ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​យក​កាំបិតចាក់កូន និង​ប្រពន្ធ​យ៉ាង​សាហា.វ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​តាមសេចក្តីរាយការណ៍បឋមពី​នគរបាល​​​បាន​អោយ​ដឹង​ថា ​កាលពី​​វេលា​ម៉ោង៩និង​៣០​នាទី​យប់ថ្ងៃ​ទី​២៥​ មេសា ឆ្នាំ​២០១៩ នៅ​ចំណុច​កោះ​ឫ​​​ស្សី ស្ថិត​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់…

ខេត្តព្រះសីហនុ ៖ ​តាមសេចក្តីរាយការណ៍បឋមពី​នគរបាល​​​បាន​អោយ​ដឹង​ថា ​កាលពី​​វេលា​ម៉ោង៩និង​៣០​នាទី​យប់ថ្ងៃ​ទី​២៥​ មេសា ឆ្នាំ​២០១៩ នៅ​ចំណុច​កោះ​ឫ​​​ស្សី ស្ថិត​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​មនុស្សឃាត​ដោយ​ចេតនា​មួយ​បាន​​កើតឡើង​បង្ក​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ៅ ឈឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់ បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ទៅ​លើ​កូនចុង​ និង​ប្រពន្ធ​របស់​ខ្លួន បណ្តាល​អោយ​កូនប្រុស​ម្នាក់​ឈ្មោះ ឃី​ន អាយុ​៦​ឆ្នាំ រង​របួសធ្ងន់ ហើយក៏​​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ ​ចំណែក​​ប្រពន្ធ​ឈ្មោះ​សែ​ម ខោ​ន អាយុ​៣៣​ឆ្នាំ បាន​រង​របួសធ្ងន់​កំពុង​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហ​នុ​។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា មូលហេតុ​គឺ​ជនសង្ស័យ​ស្រវឹងស្រា ហើយ​មាន​ទំនាស់​ពាក្យ​សំដី​។

បច្ចុប្បន្ន​នគរបាល​បាន​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ និង​កសាង​សំ​ណុំ​រឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ