សឹង​មិន​ជឿ​…​បាន​ចំណេញ​ពេល​៣០​នាទី ជាង​ការ​ធ្វើ​ដំណើរ​លើគោក​ទៅ​ធ្វើការ


ចិន​ ៖ តាម​ប្រភព​​ពីShanghaiistបានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​បុគ្គលិក​ផ្សារ បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើការដោយ​ហែល​ឆ្លងទន្លេ​ពី​ផ្ទះ ឆ្លងកាត់​ទន្លេ Yangtze ព្រោះតែ​ធុញថប់​នឹង​ការ​ជាប់​ស្ទះចរាចរណ៍​ខ្លាំងពេក ។ ការ​ធ្វើ​បែប​នេះ ធ្វើ​ឱ្យ​គាត់​ចំណេញ​ពេល៣០​នាទីបន្ថែម បើ​ធៀប​នឹង​ការ​ធ្វើ​ដំណើរ​ផ្លូវគោក​ធម្មតា​។

លោក Zhu Biwu អាយុ​៥៣​ឆ្នាំ ដែល​ធ្វើការ​នៅ​ក្នុង​ផ្សារ​មួយ ​ក្នុង​សង្កាត់ Wuchang ខណៈ​ដែល​ផ្ទះ​របស់​គាត់​ ស្ថិត​នៅ​ម្ខាង​ទៀត​នៃ​ទន្លេ ក្នុង​សង្កាត់ Hanyang​ ។ ប្រសិនបើ​គាត់​ធ្វើ​ដំណើរ​តាម​រថភ្លើង​ក្រោម​​ដី គាត់​ត្រូវ​ចំណាយពេល​ប្រហែល​១​ម៉ោង​ ។ តែបើ​គាត់​ហែល​ទឹក​ឆ្លងកាត់​ទន្លេ​ប្រវែង​២២០០​ម៉ែត្រ​ទៅ​ធ្វើការ​វិញ គឺ​គាត់​អាច​ទៅ​ដល់​មុន​៣០​នាទី​។

លោក Zhu ចាប់ផ្តើម​ធ្វើ​បែប​នេះ ​តាំងពី​ឆ្នាំ​២០០៨ មិនមែន​ដោយសារ​តែ​ចង់​ចំណេញ​ពេលវេលា​នោះ​ទេ តែ​គាត់​ចង់​បញ្ចុះទម្ងន់​ឱ្យ​មាន​សុខភាព​ល្អ​។ កាលពី​ឆ្នាំ​១៩៩៩ គាត់​មានជំងឺទឹកនោមផ្អែម​ប្រភេទ​ទី​២ ហើយ​មាន​ទម្ងន់​លើស១០០​គីឡូក្រាម​។ គាត់​ក៏​សម្រេចចិត្ត​ហែល​ទឹក​ទៅ​ធ្វើការ ដើម្បី​សម្រក​ទម្ងន់​។

បើ​ទោះបីជា​ទឹក​មិនល្អ​ក៏​ដោយ សម្រាប់​ការ​ហែល គាត់​បាន​ប្រាប់​ថា ​វា​មិនមែន​គ្រោះថ្នាក់​អ្វី​ទេ​សម្រាប់​
គាត់​។ រាល់ពេល​ទៅ​ធ្វើការ គាត់​តែងតែ​ខ្ចប់​សម្លៀក​បំពាក់​ដាក់​ក្នុង​ថង់​មិន​ជ្រាប​ទឹក ហើយ​ឆ្លង​ទឹក​ដោយ​ប្រើ​វា​ជា​ពោង​សុវត្ថិភាព​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពីដើម​ឆ្នាំ​នេះ គេ​ក៏​ឃើញ​មាន​បុគ្គលិក​ម្នាក់​ទៀត​នៅ Chongqing ប្រើ​វិធី​នេះ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​កន្លែងធ្វើការ​ផង​ដែរ​ ។

វា​ពិតជា​ចម្លែក​មែន តែ​អាច​ជួយ​សន្សំ​ទាំង​លុយ ទាំង​ពេល​វេលា និងទាំង​បរិស្ថាន​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ