ទម្លាប់​អាក្រក់​ធ្វើ​ឲ្យ​ងាយ​នឹង​ឈឺ


មនុស្ស​យើង​ភាគច្រើន​មិន​អាច​ថែរក្សា​រាង​កាយ​របស់​យើង​បាន​ល្អ​ឡើយ ។ អ្នក​ប្រហែលជា​មិន​បានដឹង​ខ្លួន​ថា ខ្លួនឯង​បាន​ធ្វើ​ខុស​ចំពោះ​សុខភាព​ដូច​ជា គេង​មិន​គ្រប់ ឬ​ញ៉ាំ​អាហារ​ច្រើន​ៗ​ជាដើម ។ បើសិនជា​អ្នក​មិន​បាន​សម្គាល់​ដឹង​រឿង​ជា​ច្រើន​ដែល​អ្នក​ធ្វើ និង​អាហារ​ដែល​អ្នក​ញ៉ាំ​ទេ ការ​ប្រឈម​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ថយ​ចុះ​នឹង​កើន​ឡើងជា​មិន​ខាន​។

ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​យើង​មាន​នាទី​ការពារ​ខ្លួន​ពី​មេរោគ​ដែល​ធ្វើ​ឲ្យ​មាន​ជំងឺ ។ ដូច្នេះ​បើសិនជា​វា​ចុះ​ខ្សោយ​ហើយ អ្នក​ពិតជា​ងាយ​នឹង​កើត​ជំងឺ​ណាស់ ។ ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ ខាងក្រោម​នេះ​គឺជា​ទម្លាប់​អាក្រក់​មួយ​ចំនួន​ដែល​អ្នក​ដល់​ពេល​ត្រូវ​លុប​បំបាត់​ហើយ ដោយសារ​តែ​វា​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ។

១-ជក់បារី ៖ អ្នក​គួរតែ​ដឹង​ហើយ​ថា ការ​ជក់បារី ឬ​ស្រូប​ផ្សែង​បារី​ពី​គេ អាច​នាំ​ឲ្យ​ខូចសុខភាព​បាន ដោយ​ចាប់ផ្តើម​ពី​ការ​ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ​ទៅ​។ បើសិនជា​អ្នក​មិន​អាច​លះបង់​ទម្លាប់​នេះ​បាន អ្នក​នឹង​កើត​ជំងឺមហារីក​ជា​ច្រើន​រួម​ទាំង​មហារីក​សួត និង​មាត់ ។

២-ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ៖ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​គឺជា​រឿង​អាក្រក់​បំផុត​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ ដោ​សយារ​តែ​វា​ទៅ​បំផ្លាញ​ភ្នាក់ងារ ឬ​ហៅ​ថា​អង់ទីគ័រ​របស់​មនុស្ស​យើង ។ កាលណា​អង់ទីគ័រ​នេះ​ស្លាប់​ច្រើន វា​នឹង​មិន​មាន​អ្វី​ការពារ​ខ្លួន​ពី​ជំងឺ​ឡើយ​។

៣-គេង​តិច​ពេក ៖ បើសិនជា​អ្នក​គេង​មិន​គ្រប់ ប្រព័ន្ធ​ភាពស៊ាំ​នឹង​មិន​អាច​ស្តារ​ឡើង​វិញ​បាន ហើយ​ក៏​ត្រៀមខ្លួន​នឹង​ប៉ះពាល់​នឹង​កត្តា​ជា​ច្រើន ព្រមទាំង​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​ខ្លាំង​ទៀត​ផង ។ ក្រោយមក អ្នក​ពិតជា​ងាយ​នឹង​ឆ្លង​ការ​បង្ក​រោគ​ដោយ​បាក់តេរី និង​វីរុស​ណាស់។ អ្នក​អាច​សម្គាល់​ដឹង​តាម​រយៈ​ការ​ឧស្សាហ៍​ឆ្លង​ជំងឺ​ផ្តាសាយ​តែ​ម្តង ។

៤-ស្ត្រេ​ស​ច្រើន​រយៈពេល​យូរ​ពេក ៖ ការ​ដែល​ស្ត្រេ​ស​យូរ​ពេក​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​ធ្វើ​ឲ្យ​ងាយ​កើតការ​បង្ក​រោគ​ក្នុង​ខ្លួន​បាន ។ នៅ​ពេល​ស្ត្រេ​ស​ខ្លាំង រាង​កាយ​នឹង​ផលិត​អ៊័​រ​ម៉ូ​ន Cortisol ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ។ ចុង​ក្រោយ​ងាយ​នឹង​មាន​ជំងឺ​ណាស់ ។

៥-រស់នៅ​តែឯង ៖ ភាព​ឯការ​ពេល​ខ្លះ​អាច​ញៀន ។ អ្នក​ដែល​រស់នៅ​តែង​ឯែ​ង​ច្រើន​តែ​មិន​អាច​ចូល​ក្នុង​ចំណោម​គេ​ចុះ ។ បើសិនជា​អ្នក​មិន​អាច​មាន​ទំនាក់ទំនង​ក្នុង​សង្គម​គ្រប់គ្រាន់​ដោយសារ​តែ​រវល់​ពេក ប្រព័ន្ធ​ភាពស៊ាំ​ក៏​នឹង​ងាយ​រង​ការ​ប៉ះពាល់​ដែរ ។ រឿង​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ឆាប់​ឈឺ​ទេ ស្បែក​ក៏​ឆាប់​ចាស់​ដែរ។

៦-មិន​បាន​ហាត់ប្រាណ ៖ ការ​ហាត់ប្រាណ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ថែរក្សា​សុខភាព​រាង​កាយ ។ ការ​ដែល​រស់នៅ​មិន​បាន​ហាត់ប្រាណ​ទេ វា​នឹង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​បន្ថយ​ការ​មាន​សុខភាព​ល្អ​ដោយ​មិនដឹង​ខ្លួន​ផង ។ អ្នក​ដែល​មិន​បាន​ហាត់ប្រាន​ងាយ​នឹង​មាន​ជំងឺ​យូរ​ជាង​អ្នក​ហាត់ប្រាណ ។

៧-ញ៉ាំ​ផ្អែម​ច្រើន​ពេក ៖ ជាតិ​ផ្អែម​អាច​បន្ថយ​សមត្ថភាព​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ ហើយ​វា​អាច​ជំនួស​វីតាមីន​C​បាន​ដោយ​អាច​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ។ ក្នុង​រយៈពេល​២-៣​នាទី​ក្រោយ​ពី​ទទួលទាន​ជាតិ​ផ្អែម​រួច​វា​នឹង​បន្ថយ​មុខងារ​របស់​ប្រព័ន្ធ​ភាពស៊ាំ​បាន​៤០​ភាគរយ ៕ (​ប្រភព​ពី​៖ Health.com.kh)

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ