រាជធានីភ្នំពេញ ៖ ទីតាំងយានដ្ឋានកាត់ត និងតម្លើងរថយន្តលួចលាក់ខុសច្បាប់មួយកន្លែងត្រូវបានកម្លាំងសាខាគយរដ្ឋាកររាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌឬស្សីកែវចុះបង្ក្រាបដោយដកហូតរថយន្តបានរថយន្តចំនួន៣គ្រឿងបញ្ជូនទៅកាន់ស្នាក់ការសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ។

ការចុះបងបង្ក្រាបរដកហូតរថយន្តកាត់ត នេះធ្វើឡើង កាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចយានដ្ឋានអត់យីហោមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។ ការលួចតម្លើងកាត់តរថយន្តដោយគ្មានច្បាប់ប្រឈម និងបង្កអោយអ្នកប្រើប្រាស់គ្រោះថ្នាក់ ។

តាមព័ត៌មានបានអោយដឹងថា ទីតាំងយានដ្ឋាននេះបានបើកកែច្នៃកាត់តរថយន្តជាយូរមកហើយ ដោយមានការស្រាវជ្រាវពីមន្ត្រីជំនាញសមត្ថកិច្ចសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញក៏បានចុះត្រួតពិនិត្យឆែកឆេរតែម្តង ។

តាមព័ត៌មានបានអោយដឹងថា នៅក្នុងប្រតិបត្តិការសមត្ថកិច្ចគយក៏បានរកឃើញរថយន្តចំនួន ៣គ្រឿងដែលក្នុងនោះរថយន្តឡិចស៊ីស RX-400 ចំនួន២គ្រឿង និងឡិចស៊ីស RX-330 មួយគ្រឿងកាត់តខុសបច្ចេកទេស ហើយត្រូវបានសមត្ថកិច្ចស្ទួចបញ្ជូនទៅកាន់ស្នាក់ការសាខាគយ ។

ទោះបីជាយ៉ាងណាម្ចាស់ត្រូវបានគេអះអាងបានគេចខ្លួនបាត់មុនពេលដែលសមត្ថកិច្ចចុះទៅដល់ហើយសមត្ថកិច្ចក៏បានឃាត់អ្នកមើលការម្នាក់ឈ្នោះ ណុល ជុំ ភេទប្រុស អាយុ៣៨ឆ្នាំ ទៅសាកសួរផងដែរ ៕
ចែករំលែកព័តមាននេះ