ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ក្នុង​ថ្ងៃនេះ​បណ្តាល​ឱ្យ​ស្លា.ប់​២​នាក់ របួសធ្ងន់​ស្រាល​៦​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ កើតឡើង​៦​លើក​(​យប់​៤ លើក​)​ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៥​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​១​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ កើតឡើង​៦​លើក​(​យប់​៤ លើក​)​ស្លាប់​ប្រុស​២​នាក់ របួសធ្ងន់​៥​នាក់​(​ស្រី​២​នាក់​) របួសស្រាល​ប្រុស​១​នាក់ ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​៤​លើក​ស្លាប់​១​នាក់ ។

សរុប​ស្លាប់​២​នាក់ ៈ រថយន្ត​តូច​១​នាក់​,​រថយន្ត​ធំ​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​១​លើក​, ម៉ូតូ​និង​រថយន្ត​តូច​២​លើក​, ម៉ូតូ​និង​ថ្មើរជើង​១​លើក​, រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១១​គ្រឿង​នោះ​មាន : ម៉ូតូ​៥​គ្រឿង​,​រថយន្ត​តូច​៤​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៣​លើក​,​រថយន្ត​តូច​២​លើក​,​រថយន្ត​ធំ​១​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក​,​ផ្លូវ​ខេត្ត​២​លើក​,​ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ចាម​១​លើក​ស្លាប់​១​នាក់ និង​ភ្នំពេញ​៣​លើក ស្លាប់​១​នាក់​របួស​២​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៥៤០០​គ្រឿង (​ម៉ូតូ​៦៦%) មធ្យោបាយ​ល្មើស​៨៣៨​គ្រឿង (៣៩%) អប់រំ​៣២៤​គ្រឿង (​ម៉ូតូ​៧៣%) មធ្យោបាយ​ពិន័យ​៥១៣​គ្រឿង​(​ម៉ូតូ​៨៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៩៣​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៩១៥​គ្រឿង អប់រំ​២៤៤​គ្រឿង ពិន័យ​ចំនួន​សរុប​៤៧៤​គ្រឿង (​មួក​៣៥៤​គ្រឿង កញ្ចក់​១០២​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១៨​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ