ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ៖ គំនិត​ផ្តួចផ្តើម​«​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​»​ពិតជា​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​និង​សកលលោក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​វេទិការ «​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​» លើក​ទី​២ នៅ​ទីក្រុង​ប៉េ​កាំ​ង សម្ដេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ក្នុង​វេទិការ «​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​» លើក​ទី​២ នៅ​ទីក្រុង​ប៉េ​កាំ​ង សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​បញ្ជាក់​ថា គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​របស់​ចិន​ពិតជា មានការ​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ក្នុង​តំបន់​និង​សកលលោក​ដែល​ខ្វះ​មិន​បាន ។ លើស​ពី​នេះ​ការ​គំនិត​នេះ​បាន​ផ្តួចផ្តើម​របស់​លោក​ស៊ី ជី​ន​ពីង ប្រធានាធិបតី​ចិន​បាន​ផ្ដល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ការ​អភិវឌ្ឍន៍ និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​យ៉ាងច្រើន​ផង​ដែរ ។

ក្នុង​ពិធី​បើក​វេទិកា​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ​ថ្លែង​ចំពោះ​មុខ​លោក​ស៊ី ជី​ន​ពីង ថា «​សម្រាប់​កម្ពុជា​គំនិត​ផ្តួចផ្តើម ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​បាន​ផ្ដល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម វប្បធម៌​» ។ លោក​បាន​បញ្ជាក់​ថា «​ការ​ដាក់​ចេញ និង​គំនិត​ផ្តួចផ្តើម «​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ » ពិតជា​បង្ហាញ​យ៉ាង​ច្បាស់​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ចិន​ក្នុង​ការ​ជំរុញ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​សកលលោក ។

យើង​ដឹង​ហើយ​ថា គំនិត​ផ្តួចផ្តើម​នេះ​ជា​ការ​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ និង​សកលលោក និង​ជា​យន្តការ​មួយ​ផ្តល់​ហិរញ្ញប្បទាន ពិសេស​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​សម្រាប់​បំពេញ​គំលាត​តម្រូវការ​ហិរញ្ញប្បទាន ដើម្បី​បង្កើត​កា​រត​ភ្ជាប់​ផង​ដែរ​» ។ សម្ដេច​បន្ដ​ថា ភាព​ជោគជ័យ​នៃ​ការ​អភិវឌ្ឍន៍​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ចិន​នៃ​ការ​កសាង​គម្រោង​ផែនការ​សម្រាប់​សហប្រតិបត្តិការ ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​រវាង​កម្ពុជា​-​ចិន ។

សម្ដេច​ថា គម្រោង​ទាំងនេះ​នឹង​ទទួល​បាន​ជោគជ័យ​ល្អ​ប្រសើរ ដូច្នេះ​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ចំនួន​១៦១​កំពុង​តែ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចិន​ចំនួន​១៤៨ ព្រមទាំង​បង្កើន​ការងារ​ជូន​ប្រជាជន​ខ្មែរ​ប្រមាណ​ជា​២​ម៉ឺន​នាក់ ។ សម្ដេច​បន្ថែម​ថា ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះ​សី​ហនុមាន​ជំហាន​ចំនួន​២​ដែល​អាច​នឹង​បង្កើន​ការងារ​ជូន​ប្រជាជន​ខ្មែរ​ប្រមាណ​ជា​៨​ម៉ឺន​នាក់​បន្ថែម​ទៀត​ផង​ដែរ ។ សម្ដេច​ថា សមិទ្ធផល​ថ្មី​មួយទៀត​តាម​រយៈ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​នេះ គឺ​កម្ពុជា​បាន​សម្រេច​នូវ​ការ​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ដែល​នឹង​ក្លាយទៅជា​កម្លាំង​ច​លករ​មួយ​ចូលរួម​កែប្រែ​វិ​មាត្រា​សេដ្ឋកិច្ច​កម្ពុជា​នឹង​បង្កើន​កា​រត​ភ្ជាប់​ក្នុង​តំបន់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

បន្ថែម​ពី​នេះ​នាយក​រដ្ឋមន្ដ្រី​កម្ពុជា​លើក​ឡើង​ថា ភាព​ខុស​ប្លែក​ពី​ទស្សនៈ​មួយ​ចំនួន​មាន​យោបល់​ថា គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​នេះ​នឹង​បណ្ដា​ឲ្យ​ប្រទេស​មួយ​ចំនួន​ជាប់អន្ទាក់​បំណុល​របស់​គេ ។កម្ពុជា​មិន​ត្រឹមតែ​អា​ចរចា​នឹង​រៀបចំ​គម្រោង​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​ដោយ​ឈរ​លើ​ស្មារតី​ការពារ​ផលប្រយោជន៍​ជូន​ជាតិ​ដោយ​ស្មើភាព និង​ស្មើ​សិទ្ធិ​ប៉ុណ្ណោះ​ទេ ។ ប៉ុន្តែ​ថែម​ទាំង​សម្រេច​បាន​នូវ​ការ​ធ្វើ​វិស្វកម្ម​ហិរញ្ញវត្ថុ​មួយ​ដែល​មិន​បង្កើត​បន្ទុក​ហិរញ្ញវត្ថុ និង​បំណុល​សាធារណៈ​ដល់​រដ្ឋ​ថែម​ទៀត​ផង ។

ជាង​នេះ​ទៅ​ទៀត​សម្ដេច​តេ​ជោ​ថា «​ជាក់ស្តែង​ស្ថានភាព​បំណុល​របស់​កម្ពុជា​មក​ដល់​ពេល​នេះ ស្ថិត​ក្នុង​លក្ខណៈ​ល្អ​ប្រសើរ ដោយសារ​យើង​មាន​គោលនយោបាយ និង​បាន​អនុវត្តន៍​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកបដោយ​វិន័យ​ហ្មត់ចត់​តឹង​រឹង ព្រមទាំង​ផែនការ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​យ៉ាង​ច្បាស់​ដោយ​ផ្តល់​អាទិភាព និង​ការ​រៀបចំ​អភិវឌ្ឍន៍ តាម​លំដាប់លំដោយ​ជា​ប្រព័ន្ធ​ប្រទាក់ក្រឡា​គ្នា និង​ធានា​សង្គតិភាព​រវាង​ផែនការ​សកម្មភាព និង​គម្រោង​ថ្នាក់​ជាតិ​ជាមួយនឹង​ផែនការ​សកម្មភាព និង​គម្រោង​ថ្នាក់​ក្រោម​ជាតិ​ក៏​ដូច​ជា ធានា​សង្គតិភាព​ជាមួយ​ផែនការ​សកម្មភាព និង​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ទាំងអស់ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភាព​ជាក់ស្តែង​និយម​ឆ្លើយ​តប​ទៅ​នឹង​អាទិភាព និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្តន៍​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ