ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​អាច​ប៉ះពាល់​ដល់ GDP ថៃ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី ២៤​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ធនាគារពិភពលោក​បាន​ប្រាប់​មក​ថា ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​ក្នុងស្រុក​អាច​បង្ក​ជា​ហានិភ័យ​ដ៏​ធំ​សម្រាប់​ការ​លូតលាស់ GDP…

ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី ២៤​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ធនាគារពិភពលោក​បាន​ប្រាប់​មក​ថា ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​ក្នុងស្រុក​អាច​បង្ក​ជា​ហានិភ័យ​ដ៏​ធំ​សម្រាប់​ការ​លូតលាស់ GDP របស់​ប្រទេស​ថៃ​ក្នុងឆ្នាំនេះ ព្រោះ​ការ​ពន្យា​ពេល​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​អាច​ប៉ះពាល់​ដល់​គម្រោង​វិនិយោគសាធារណៈ និង​ប៉ះពាល់​ដល់​ចំណាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​ឯកជន​។

លោក Kiatipong Ariyapruchya ដែល​ជា​សេដ្ឋវិទូ​ថ្នាក់ខ្ពស់​សម្រាប់​ប្រទេស​ថៃ​នៅ​ធនាគារ​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា “​គម្រោង​វិនិយោគសាធារណៈ​អាច​ត្រូវ​បាន​ប៉ះពាល់​ប្រសិនបើ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​ពន្យា​ពេល​។ គម្រោង​វិនិយោគសាធារណៈ​ក្នុង​កំឡុង​ឆ្នាំ ២០១៩ ដល់ ២០២០ មិន​ទទួល​ការ​ប៉ះពាល់​ទេ ប៉ុន្តែ​គម្រោង​ដែល​នឹង​ចាប់ផ្តើម​ពី​ឆ្នាំ ២០២១ អាច​នឹង​ទទួល​រង​គ្រោះ​។ ការ​វិនិយោគ​ដែល​បង្ហាញ​សញ្ញា​ថា​កំពុង​តែ​ល្អ​ប្រសើរ​ឡើង​ក៏​មាន​ហានិភ័យ​ថា​នឹង​អន់​ថយ​ដែរ​”​។

យោង​ទៅ​តាម​ធនាគារពិភពលោក​បាន​ឲ្យ​ដឹង​ទៀត​ថា GDP របស់​ប្រទេស​ថៃ​អាច​នឹង​លូតលាស់​បាន ៣.៨%​ក្នុង​ឆ្នាំ ២០១៩ និង ៣.៩%​ក្នុង​ឆ្នាំ ២០២០ ដែល​ទាប​ជាង​ការ​ព្យាករណ៍​មុន​ដែល​ស្មើ ៤.១%​ព្រោះតែ​ឧបសគ្គ​មួយ​ចំនួន​ដូច​ជា​ការ​អន់​ថយ​នៃ​ទស្សនៈ​វិស័យសេដ្ឋកិច្ច​ពិភពលោក ការ​ធ្លាក់​ចុះ​នៃ​ទិន្ន​ផល​ឧស្សាហកម្ម និង​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​របស់​ពិភពលោក​ជា​ដើម។

ធនាគារ​នេះ​ព្យាករណ៍​ទៀត​ថា ការ​នាំ​ចេញ​ផលិតផល​និង​សេវាកម្ម​របស់​ប្រទេស​ថៃ​នឹង​លូតលាស់​បាន ៥.៧%​ក្នុងឆ្នាំនេះ​។

ពួក​គេ​បាន​បន្ត​ថា “​ការ​លូតលាស់​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​ការ​ចំណាយ​សាធារណៈ​លើ​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​ធំ​ៗ ក៏​ដូច​ជា​ការ​លូតលាស់​យ៉ាង​លឿន​នៃ​ការ​ចំណាយ និង​ការ​វិនិយោគឯកជន ”​។

ជាមួយ​គ្នា​នេះ​ផង​ដែរ ធនាគារពិភពលោក​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ព្យាករណ៍​លើ GDP របស់​ប្រទេស​ថៃ​មាន​កម្រិត​ទាប​ជាង​ក​គារ​សម្រាប់​ប្រទេស​អាស៊ាន​ដែល​កំពុង​តែ​អភិវឌ្ឍន៍ ខណៈ​ដែល​អត្រា​លូតលាស់ GDP ជា​មធ្យម​រប​សើ​តំបន់​ស្មើ​ត្រឹម ៤.៥%​។

យ៉ាងណា​ក្តី លោក Kiatipong បាន​និយាយ​ថា “​ពួក​យើង​មិន​គួរ​ប្រៀបធៀប​អត្រា​លូតលាស់ GDP របស់​ប្រទេស​ថៃ​ទៅ​នឹង​ប្រទេស​ជិតខាង​ទេ​។ ប្រទេស​មាន​ទស្សនៈ​វិស័យសេដ្ឋកិច្ច​ល្អ​ប្រសើរ​ជាង ២​ទៅ​៣​ឆ្នាំ​មុន ព្រោះ​តម្រូវការ​ក្នុងស្រុក​បាន​ជួយ​បំពេញ​ច​ម្លោះ​នៃ​ការ​អន់​ថយ​ការ​នាំ​ចេញ ខណៈ​ដែល​ការ​វិនិ​យោគសាធារណៈ និង​ឯកជន ក៏​ដូច​ជា​ការ​លក់​យានយន្ត​កំពុង​តែ​ចាប់ផ្តើម​ល្អ​ប្រសើរ​វិញ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ