ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ថ្មី​ទៀត​ហើយ​នៅ​ស្រី​លង្កា

4 ឆ្នាំ មុន

ប្រទេស​ស្រី​លង្កា ៖ ប៉ូលិស​និង​ប្រជាជន​រាយការណ៍​ថា ការ​ផ្ទុះ​ថ្មី​មួយទៀត​កើត​មាន​នា​ថ្ងៃ​ទី​២៥​មេ​សា នៅ​ច្រកចូល​នៃ​តុលាការ​ទីក្រុង​PUGODA​ស្រី​លង្កា ស្ថិត​នៅ​ចម្ងាយ​៤០​គីឡូម៉ែត្រ​ខាងកើត​រដ្ឋធានី​កូ​ឡុំ​បូ។ អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​និយាយ​ថា ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ឡើយ​។ ម្យ៉ាងទៀត​បណ្ដា​និយោជិត​នៃ​ធនាគារកណ្ដាល​ក្រុង​កូ​ឡុំ​បូ បាន​ទទួល​ការ​ណែនាំ​ឲ្យ​ស្ថិត​ក្នុង​អគារ​ដោយសារ…

ប្រទេស​ស្រី​លង្កា ៖ ប៉ូលិស​និង​ប្រជាជន​រាយការណ៍​ថា ការ​ផ្ទុះ​ថ្មី​មួយទៀត​កើត​មាន​នា​ថ្ងៃ​ទី​២៥​មេ​សា នៅ​ច្រកចូល​នៃ​តុលាការ​ទីក្រុង​PUGODA​ស្រី​លង្កា ស្ថិត​នៅ​ចម្ងាយ​៤០​គីឡូម៉ែត្រ​ខាងកើត​រដ្ឋធានី​កូ​ឡុំ​បូ។

អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​និយាយ​ថា ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ឡើយ​។ ម្យ៉ាងទៀត​បណ្ដា​និយោជិត​នៃ​ធនាគារកណ្ដាល​ក្រុង​កូ​ឡុំ​បូ បាន​ទទួល​ការ​ណែនាំ​ឲ្យ​ស្ថិត​ក្នុង​អគារ​ដោយសារ ការ​ប្រកាស​អាសន្ន​ពី​សន្តិសុខ​។ ចំណែក​ផ្លូវ​ចូល​ព្រ​លាន​យន្តហោះ​សំខាន់ នៃ​ទីក្រុង​ត្រូវ​បិទ​ព្រោះតែ​ប្រទះ​ឃើញ​រថយន្ត​សង្ស័យ​មួយ​គ្រឿង នៅ​ចំណត​ជិតខាង​មួយ​។

ប្រទេស​ស្រី​លង្កា​នៅ​តែ​មានការ​ផ្អើល​នៅឡើយ បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​នានា​កាលពី​ថ្ងៃ​ទី​២១​មេ​សា នា​ឱកាស​បុណ្យ​PAQUES​គ្រឹ​ស្ត ប្រឆាំង​បណ្ដា​ព្រះ​វិហារ​កាតូលិក​និង​បណ្ដា​សណ្ឋាគារ​ទំំ​នើ​ប របស់​ប្រទេស​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​៣៥៩​នាក់ និង​ប្រមាណ​ជា​៥០០​នាក់​រង​របួស​។ ការ​វាយប្រហារ​ដែល​មានការ​សម្របសម្រួល​គ្នា ប្រព្រឹត្តដោយ​ជន​អត្តឃាត​៨​នាក់ ក្នុង​នោះ​មាន​នារី​ម្នាក់ ប្រកាស​ទទួល​ខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។

ការ​វាយប្រហារ​ទាំងនេះ​បច្ចុប្បន្ន នាំ​ឲ្យ​ពួក​អ៊ិ​ស្លា​ម​ក្នុង​ប្រទេស មានការ​ព្រួយបារម្ភ​ចំពោះ​ការ​សងសឹក​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ