ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​មួយ​ថ្ងៃ​សោះ ស្លា.ប់​និង​របួសធ្ងន់​ស្រាល​២០​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៦ ខែមេសា ឆ្នាំ​២០១៩ កើតឡើង​១២​លើក​(​យប់​៩ លើក​)​ស្លាប់​៥​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១៣​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ប្រុស​២​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៦ ខែមេសា ឆ្នាំ​២០១៩ កើតឡើង​១២​លើក​(​យប់​៩ លើក​)​ស្លាប់​៥​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​១៣​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​ប្រុស​២​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៨​លើក​ស្លាប់​៣​នាក់​,​មិន​គោរព​សិទ្ធិ​១​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​១​លើក​, ស្រវឹង​១​លើក​ស្លាប់​១​នាក់​, កត្តា​យាន​១​លើក ។​សរុប​ស្លាប់​៥​នាក់ ម៉ូតូ​៤​នាក់​(​មិន​ពាក់មួក​៣​នាក់​) ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច :​ម៉ូតូ​និង​ម៉ូតូ​៣​លើក​,​ម៉ូតូ​និង​រថយន្ត​តូច​១​លើក​,​ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​ថ្មើរជើង​២​លើក​,​ម៉ូតូ​និង​ផ្សេ​ៗ៣​លើក​ស្លាប់​២​នាក់​,​រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២១​គ្រឿង​នោះ​មាន : ម៉ូតូ​១៤​គ្រឿង​,​រថយន្ត​តូច​១​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង​,​យាន​ផ្សេង​ៗ៣​គ្រឿង​,​ថ្មើរជើង​៣​នាក់ ។

យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​, រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​២​លើក​, យាន​ផ្សេង​ៗ២​លើក​,​ថ្មើរជើង​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៩​លើក​, ផ្លូវ​ខេត្ត​៣​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន ខេត្ត​ប៉ៃលិន ១​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​), ខេត្តឧត្តរមានជ័យ​១​លើក​របួស​១​នាក់​, ខេត្តព្រះវិហារ​១​លើក​ស្លាប់​ស្រី​១​នាក់ និង​ខេត្តបាត់ដំបង​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៥៨១១​គ្រឿង​(​ម៉ូតូ​៦០%) មធ្យោបាយ​ល្មើស​១០៦៩​គ្រឿង​(៣២%) អប់រំ​៣៤៤​គ្រឿង​(​ម៉ូតូ​៧៤%) មធ្យោបាយ​ពិន័យ​៧២៥​គ្រឿង​(​ម៉ូតូ​៨៤%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៦ ខែ​មិ​នា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៥៩​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៤៥៨​គ្រឿង អប់រំ​២២៨​គ្រឿង ពិន័យ​ចំនួន​សរុប​៥៦៥​គ្រឿង (​មួក​៣៩៧​គ្រឿង កញ្ចក់​១៤៥​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ២៣​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ