ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់រួមនឹងវត្ថុតាងថ្នាំញៀនចំនួន១៤កញ្ចប់តូច ទម្ងន់៤,៦៦ក្រាម កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ស្ត្រីរូបនេះឈ្មោះ ឆែម ស្រីភួង ហៅម៉ាប់ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុខាងលើជាមុខសញ្ញាចែកចាយថ្នាំញៀនស្ថិតក្នុងការតាមដានរបស់សមត្ថកិច្ច ។ នៅថ្ងៃនោះបន្ទាប់ពីភ្នាក់ងារផ្ដល់ព័ត៌មានយ៉ាងច្បាស់ការណ៍ភ្លាម សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំសំរោងបានចុះទៅដល់ ព្រមទាំងធ្វើការឃាត់ខ្លួនស្ត្រីជាមុខសញ្ញានៅនឹងផ្ទះរបស់នាង និងដកហូតបានម្ស៉ៅក្រាមពណ៌សថ្លាចំនួន១៤កញ្ចប់តូចដែលជាសារធាតុញៀន។
ស្ត្រីជាមុខសញ្ញាចែកចាយថ្នាំញៀន និងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ