ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម​ប្រាប់​លោកពូ​ទី​ន​ថា ​សហ​រដ្ឋ​អាមេ​រិក​ចិត្តអាក្រក់

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​២៦​មេ​សា​ថា មេ​ដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន អះអាង​ប្រាប់​ប្រធានាធិបតី​រុ​ស្ស៊ី លោក ​វ៉្ល​​មៀរ​ពូ​ទី​ន​កាលពី​ថ្ងៃ​ទី​២៥​មេ​សា នៅ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក​ថា សហរដ្ឋអាមេរិក​មានចិត្ត​អាក្រក់…

ប្រទេស​កូរ៉េ​ខាងជើង ៖ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង​KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​២៦​មេ​សា​ថា មេ​ដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន អះអាង​ប្រាប់​ប្រធានាធិបតី​រុ​ស្ស៊ី លោក ​វ៉្ល​​មៀរ​ពូ​ទី​ន​កាលពី​ថ្ងៃ​ទី​២៥​មេ​សា នៅ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក​ថា សហរដ្ឋអាមេរិក​មានចិត្ត​អាក្រក់ នា​ឱកាស​នៃ​ការ​ជួប​គ្នា​កំពូល​គី​ម​-​ត្រាំ ក្នុង​ទីក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​។

នោះ​ជា​ការ​ជួប​គ្នា​កំពូល​លើក​ដំបូង ពូ​ទី​ន​-​គី​ម​នៅ​ចុង​បូព៌ា​រុ​ស្ស៊ី ដែល​ជា​ឱកាស​សម្រាប់​មេដឹកនាំ​កូរ៉េ​ខាងជើង ស្វែងរក​ការ​ជួយ​ទ្រទ្រង់ និង​ស្ដារ​ឡើង​វិញ​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ ជាមួយ​ក្រុង​មូ​ស្គូ ដើម្បី​ឲ្យ​សម្រេច​បាន​ទំនាក់ទំនង​កាន់តែ​មាន​ស្ថេ​រ​ភាព​និង​កាន់តែ​រឹង​មាំ​។

រួច​នា​វេលា​យប់​ថ្ងៃ​ទី​២៥​មេ​សា KCNA​បាន​ចេញផ្សាយ​អត្ថាធិប្បាយ​នានា របស់​មេដឹកនាំ​កូរ៉េ​ខាងជើង ចំពោះ​សម​ភាគី​រុ​ស្ស៊ី​ដោយ​ផ្ដោត​ការ​វាយលុក​ទាំងស្រុង ខាង​វោហារ​សាសន៍​ចំពោះ​សហរដ្ឋអាមេរិក ខណៈ​​លោក​គី​ម​និង​លោក​ត្រាំ​ធ្លាប់​ធ្វើ​ឲ្យ​មាន ភាព​ធូរស្រាល​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៃ​ទំនាក់ទំនង​រវាង​អ្នក​ទាំង​២ ប្រាកដ​ណាស់​នោះ​មក​ពី​ការ​មិន​ចុះសម្រុង​គ្នា​នៅ​ក្រុង​ហាណូយ​។

មេដឹកនាំ​កូរ៉េ​ខាងជើង​ថ្លែង​ថា សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ និង​ក្នុង​តំបន់​បច្ចុប្បន្ន​ស្ថិត​ក្នុង​ភាព​ទ័លច្រក ហើយ​ឈាន​ទៅ​រក​ចំណុច​គ្រោះថ្នាក់​មួយ​។ លោក​ពោល​ទៅ​កាន់​លោកពូ​ទី​ន​ទៀត​ថា សន្តិភាព​និង​សន្តិ​សុខ​នៅ​ឧបទ្វីប​កូរ៉េ ពឹងផ្អែក​ទាំងស្រុង​លើ​ឥរិយាបថ​របស់​សហរដ្ឋអាមេរិក និង​ថា​ប្រទេស​របស់​លោក​នឹង​រៀបចំ​ខ្លួន ទប់ទល់​ចំពោះ​រាល់​សភាពការណ៍​ដែល​អាច​កើត​មាន​។

លោក​គី​ម​ក៏​ព្រមាន​ផង​ដែរ​ថា សភាពការណ៍​នឹង​អាច​វិល​ទៅ​រក​សភាព​ដើម​វិញ បើ​អា​មេ​រិ​ក​នៅ​តែ​ប្រកាន់​ឥរិយាបថ​ចិត្តអាក្រក់ ជា​ឯកតោភាគី ដូច​នា​ឱកាស​នៃ​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ នៅ​ក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​។

នៅ​ក្រុង​ប​ហាណូយ​កន្លែង​នៃ​ការ​ជួប​គ្នា​កំពូល​គី​ម​-​ត្រាំ​លើក​ទី​២ កូរ៉េ​ខាងជើង​បាន​ស្វែងរក​ឲ្យ​ទទួល​បានការ​សម្រាល​ភ្លាម​ៗ នូវ​ទណ្ឌកម្ម​អន្តរជាតិ​។ ប៉ុន្តែ​ការ​ជួប​គ្នា​នោះ​ត្រូវ​បរាជ័យ​មក​ពី​ការ​ខ្វែងគំនិត​គ្នា​យ៉ាង​ជ្រៅ​ជាមួយ​ក្រុង​វ៉ា​សិ​ុ​ន​តោន ពិសេស​លើ​បណ្ដា​សម្បទាន​ដែល​ក្រុង​ព្យុ​ង​យ៉ាង​ត្រៀម​ធ្វើ​។

កាលពី​ស​ប្ដា​ហ៍​មុន​ក្រុង​ព្យុ​ង​យ៉ាង​បាន​បន្តឹង​សំឡេង ដោយ​ធ្វើការ​វាយប្រហារ​យ៉ាង​ចាស់​ដៃដល់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​ដោយ​ទាមទារ​ថា រដ្ឋមន្ត្រី​រូប​នោះ​គួរ​ឈប់​ចូលរួម​ក្នុង​ការ​ពិភាក្សា​លើ​ការ​រំសាយ​នុយក្លេអ៊ែរ​។

ក្រោយ​បញ្ចប់​ការ​ជួប​គ្នា លោកពូ​ទី​ន​ថ្លែង​នៅ​មុខ​សារព័ត៌មាន​ថា ខ្ញុំ​រីករាយ​ចំពោះ​លទ្ធផល​នៃ​ការ​ជួប​គ្នា ដោយ​លោក​គី​ម​បង្ហាញ​ការ​បើកចំហ ហើយ​ត្រៀម​និយាយ​លើ​អ្វី​គ្រប់យ៉ាង​។ ចំណែក​លោក​គី​ម​ជុង​អ៊ុ​ន​វិញ ចាត់​ទុក​ការ​ជួប​គ្នា​នេះ​ថា​បើកចំហ​និង​មិត្តភាព​។ លោក​បាន​អញ្ជើញ​លោកពូ​ទី​ន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​លោក ក្នុង​ពេល​សម​ស្រប​ណាមួយ​។ ការ​អញ្ជើញ​នោះ​ត្រូវ​បាន​លោកពូ​ទី​ន​ទទួលយក​។ លោក​ពី​ទី​ន​និង​លោក​គី​ម​បាន​ជួប​ពិភាក្សា​គ្នា​យូរ​ដល់​ទៅ​សរុប​៥​ម៉ោង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ