ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្តីថា«ប្រពន្ធ​លេង​ឆាតកាលពីយប់​ ភ្ញាក់​ឡើង​​​​​ឃើញ​នាងស្លា.ប់ដោយ​​​ចង.ក​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​អាយុ​៣៤​ឆ្នាំ​ម្នាក់បានចិត្ត​ចង.ក​សម្លាប់​ខ្លួន​ចោល​ប្តី​និង​កូនប្រុស​-ស្រី​៣​នាក់ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា នៅ​ចំណុច​ហាង​អ៊ុតសក់​មួយ​កន្លែង​យីហោ ​«​ណា​ផា​សាឡ​ន​» តាម​ផ្លូវ​លេខ​៣៥១ ក្នុងភូមិ​តា​ងូវ​កណ្តាល…

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​អាយុ​៣៤​ឆ្នាំ​ម្នាក់បានចិត្ត​ចង.ក​សម្លាប់​ខ្លួន​ចោល​ប្តី​និង​កូនប្រុស​-ស្រី​៣​នាក់ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា នៅ​ចំណុច​ហាង​អ៊ុតសក់​មួយ​កន្លែង​យីហោ ​«​ណា​ផា​សាឡ​ន​» តាម​ផ្លូវ​លេខ​៣៥១ ក្នុងភូមិ​តា​ងូវ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ស្ត្រី​រូប​នេះ​ឈ្មេ​ាះ ថន គឹ​ម​ស្រស់ អាយុ​៣៤​ឆ្នាំ ជា​ម្ចាស់​ហាង​អ៊ុតសក់​ខាងលើ ។ នាង​មានប្តី​ជា​មន្ត្រី​នគរបាល​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋា​ន​ខណ្ឌចំការមន ហើយ​បច្ចុប្បន្ន​នាង​មានកូន​ប្រុស​ស្រី​៣​នាក់​​ផង​ដែរ ​(​ប្រុស​២ ​ស្រី​១ ) ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៤ ខែមេសា ស្ត្រី​រង​គ្រោះនិង​ប្តី ព្រមទាំង​ក្រុម​គ្រួសារ​បងប្អូន​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​អង្គុយ​ហូប​ស្រា​បៀរ​ជា​លក្ខណៈ​គ្រួសារ​ធម្មតា ។ ប៉ុន្តែ​កំឡុង​ពេល​អង្គុយ​ហូប​នោះ គេឯង​សប្បាយ​គ្រប់​គ្នា លើកលែងតែ​ស្ត្រី​រង​គ្រេ​ាះ​ពំ​ុ​សូវ​មាត់.ក​ឡើយ ហើយ​អង្គុយ​ចុច​តែ​ទូរស័ព្ទ​ឆ្លង​ឆ្លើយ​សារ តែ​គេ​ពំ​ុ​ដឹង​ថា ឆ្លើយឆ្លង​ជាមួយ​អ្នក​ណា​ទេ ។

លុះ​យប់​កាន់តែ​ជ្រៅ ការ​ហូប​ចុក​ជំ​ុ​គ្នា​ក៏​បាន​បញ្ចប់ ដោយ​ម្នាក់​ៗ​សុទ្ធតែ​ស្រវឹង​ក៏​ចូល​ទៅ​តាម​បន្ទប់​សម្រាក​រៀង​ៗ​ខ្លួន លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ថ្ងៃ​ទី​២៥ ខែមេសា ខណៈ​បុរស​ជា​ប្តី​ក្រោក​ឡើង ស្រាប់តែ​ឃើញ​ប្រពន្ធ​ចងក​ស្លាប់​ទៅ​ហើយ ​នៅ​នឹង​បង្អួច​ដែក​ខាងក្រោម​ផ្ទះ កន្លែង​រកស៊ី ។

ក្រោយ​​កើតហេតុ នគរបាល​មូលដ្ឋាន​រួម​ជាមួយ​នគរបាល​ជំនាញ បាន​ទៅ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​កន្លែង​កើតហេតុ និង​សព​ស្ត្រី​រង​គ្រេ​ាះ​យ៉ាង​ល្អិតល្អន់​រួច​មក​ឃើញ​ថា នាង​ពិតជា​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន ពំ​ុ​មែន​ជា​ករណី​អ្វី​ផ្សេង​ឡើយ ។ ក្រោយ​ពី​ពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ជំ​ុ​វិញ​ករណី​ខាងលើ​នេះ អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ទទួល​ផែន​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ទោ ម៉ៅ សឿ​ត ប្រាប់​កេ​ាះ​សន្តិភាព​ថា ករណី​នេះ​បើ​តាម​ការ​សាកសួរ​បុរស​ជា​ប្តី​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រពន្ធ​គាត់​ឧស្សាហ៍​ចុចទូរស័ព្ទ​ឆាត​លេង​ណាស់ តែ​ពំ​ុ​ដឹង​ឆាត​ឆ្លង​ឆ្លើយជាមួយ​អ្នក​ណា​ទេ ។

នៅ​យប់​ថ្ងៃ​កើតហេតុ ខណៈ​បងប្អូន​ក្រុម​គ្រួសារ​កំពុង​អង្គុយ​ហូប​ចុកសប្បាយ បែ​រជា​នាង​កើតទុក្ខ​និង​អង្គុយ​ចុច​ទូរស័ព្ទ​ឆ្លើយឆ្លង​រហូត ។ នាង​ហូប​ស្រា​បៀរ​អស់​តែ​២​ ទៅ​៣​កំប៉ុង​ប៉ុណ្ណោះ លុះ​ព្រឹក​ឡើង​ស្រាប់តែ​កើ​តុ​រឿងហេតុ​ដូច​ខាងលើ​តែ​ម្តង ។

យ៉ាងណាមិញ ករណី​នេះ​ពំ​ុ​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ស្ត្រី​ជា​ម្ចាស់​ហាង​សម្អាង​ខាងលើ​ចងក​សម្លាប់​ខ្លួន​នោះ​ទេ ៕ ​

អត្ថបទសរសេរ ដោយ