ដើរ​១​ម៉ឺន​ជំហាន​១​ថ្ងៃ​ទទួល​បាន​ផល​ដ៏​អស្ចារ្យ


ការ​ដើរ គឺជា​វិធី​ដ៏​ងាយស្រួល​បំផុត​មួយ​ដើម្បី​រក្សា​បាន​នូវ​សុខភាព​ល្អ​រឹង​មាំ​ចៀស​ឆ្ងាយ​ពី​ជំងឺ ផ្សេង​ៗ ។
អ្នក​មិន​ចាំបាច់​ធ្វើ​លំ​ហាត់ប្រាណ​ប្រភេទ​ខ្លាំងក្លា​អ្វី​ឡើយ គ្រាន់តែ​ដើរ​១​ម៉ឺន​ជំហាន​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ព្រមទាំង​ទប់ស្កាត់​ជំងឺ ផ្សេង​ៗ រួម​បញ្ចូល​ទាំង​ជំងឺលើសឈាម​, ទឹកនោមផ្អែម និង​ជំងឺ​សរសៃឈាម​បេះដូង សូ​ម្បី​តែ​ជំងឺ​ធ្លាក់​ទឹកចិត្ត ក៏​ដូច​ជា​បញ្ហា​បេះដូង​បាន​យ៉ាង​ប្រសើរ​ផង​ដែរ ។ អត្ថ​ប្រយោជន៍​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​នៃ​ការ​ដើរ​ជា​ប្រចាំ​ចំពោះ​សុខភាព ៖

១. បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ ៖ ការ​ដើរ​មិន​ត្រឹមតែ​ជា​លំ​ហាត់ប្រាណ​ល្អ​បំផុត​មួយ​សម្រាប់​រាង​កាយ​ឡើយ​ប៉ុន្តែ​ក៏​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ ។ ការ​ដើរ​បន្ទាប់​ពី​ទទួលទាន​អាហារ​ពេល​ល្ងាច គឺ​ជួយ​កំណត់​បរិមាណ​ត្រឹមត្រូវ​នៃ​ការ​បញ្ចេញ​ទឹក​រំលាយ​អាហារ ឬ​ទឹក​ក្រពះ និង​អង់ស៊ីម​បំបែក​អាហារ​។ ការ​ទទួលទាន​អាហារ​សុខភាព​ល្អ គឺ​មិន​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ឡើយ ប្រសិនបើ​ការ​រំលាយ​អាហារ​ដំណើរ​ការ​មិន​បាន​ត្រឹមត្រូវ​នោះ​។ ដូច្នេះ​ដើម្បី​រក្សា​បាន​នូវ​ស្ថាន​ភាពល្អ​ប្រសើរ​នៃ​ដំណើរការ​រំលាយ​អាហារ​ក្នុង​រាង​កាយ ចូរ​ឆ្លៀត​ដើរ​មួយ​ភ្លែត ។

២. កាត់​បន្ថយ​ស្ត្រេ​ស ៖ ការ​ដើរ​ជា​ប្រចាំ​អាច​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ។ នោះ​ក៏​ព្រោះតែ​ការ​ដើរ​ធ្វើ​ឲ្យ​បេះដូង​ច្របាច់​ឈាម​ទៀងទាត់​ដែល​មាន​ន័យ​ថា រាល់​សរីរាង្គ​នឹង​ទទួល​បាន​អុក​ស៊ី​សែន​គ្រប់គ្រាន់ ហើយ​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ រួម​បញ្ចូល​ទាំង​ការ​បញ្ចេញ​អ័​៊​រ​ម៉ូ​ន​អារម្មណ៍​ល្អ​។ ការ​ចំណាយពេល​ដើរ​ឲ្យ​បាន ១​ម៉ឺន​ជំហាន​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ គឺ​ត្រូវ​បាន​ណែនាំ​ជា​ពិសេស​សម្រាប់​អ្នក​ឧស្សាហ៍​ប្រឈម​មុខ​នឹង​បញ្ហា​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍ ។ អ្នក​មិន​ចាំបាច់​ទៅ​ម៉ាស្សា ឬ​មើល​កុន​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​ទេ គ្រាន់តែ​ដើរ​មួយ​ភ្លែត​ក៏​ជួយ​អោយ​អ្នក​បាត់​ស្ត្រេ​សបាន​ឆាប់រហ័ស​ដោយ​មិន​អស់ប្រាក់ ។

៣. បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ ការ​ដើរ​ជា​ប្រចាំ​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ ដូច្នេះ​ដើម្បី​មាន​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​មិន​ងាយ​ឆ្លង​ជំងឺ ផ្សេង​ៗ ចូរ​ធ្វើ​លំ​ហាត់ប្រាណ ងាយ​ៗ ដោយ​ដើរ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១​ម៉ឺន​ជំហាន​ក្នុង​មួយ​ថ្ងៃ ដើម្បី​ពង្រឹង​ដល់​កោសិកា​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី អាក្រក់​ៗ​នៅ​ក្នុង​រាង​កាយ​។

៤. បំបាត់​ភាព​រឹង​ក្នុង​សន្លាក់ ៖ ផល​វិជ្ជមាន​ដ៏​ល្អ​មួយទៀត​នៃ​ការ​ដើរ ១​ម៉ឺន​ជំហាន​ក្នុង​មួយ​ថ្ងៃ គឺ​វា​ជួយ​ការពារ​កុំឱ្យ​រឹង​សន្លាក់ ។ ជា​ធម្មតា​អាការ​នេះ​ច្រើន​កើតឡើង​ចំពោះ​អ្នក​ដែល​អង្គុយ​ពេញ​មួយ​ថ្ងៃ ។ ការ​ធ្វើ​ចលនា​ជាប់​ជា​និច្ច​នឹង​ធ្វើ​ឲ្យ​សន្លាក់​អាច​រក្សា​បាន​នូវ​ជាតិ​រំអិល​គ្រប់គ្រាន់​ដែល​ជួយ​ទប់ស្កាត់​អាការ​ឈឺចាប់ និង​ការ​ឡើង​រឹង​នៃ​សន្លាក់ ។

៥. ពង្រឹង​សុខភាព​បេះដូង ៖ ការ​ដើរ គឺជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​មួយ​ដែល​អាច​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ដោយ​បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ក្នុង​ឈាម​ជំនួស​វិញ ។ ដូចដែល​ភាគច្រើន​នៃ​ពួក​យើង​ធ្លាប់​បានដឹង​រួច​មក​ហើយ​ថា ការ​ឡើង​ខ្ពស់​នៃ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​អាច​បង្ក​បញ្ហា​សុខភាព​គួរ​ឲ្យ​ព្រួយបារម្ភ​ជា​ច្រើន រួម​បញ្ចូល​ទាំង​ហានិភ័យ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ។

៦. ស្រក​ទម្ងន់ ៖ អត្ថប្រយោជន៍​ដ៏​ច្បាស់លាស់​មួយ​នៃ​ការ​ដើរ​ជា​ប្រចាំ គឺ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់ ។ នោះ​ក៏​ព្រោះតែ​កាឡូរី​នឹង​ត្រូវ​បាន​បំ​លែង​ដើម្បី​ប្រើប្រាស់ ភ្លាម​ៗ​ជា​ថាមពល​សម្រាប់​រាង​កាយ​៕ (​ប្រភព​ពី​៖ Health.com.kh)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ