ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាថ្ងៃ​មហាស៊យរបស់លោកចោរ​…!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ បានត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​វាយ​រហូត​ទ្រម​ខ្លួន រួច​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មិន​បាន​សម្រេច ​ហើយព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដែល​ចត​ស្ងៀម​អែប​ផ្លូវ ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ បានត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​វាយ​រហូត​ទ្រម​ខ្លួន រួច​ប្រគល់​ឲ្យ​នគរបាល​ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មិន​បាន​សម្រេច ​ហើយព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ដែល​ចត​ស្ងៀម​អែប​ផ្លូវ ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា​កន្លង​ទៅ នៅ​ក្នុង​បុរី​ពិភព​ថ្មី ក្នុងភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ ជី​ម សុខ ហៅ​រតនា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុ​ភី ឃុំ​សុ​ភី ស្រុក​បាទី ខេត្តតាកែវ និង​ម្នាក់​ឈ្មោះ ធុន ថុ​ល អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១O-៤០៦៣ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​អ្នកដំណើរ​ប្រុស​ស្រី​២​នាក់ ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី​នៅ​ខាង​មុខ​ផ្សារ​ម៉ា​ក្រូ តែ​មិន​បាន​សម្រេច ។

ខណៈនោះ​ដែរ ម្ចាស់​ទូរស័ព្ទ​បាន​ស្រែ​កថា ​ចោរ​ៗ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ជិះ​ម៉ូតូ​គេចខ្លួន​ចូល​ក្នុង​បុរី​ពិភព​ថ្មី​ក្បែរ​ផ្សារ​អី​ុ​អន​២ ក៏ជ្រុល​ទៅ​បុក​រថយន្ត​អ្នកដំណើរ​ដែល​ឈប់​ចតស្ងៀម​បណ្តាល​ឲ្យ​ដួល ហើយ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​បាន​វាយ​រហូត​ទ្រម​ខ្លួន ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​ទៅ​ដល់​ហើយ​នាំ​ខ្លួន​ទៅ​ចាត់ការ​តាម​ច្បាប់ តែ​ម្ចាស់​ទូរស័ព្ទ​បាន​ទៅ​បាត់​ដោយ​ពុំ​បាន​ដាក់​ពាក្យបណ្តឹង​ឡើយ ៕​​

អត្ថបទសរសេរ ដោយ