ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​គួរ​ឱ្យ​សង្ស័យ ឃាត់ខ្លួន​ឆែក​បែកធ្លាយ​ខ្ទេច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជាប់​ជា​ប្រចាំ ថ្វី​ដ្បិតតែ​រក​មិនឃើញ​មាន​អ្នកកាន់កាប់​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​មែន​ប៉ុន្តែ​បាន​រក​ឃើញ​ជនសង្ស័យ​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ ព្រមទាំង​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។ ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​លេខ​២១៧…

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ​បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជាប់​ជា​ប្រចាំ ថ្វី​ដ្បិតតែ​រក​មិនឃើញ​មាន​អ្នកកាន់កាប់​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​មែន​ប៉ុន្តែ​បាន​រក​ឃើញ​ជនសង្ស័យ​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ ព្រមទាំង​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​មុខ​វត្ដ​សំបួរមាស ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​នោះ​ម្នាក់​ឈ្មោះ ម៉ៅ ភាព ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ សៀន វ​ណ្ណា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។
ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា ថ្នាំ​ញៀន​១​កញ្ចប់​ធំ ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​១​គ្រឿង ។

លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​យប់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដង្កោ បាន​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​ត្រង់​ចំណុច​ខាងលើ ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ទាំងឡាយ​។​លុះ​រយៈពេល​៤០​នាទី​ក្រោយមក ក៏​លេចមុខ​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​គុប​ចង្កៀង​ជ្រុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ១W-១៥៩២ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ ។

លោក​អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​បន្ត​ឱ្យ​ដឹង​ថា ដោយ​មានការ​សង្ស័យ កម្លាំង​ចម្រុះ​ក៏​បាន​ហៅ​ឲ្យ​ឈប់ និង​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​១​កញ្ចប់​នៅ​ក្នុង​ហោប៉ៅ​ខោ​ខាងឆ្វេង​របស់​ឈ្មោះ ម៉ៅ ភាព ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ រួម​នឹង​វត្ថុ​តាង យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ