ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧប្បត្តិហេតុ​រវាង​បារាំង ​និង​ចិន​ នៅ​ច្រក​សមុទ្រ​

4 ឆ្នាំ មុន

ប្រទេស​ចិន​-​បារាំង ៖ កង​ម៉ា​រី​ន​ចិន ​កាលពីដើម​ខែមេសា បាន​ឃាត់​នាវាចម្បាំង​បារាំង​មួយ​គ្រឿង ក្នុង​តំបន់​​សមុទ្រ​ដ៏​រសើប​មួយ គឺ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​បែងចែក​រវាង​ចិនដីគោក​ និង​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ខេត្ត​របស់​ខ្លួន​។…

ប្រទេស​ចិន​-​បារាំង ៖ កង​ម៉ា​រី​ន​ចិន ​កាលពីដើម​ខែមេសា បាន​ឃាត់​នាវាចម្បាំង​បារាំង​មួយ​គ្រឿង ក្នុង​តំបន់​​សមុទ្រ​ដ៏​រសើប​មួយ គឺ​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​បែងចែក​រវាង​ចិនដីគោក​ និង​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​ខេត្ត​របស់​ខ្លួន​។

អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួង​ការពារ​ប្រទេស​ចិន គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥​មេ​សា​ថា បណ្ដា​នាវាចម្បាំង​របស់​កងទ័ព​ប្រជាជន​ចិន បាន​ប្រទះ​ឃើញ​នាវាចម្បាំង​បារាំង​១​គ្រឿង​កាលពី​ថ្ងៃ​ទី​៧​មេ​សា ហើយ​បាន​បញ្ជូន​ការ​តវ៉ា​មួយ​ដល់​ក្រុងប៉ារីស​។ អ្នកនាំពាក្យ​រូប​នោះ​លោក​REN GUOQIANG ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ គូសបញ្ជាក់​ថា នាវាចម្បាំង​បារាំង​នោះ​បាន​ចូល​មក​ក្នុង​ដែនទឹក​ចិន ដោយ​គ្មាន​ការ​អនុញ្ញាត​។

ចំណែក​លោក​JEAN-SYLVESTRE MONGRENIER អ្នក​ស្រាវជ្រាវ​បារាំង​នៃ​វិទ្យាស្ថាន​បារាំង​-​បែ​ល​ហ្សុ​ិ​ក​THOMAS MORE វាយតម្លៃ​ថា ឧប្បត្តិហេតុ​នោះ​ហៅ​ថា​ចេតនា លេង​ហ្គេ​ម​សមុទ្រ​ធំ​មួយ​ខណៈ​ទំនាស់​មាន​កាន់តែ​ខ្លាំង​រវាង​ប្រជាជាតិ​ទាំង​២​លើ​តំបន់​សមុទ្រ​ដែល​កាន់តែ​យុទ្ធសាស្ត្រ​។

អំពី​ឧប្បត្តិហេតុ​នោះ​លោក​REN GUOQIANG​និយាយ​ថា កងទ័ព​ចិន​បាន​បញ្ជូន​បណ្ដា​នាវាចម្បាំង​យោង​ទៅ​តាម​ច្បាប់ ដើម្បី​កំណត់​អត្តសញ្ញាណ​នាវា​បារាំង​នេះ ហើយ​បញ្ជា​ឲ្យ​ចាកចេញ​វិញ​។ អ្នកនាំពាក្យ​រូប​នោះ​ពុំ​បាន​បញ្ជាក់​ពី​ឈ្មោះ​នាវា​នេះ​ឡើយ តែ​នាវា​ពិឃាត​បារាំង​មួយ​គ្រឿង​ឈ្មោះ​VENDEMIAIRE ដែល​ថា ទៅ​ចូលរួម​នា​ស​ប្ដា​ហ៍​នេះ​ក្នុង​ព្យុហៈយាត្រា​ជើង​ទឹក​អបអរសាទរ ដល់​ខួប​លើក​ទី​៧០​នៃ​ការ​បង្កើត​កង​ម៉ា​រី​ន​ចិន ទីបំផុត​ពុំ​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ​ឡើយ​។

កង​ម៉ា​រី​ន​ចិន​ដែល​កំពុង​មានការ​អភិវឌ្ឍន៍​ខ្លាំង មាន​នាវាចម្បាំង​កាន់តែ​ទំនើប​ៗ នាំ​ឲ្យ​មានការ​មិន​ទុកចិត្ត​របស់​បណ្ដា​ប្រទេស​ជិតខាង និង​មហាអំណាច​ពិភពលោក​ឯទៀត​ៗ​។ បារាំង​ពុំ​បាន​ពន្យល់​ពី​ការ​ផ្លាស់​ប្ដូរ​កម្មវិធី​របស់​នាវា​VENDEMIAIRE ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ