ផ្លែសាវម៉ាវមានប្រភពដើមពីប្រទេសឥណ្ឌូណេស៊ី ហើយឈ្មោះរបស់វានេះដែរត្រូវបានគេប្រែថា សក់ ឬរោម ។ ទោះបីជាយ៉ាងណាក៏ដោយ មិនសូវមាននរណាដឹងច្រើនអំពីអត្ថប្រយោជន៍របស់ផ្លែសាវម៉ាវនេះទេ។
១-ប្រភពនៃជាតិដែក ៖ ផ្លែសាវម៉ាវគឺជាប្រភពដ៏ល្អមួយរបស់ជាតិដែក ដែលជួយកែសម្រួលដល់ចំនួនអុកស៊ីសែនក្នុងរាងកាយ ។ ជាតិដែកមានសារសំខាន់ណាស់ក្នុងរាងកាយមនុស្ស ជាពិសេសក្នុងការបង្កើតជាអេម៉ូគ្លូប៊ីន សម្រាប់ដឹកនាំអុកស៊ីសែនពីសួត ទៅជាលិកា ផ្សេងៗទៀត ។ ការកង្វះជាតិដែក អាចនាំឲ្យកើតជំងឺជាច្រើនដូចជា ជំងឺកង្វះគ្រាប់ឈាមដែលនាំឲ្យអស់កម្លាំង និងវិលមុខធ្ងន់ ។
២-ជួយឲ្យមានកម្លាំង ៖ ផ្លែឈើនេះសម្បូរទៅដោយកាបូអ៊ីដ្រាត និងប្រូតេអ៊ីនដែលអាចជួយឲ្យអ្នកមានកម្លាំងជាប់បានយូរ ។ ជាតិទឹកដ៏ច្រើនរបស់ផ្លែឈើមួយនេះក៏ជួយបំបាត់អាការស្រេកទឹក និងបង្ការការអស់កម្លាំងដែរ ។ វាស័ក្តិសមបំផុតសម្រាប់អ្នករត់កីឡា និងលេងកីឡា ផ្សេងៗទៀត ។
៣-ពង្រឹងសុខភាពឆ្អឹង ៖ ផ្លែសាវម៉ាវសម្បូរទៅដោយសារធាតុផូស្វ័រ កាលស្យូម និងដែក ។ វាក៏ជួយពង្រឹងដល់សុខភាពឆ្អឹងផងដែរ ។ ឆ្អឹងដែលមានសុខភាពល្អក៏នាំឲ្យមានការលូតលាស់ទៀងទាត់ និងបន្ថយការបាក់បែកឆ្អឹង និងជំងឺឆ្អឹង ផ្សេងៗទៀត ។
៤-មានជាតិសរសៃខ្ពស់ ៖ ផ្លែសាវម៉ាវមានកាឡូរីទាប និងជាតិសរសៃខ្ពស់ ។ ផ្លែឈើមួយនេះនឹងជួយឲ្យអ្នកឆ្អែតបានយូរដោយសារតែវាមានជាតិទឹក និងសរសៃខ្ពស់ ដូច្នេះវាពិតជាគ្រប់គ្រងចំណង់អាហារបានយ៉ាងល្អ ព្រមទាំងជំនួយដល់ការសម្រកទម្ងន់ទៀត ។
៥-បញ្ចេញកាកសំណល់ពីតម្រងនោម ៖ សាវម៉ាវមានសារធាតុ ផូស្វ័រ ដែលមានប្រយោជន៍ក្នុងការបញ្ចេញកាកសំណល់ពីតម្រងនោម ។ ផូស្វ័រនេះដែរក៏មានសារសំខាន់សម្រាប់ការជួសជុល បង្កើត និងថែរក្សាកោសិកា និងជាលិការាងកាយ ។
៦-ជួយដល់ការថែរក្សាសក់ ៖ ផ្លែសាវម៉ាវជួយដល់ការពង្រឹងសុខភាពសក់របស់អ្នក ។ ល្បាយដែលធ្វើចេញពីស្លឹករបស់វាត្រូវបានគេស្គាល់ថាអាចផ្តល់ជាជីវជាតិដល់សក់បានយ៉ាងល្អ ។
៧-ស្បែកកាន់តែមានសុខភាពល្អ ៖ ផ្លែសាវម៉ាវជួយបង្គ្រប់ជាតិទឹកដល់ស្បែក និងផ្តល់ភាពទន់រលោងដល់ស្បែកដែរ ។ នេះដោយសារតែវាមានជាតិទឹកច្រើន ៕ ( ប្រភពពី៖ Health.com.kh )
ចែករំលែកព័តមាននេះ