ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អភិវឌ្ឍន៍​ចិន​ដំណាក់កាល​ទី​ពីរ​នៅ​ក្រុង​ព្រះ​សីហនុ​នឹង​ផ្តល់​ការងារ​៨​ម៉ឺននាក់​បន្ថែម​ទៀត

4 ឆ្នាំ មុន

ការងារ​ចំនួន​ពីរ​ម៉ឺន​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយនឹង​ក្រុមហ៊ុន​ឃាង​១៦០​ក្រោម​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់​និង​ផ្លូវ​របស់​ចិន​ ។ ជាមួយ​គ្នា​នេះ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​ជំ​ហ៊ាន​ពីរ​អាច​នឹង​បង្កើត​ការងារ​ជូន​ប្រជាជន​ប្រមាណ ៨​ម៉ឺន​នាក់​បន្ថែម​ទៀត​ ។ នេះ​ជា​ការ​លើក​ឡើង​បស់​សម្ត​ចត​ជោ​ហ៊ុន​សែន​នៅ​ក្នុង​វេទិកា ផ្លូវ​និង​ខ្សែ​ក្រ​វ៉ា​ត​នៅ​ទីក្រុង​ប៉េ​កាំ​ង​។ ​សម្តេច​តេ​ជោ​បាន​បន្ត​ថា សម្រាប់​កម្ពុជា​គំនិត​ផ្តួចផ្តើម…

ការងារ​ចំនួន​ពីរ​ម៉ឺន​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយនឹង​ក្រុមហ៊ុន​ឃាង​១៦០​ក្រោម​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់​និង​ផ្លូវ​របស់​ចិន​ ។ ជាមួយ​គ្នា​នេះ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​ជំ​ហ៊ាន​ពីរ​អាច​នឹង​បង្កើត​ការងារ​ជូន​ប្រជាជន​ប្រមាណ ៨​ម៉ឺន​នាក់​បន្ថែម​ទៀត​ ។ នេះ​ជា​ការ​លើក​ឡើង​បស់​សម្ត​ចត​ជោ​ហ៊ុន​សែន​នៅ​ក្នុង​វេទិកា ផ្លូវ​និង​ខ្សែ​ក្រ​វ៉ា​ត​នៅ​ទីក្រុង​ប៉េ​កាំ​ង​។

​សម្តេច​តេ​ជោ​បាន​បន្ត​ថា សម្រាប់​កម្ពុជា​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម វប្បធម៌​។ ភាព​ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ចិន និង​ជា​សក្ខីភាព​មួយ​យ៉ាង​ច្បាស់​នៃ​ការ​កសាង​គម្រោង​ផែនការ​សហប្រតិបត្តិការ «​ខ្សែក្រវាត់ និង​ផ្លូវ​» រវាង​ប្រទេស​ទាំង​ពីរ​ ។

គម្រោង​ទាំងនេះ​ទទួល​បាន​ជោគជ័យ​ល្អ​ប្រសើរ ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​១៦១ កំពុង​ធ្វើ​សហប្រតិបត្តិការ​។ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចិន​ចំនួន ១៤៨ និង​បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា​ជាង ២​ម៉ឺន​នាក់​។

ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​ជំ​ហ៊ាន​ពីរ​អាច​នឹង​បង្កើត​ការងារ​ជូន​ប្រជាជន​ប្រមាណ ៨​ម៉ឺន​នាក់​បន្ថែម​ទៀត​។ សមិទ្ធផល​ថ្មី​មួយទៀត​តាម​រយៈ​គំនិត​ផ្តួចផ្តើម​នេះ គឺ​កម្ពុជា​សម្រេច​បាន​នូវ​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ ដែល​នឹង​ក្លាយទៅជា​កម្លាំង​ច​លករ​មួយ​ចូលរួម​កែប្រែ​វិមាត្រ​សេដ្ឋកិច្ច​កម្ពុជា និង​បង្កើន​កា​រត​ភ្ជាប់​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ