ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សម្លេង​ប្តី​ខក​ៗ​ស្ទុះ​ទៅ​លើក​ត្រកង​ឡើង​ភ្លាម តែ​ហួសពេល​ទៅ​ហើយ

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​មួយ​បាន​កើតឡើង​ដោយ​បុរស​ម្នាក់​កំពុង​តែ​ដេក​សុខ​ៗ​ស្រាប់តែ​ដាច់ខ្យល់​ស្លាប់ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅផ្ទះ​ជន​រង​គ្រោះ​នៅ​ក្នុងភូមិ​សូ​ភី ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​មួយ​បាន​កើតឡើង​ដោយ​បុរស​ម្នាក់​កំពុង​តែ​ដេក​សុខ​ៗ​ស្រាប់តែ​ដាច់ខ្យល់​ស្លាប់ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅផ្ទះ​ជន​រង​គ្រោះ​នៅ​ក្នុងភូមិ​សូ​ភី ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​បន្ត សមត្ថកិច្ច​ប្រាប់​ថា សព​ជន​រង​គ្រោះ​ឈ្មោះ យ​ន ឃាង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ខាងលើ ។ បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ង៉ោ យ៉​វ អាយុ​៥៤​ឆ្នាំ ត្រូ​ជា​ប្រពន្ធ​សព​បាន​បញ្ជាក់​ថា កន្លង​មក​ប្តី​របស់​គាត់​ពុំដែល​មាន​ជម្ងឺ​អ្វី​ឈឺ​ធ្ងន់ធ្ងរ​នោះ​ទេ នៅ​មុន​ពេល​កើតហេតុ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា បន្ទាប់​ពី​ហូប​បាយ​រួច​ប្តី​គាត់​ក៏​អង្គុយ​និយាយ​លេង​ជាមួយ និង​កូន​ៗ​នៅ​ក្រោមផ្ទះ បន្ទាប់​មក​គាត់ និង​កូន​បាន​ឡើង​មក​មើល​ទូរទស្សន៍​លើ​ផ្ទះ ។

លុះដល់​ម៉ោង​ប្រហែល​២២​យប់​ជ្រៅ គាត់​ក៏​ចុះ​មក​ដេក​ក្រោមផ្ទះ​ជាមួយនឹង​ប្តី​រហូត​ដល់​ម៉ោង​ប្រហែល​២​និង​០០​នាទី​យប់ គាត់​បាន​ដាស់​ប្តី​គាត់​អោយ​ងើប​ដេញគោ​ដែល​ចូល​ទៅ​ផឹកទឹក​ពាង រួច​ហើយ​ក៏​មក​ប្រាស​ខ្លួន​ដេក​វិញ​បាន​មួយសន្ទុះ ស្រាប់តែ​លឺ​សំឡេង​ប្តី​ខក​ៗ​គាត់​ក៏​បាន​ងើបឡើង​លើក​ត្រកង​ប្តី តែ​ឃើញ​.​ក និង​ពោះ​ប្តី​គាត់​ឡើង​រឹង ភ្លាម​នោះ​គាត់​បាន​ស្រែកហៅ​កូន​ៗ និង​សាច់ញាតិ​ជិតខាង​ជួយ​ធ្វើ​ចលនា តែ​គួរ​ឲ្យ​អាណោចអាធម្ម​ណាស់ ប្តី​គាត់​បាន​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​បាត់​ទៅ​ហើយ ។

ក្រោយមក​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែ​ម្តង ការ​ពិនិត្យ​សព គឺ​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ ទើប​សមត្ថ​កិច្ចការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​បណ្តាល​មក​ពី​គាំងបេះដូង ទើប​សព​ប្រគល់​ជូន​ប្រពន្ធ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ