​ទទួលខុសត្រូវ​ធំ​ជាងគេ ក្នុង​រឿង​ប្រឆាំង​នឹង​អំពើ​បដិវត្តន៍​ពណ៌​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​រំលឹក​ពី​សកម្មភាព​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ថា ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ដោយ​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ និង​គណបក្ស​នយោ បាយ​ដែល​ចួ​ល​រួម​បោះ​ឆ្នោត​ប៉ុន្តែ​មាន​គណបក្ស​នយោបាយ​មួយ (​បក្ស​សង្គ្រោះ​ជាតិ​) ប្រកាស​មិន​ទទួលស្គាល់​រហូត​ដល់​ដើរ​កៀរគរ​ប្រជាជន​ធ្វើ​បាតុកម្ម​រហូត​ដល់​ចង់​ផ្តួល​រដ្ឋាភិបាល ប៉ុន្តែ​មិន​ជោគជ័យ​នោះ​ទេ ។ សម្តេច​បន្ថែម​កាល​បាតុកម្ម​ឆ្នាំ​២០១៣ បើ​ប្រើប្រាស់​កាំភ្លើង​តែ​ប៉ុន្មាន​បង់​នោះ​បាន​ស្លាប់​អស់ ប៉ុន្តែ​មិន​ធ្វើ​ទេ ព្រោះថា​មើលទៅ​វា​អា ណោចអាធម្ម​ណាស់ គឺ​សុខចិត្ត​ធ្វើ​តាម​សន្តិវិធី​ដោយ​យក​ច្បាប់​ជា​ធំ ដោយ​គ្មាន​អ្នក​ណា​ច្បាប់​នោះ​ទេ ។ លើកលែងតែ​ចុង​ក្រោយ​ក្រុមប្រឆាំង​បាន​ទៅ​ញុះញង់​នៅ​ផ្លូវ​វេ​ង​ស្រេង​ដែល​មាន​រោងចក្រ​ច្រើន​ដោយ​ញួ​សញុ​ង​ឲ្យ​កម្មករ​ធ្វើ​បាតុកម្ម​រហូត​ដល់​មាន​អ្នក​ស្លាប់​ខ្លះ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​ក្រុមប្រឆាំង​បាន​កំពុង​តែ​ញុះញង់ និង​បបួល​ប្រជាពលរដ្ឋ ដើម្បី​ធ្វើការ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ប៉ុន្តែ​ការ​បបួល​នេះ​មិន​អាច​ធ្វើ​បាន​ឡើង​ព្រោះថា ប្រជាជន​បានដឹង​ច្បាស់​ហើយ ។ សម្តេច​គូសបញ្ជាក់​បន្ថែម​ថា «​មិន​ចាំបាច់​អ្នកឯង​ថា រដ្ឋាភិបាល​អាក្រក់ ម្តេច​ការ​នោះ​ទេ គឺ​ប្រជាជន​លោក​ដឹង​ច្បាស់​ជាង​លោក​ឯង​ទៀត ហើយ​គាត់​សម្រេច​ដោយ​ខ្លួន​គាត់​តាម​រយៈ​សន្លឹក​ឆ្នោត​» ។

ចំពោះ​ការ​បបួល​របស់​ក្រុមប្រឆាំង ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ត្រូវ​បាន​សម្តេច​គូសបញ្ជាក់​ថា «​អ្នកនយោបាយ​ដែល​មិន​យល់​ពី​ចិត្ត ពី​បំណង​របស់​ប្រជាជន គឺ​ធ្វើ​មិនកើត​ទេ ដូច្នេះ​យើង​ត្រូវ​តែ​យល់​អំពី​បំណងប្រាថ្នា និង​ចិត្តសាស្ត្រ​ចិត្ត​គាត់ ដើម្បី​យើង​ធ្វើ​តម្រូវ​ចិត្ត​គាត់ ។ វា​អត់​មានអី​ពិបាក​ដូច​សម័យ​ខ្មែរក្រហម​នោះ​ទេ​» ។ សម្តេច​ថា​អ្នកនយោបាយ​មួយ​ចំនួន​ដែល​បបួល​ឲ្យ​ពលរដ្ឋ​បះបោរ​ផ្តួលរំលំ​រដ្ឋាភិបាល គឺ​ដេកចាំ​ទៅ​ព្រោះ ថា​ពលរដ្ឋ​សព្វ​ថ្ងៃនេះ​ទាំង​ជនបទ និង​ទីក្រុង​យល់​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ