ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​ចំពោះ​ការ​បាត់​បង់ជីវិត​លោក​ចៅសង្កាត់​គោក​រកា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ចៅសង្កាត់​គោករ​ការ​បាន​ស្លាប់​បាត់បង់​ជី​វីត​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា នៅ​ប្រទេស​វៀតណាម ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​សព​ត្រឡប់​មក​លំនៅ​ឋាន​វិញ​នា​វេលា​រសៀល​ថ្ងៃ​ដដែល ។ គួរ​រំលឹក​ថា លោក សាំង…

រាជធានី​ភ្នំពេញ ៖ លោក​ចៅសង្កាត់​គោករ​ការ​បាន​ស្លាប់​បាត់បង់​ជី​វីត​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា នៅ​ប្រទេស​វៀតណាម ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​សព​ត្រឡប់​មក​លំនៅ​ឋាន​វិញ​នា​វេលា​រសៀល​ថ្ងៃ​ដដែល ។

គួរ​រំលឹក​ថា លោក សាំង ស៊ិ​ន ចៅសង្កាត់​គោក​រកា បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រួច​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម បន្ទាប់​ពី​លោក​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​ឡែ​ន​ឌ័​រ​ជួប​គ្រោះថ្នាក​ចរាចរណ៍​បុក​ជាមួយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ដែល​បើក​ឆ្លងផ្លូវ​។

គ្រោះថ្នាក់​ច​រា​ចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​ការដ្ឋាន​រណ្តៅ​ដី​ឧកញ៉ា​ញឹក ផ​ន តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ស្ថិត​ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ឈ្មោះ​សាំង ស៊ិ​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ជា​ចៅសង្កាត់​គោក​រការ ​ស្នាក់​នៅ​ភូមិ​ច្រេស សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ក្រោយមក​ទទួលមរណភាព​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​លោក​ចៅសង្កាត់​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២Y-២២៤៩ ធ្វើ​ដំណើរ​ចេញ​មក​ពី​ប្រជុំ​នៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​។ នៅ​ពេល​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ជាមួយ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​បៃតង ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-2236​បើក​ឆ្លងផ្លូវ​ពី​ជើង​ទៅ​ត្បូង​ពេញទំហឹង​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្តាល​អោយ​លោក​ចៅសង្កាត់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក លោក​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ