ខណ្ឌចំការមនដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីវេលាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ គណៈបញ្ជារឯកភាពខណ្ឌចំការមន បានដឹកនាំចំរុះនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានដាក់គោលដៅអនុវត្តន៍ត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ ត្រង់ចំណុចមុខវិទ្យាល័យបឹងត្របែក ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងដោយមានការចូលរួមពីលោក ថេង សុថុល អភិបាលនៃគណៈ
អភិបាល ខណ្ឌចំការមន ដែលទើបនឹងតែងតាំងថ្មី លោក យិន សាន អធិការដ្ឋានខណ្ឌចំការមន និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សុសិក្ខា ស្នងការរងរាជធានីភ្នំពេញបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋានខណ្ឌចំការមន ដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងអាវុធជាតិផ្ទុះ ត្រង់ចំណុចមុខវិទ្យាល័យ បឹងត្របែក ចាប់ពីម៉ោង៩យប់ដល់ម៉ោង១២រំលងអាធ្រាត្រ ព្រមទាំងធ្វើការឃាត់រថយន្តនិងម៉ូតូជាច្រើនគ្រឿងដើម្បីធ្វើការត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងវាស់ជាតិស្រវឹង ព្រមទាំងធ្វើការអប់រំណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវសូមអោយចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នៅពេលធ្វើដំណើរតាមម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ឲ្យបានត្រឹមត្រូវ ចំណែកអ្នកបើករថយន្ត ត្រូវពាក់ខ្សែក្រវាត់អោយបានត្រឹមត្រូវផងដែរ ។

ជាចុងក្រោយ បន្ទាប់ពីធ្វើការឆែកឆេរត្រួតពិនិត្យ និងវាស់ជាតិស្រវឹងរួចហើយ សមត្ថកិច្ចបានរកឃើញអ្នកបើកបរដែលមានជាតិស្រវឹងលើសកំរិតចំនួន១០នាក់ តែសមត្ថកិច្ច មិនបានឃាត់ខ្លួនមនុស្សនោះ បានធ្វើការដកហូតម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនរង់ចាំថ្ងៃស្អែក ទើបអោយអ្នកបើកបរដែលមានជាតិស្រវឹងចូលខ្លួនទៅធ្វើការបង់ពិន័យតាមផ្លូវច្បាប់ ។ ដោយឡែកអ្នកជិះម៉ូតូអត់ពាក់មួកនិងអត់កញ្ចក់អាជ្ញាធរមិនបានឃាត់បង់ ផាកពិន័យទេ គឺគ្រាន់តែឃាត់អប់រំណែនាំហើយឲ្យត្រឡប់ទៅវិញ ៕












ចែករំលែកព័តមាននេះ