ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ អ្នក​ស្នេហា​ជាតិ​មិន​រត់​ចោល​ប្រជាជន​ឡើយ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សម្ដេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ដ្រី​ស្តីទី​បាន​ថ្លែង​សារ​ឌឺដង​ទៅ​កាន់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា បើជា​អ្នក​ស្នេហា​ជាតិ​ពិតប្រាកដ​មិនមែន​ស្រែក​តែ​មាត់ និង​រត់​ចោល​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​នៅ​ស្លាប់​រស់​ជាមួយ​ពលរដ្ឋ ។…

ខេត្តបាត់ដំបង ៖ សម្ដេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ដ្រី​ស្តីទី​បាន​ថ្លែង​សារ​ឌឺដង​ទៅ​កាន់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា បើជា​អ្នក​ស្នេហា​ជាតិ​ពិតប្រាកដ​មិនមែន​ស្រែក​តែ​មាត់ និង​រត់​ចោល​ប្រជាពលរដ្ឋ​នោះ​ទេ គឺ​នៅ​ស្លាប់​រស់​ជាមួយ​ពលរដ្ឋ ។ ការ​ថ្លែង​សារ​ឌឺដង​នេះ សម្ដេច ស ខេ​ង បន្ទាប់​ពី​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​បាន​លើក​ឡើង​ថា ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​រួមរស់​ជាមួយ​ប្រជាជន​ខ្មែរ​យ៉ាង​រត់មាត់ ។

នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​សួរ​សុខ​ទុក​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុងស្រុក​ថ្មគោល ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ឲ្យ​ដឹង​ថា «​អ្នកខ្លះ​គ្រាន់តែ​និយាយ​ទេ ប៉ុន្ដែ​ខ្លួន​នៅ​ដេក​នៅ​បរទេស ហើយ​ស្រែក​ពី​ក្រៅ​មក​ថា ខ្លួនឯង​អ្នក​ស្នេហា​ជាតិ​ជាង​អ្នក​នៅ​ក្នុងស្រុក​ទៅ​ទៀត ។ យើង​អ្នក​នៅ​ក្នុងស្រុក អ្នកធ្វើការ​ងារ​បម្រើ​ប្រជាពលរដ្ឋ​រាល់ថ្ងៃ គឺ​គេ​ចាត់​ទុក​ថា អ្នក​ហ្នឹង​មិន​ស្នេហា​ជាតិ​ទេ ។ ដល់​ពួក​គាត់​នៅ​ខាងក្រៅ​សោះ គាត់​ថា គាត់​អ្នក​ស្នេហា​ជាតិ​» ។

សម្ដេច​បន្ដ​ថា អ្នក​ស្នេហា​ជាតិ គឺ​នៅ​រួមរស់​ជាមួយ​ពលរដ្ឋ ការពារ​ពលរដ្ឋ ជា​ពិសេស​ការពារ​ទឹកដី​ឲ្យ​បាន​ល្អ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្ដិភាព ស្ថេ​រ​ភាព និង​មានការ​អភិវឌ្ឍ ។ សម្ដេច ស ខេ​ង បន្ថែម​ថា «​មិនមែន​អ្នក​ស្នេហា​ជាតិ​គ្រាន់​ស្រែក​តែ​មាត់ ឬ​សរសេរ​តែ​លើ​ក្រដាស​ទេ ។ គឺ​ការ​នៅ​ក្រាញ់ននៀល​សុខចិត្ត​ស្លាប់​រស់​ជាមួយ​ប្រជាពលរដ្ឋ ។ អ្នក​នុង​ឯង គឺ​អ្នក​ស្នេហា​ជាតិ​ពិតប្រាកដ ។ ពួក​យើងខ្ញុំ​នេះ​គណបក្ស​ប្រជាជន​មិន​ដែល​រត់​ចោល​ប្រជាជន​ទេ ហើយ​មិន​ដែល​បោះបង់​ចោល​ប្រជាជន​ទេ​មិន​រត់​ចោល​ហើយ​ក៏​មិន​ដែល​បោះបង់​ទេ​» ។

ជាមួយ​គ្នា​នេះ​សម្តេច ស ខេ​ង ក្នុង​នាម​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​បង្ហាញ​ពី​មោទនភាព​របស់​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។ ដោយ​សម្តេច​ក្រឡាហោម​លើក​ឡើង​ថា ក្រុមការងារ​តែងតែ​ចុះ​សួរសុខទុក្ខ និង​ជួយ​ពលរដ្ឋ​គ្រប់ពេលវេលា​នៅ​ពេល​ពួក​គាត់​ត្រូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ