ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​ដណ្ដើម​ក្រុង​ ​សម្លា.ប់​ជន​ស៊ី​វិល​​ជាច្រើន

4 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥​មេ​សា​អង្គការសិទ្ធិមនុស្ស AMNESTY INTERNATIONAL​និយាយ​ថា ការ​វាយលុក​ដណ្ដើម​កាន់កាប់​ទីក្រុង​រ៉ា​កា​ស៊ី​រី ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​ពាន់​នាក់​ស្លាប់​។ ក្នុង​ការ​វាយលុក​នោះ​កាលពី​ឆ្នាំ​២០១៧ ជន​ស៊ី​វិល​ដល់​ទៅ​ជាង​១៦០០​នាក់​បាន​ត្រូវ​ស្លាប់…

ប្រទេស​ស៊ី​រី ៖ យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥​មេ​សា​អង្គការសិទ្ធិមនុស្ស AMNESTY INTERNATIONAL​និយាយ​ថា ការ​វាយលុក​ដណ្ដើម​កាន់កាប់​ទីក្រុង​រ៉ា​កា​ស៊ី​រី ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​ពាន់​នាក់​ស្លាប់​។ ក្នុង​ការ​វាយលុក​នោះ​កាលពី​ឆ្នាំ​២០១៧ ជន​ស៊ី​វិល​ដល់​ទៅ​ជាង​១៦០០​នាក់​បាន​ត្រូវ​ស្លាប់ ក្រោម​ការ​វាយលុក​របស់​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ជី​ហា​ដ នាំមុខ​ដោយ​សហរដ្ឋអាមេរិក ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ទីក្រុង​ស៊ី​រី​នោះ​។

អតីត​រដ្ឋធានី​របស់​កាលី​ហ្វា​ត​ប្រកាស​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ត្រូវ​រង​ការ​បំផ្លាញ​ជិត​៨០% ក្នុង​ការ​វាយលុក​ដោយ​ទ្រង់ទ្រាយ​ធំ​នោះ ដែល​មាន​រយៈពេល​ដល់​៤​ខែ​។ អង្គការ​AMNESTY INTERNATIONAL​បាន​ធ្វើការ​ស៊ើប​អង្កេត​នោះ ដោយ​រួម​សហការ​ជាមួយ​អង្គការ​AIRWARS ដែល​ធ្វើ​ជំរឿន​បណ្ដាជន​រង​គ្រោះ​ស៊ី​វិល មក​ពី​ការ​ទម្លាក់​គ្រាប់បែក​លើ​ពិភពលោក​។

លទ្ធផល​នៃ​ការ​សិក្សា​របស់​ពួក​គេ ជា​ផ្លែផ្កា​នៃ​ការ​ស្រាវជ្រាវ​រយៈពេល​ច្រើន​ខែ នៅ​ទីលាន​ផ្ទាល់​និង​ការ​វិភាគ​លើ​បណ្ដា​ទិន្នន័យ ក្នុង​នោះ​មាន​រូបភាព​ផ្កាយ​រណប​ដល់​ទៅ​ជាង​២​លាន សិក្សា​ដោយ​ពួក​អ្នក​ស្ម័គ្រចិត្ត​៣០០០​នាក់​របស់​ប្រទេស​១២៤​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​។

មាន​ឯកសារ​ជា​ច្រើន​របស់​AMNESTY INTERNATIONA ប្រហែលជា​បង្ហាញ​ពី​ការ​រំលោភ​បំពាន​លើ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ដែល​ចាំបាច់​ឲ្យ​មានការ​ស៊ើ​ប​អង្កេត​ដោយ​ស៊ី​ជម្រៅ​មួយ​។ អង្គការ​នោះ​លើក​ឡើង​ទៀត​ថា ការ​ទម្លាក់​គ្រាប់បែក​ជា​ច្រើន​មិន​ត្រូវ​ចំ​គោលដៅ​ហើយ​ការ​បាញ់កាំភ្លើង​ធំ ក៏​ត្រូវ​បាន​ធ្វើ​ទាំង​ងងឹតងងល់​ដែល​នាំ​ឲ្យ​ស្លាប់​ជន​ស៊ី​វិល​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ