ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​បាន​ទៅ​ដល់ទី​ក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន​ប្រកបដោយ​សុវត្ថិភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្ន​ពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ដល់​ក្រុង​បេ​កាំ​ង​ប្រទេស​ចិន​ដោយ​សុវត្ថិភាព ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​ជា​១៣​និង​៥០​នាទី​ម៉ោង​នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន…

រាជធានី​ភ្ន​ពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​ដល់​ក្រុង​បេ​កាំ​ង​ប្រទេស​ចិន​ដោយ​សុវត្ថិភាព ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​ជា​១៣​និង​៥០​នាទី​ម៉ោង​នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ត្រូវ​នឹង​ម៉ោង​១២​និង​៥០​នាទី​ម៉ោង​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​ប៉េ​កាំ​ង ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែមេសា​ឆ្នាំ ២០១៩ ។

យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើការ​ចុះ​ចត​ប្រកបដោយ​សុ​វត្តិភាព​នៅ​អាកាសយាន​អន្តរជាតិ​ប៉េ​កាំ​ង ក្រោម​វត្តមាន​នៃ​ការ​ទទួល​បដិសណ្ឋារកិច្ច ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល រាក់ទាក់​ជាទី​បំផុត លោក​ជំទាវ ជា​ឥស្សរជន ជាន់ខ្ពស់​រដ្ឋាភិបាល​ចិន និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​ច្រើន​រូប ។

តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ក្រៅពី​ការ​អញ្ជើញ​ចូលរួម​វេទិកា​ខ្សែ​ក្រ​វ៉ា​ត់ និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ជួប​ពិភាក្សា​ជាមួយ​លោក​ស៊ី ជី​ន​ពីង ប្រធានាធិបតី​ចិន លោក​លី ខឺ​ឈាង នាយក​រដ្ឋមន្ត្រី​ចិន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល​ចិន និង​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ចិន​ជា​ច្រើន​ទៀត ពិសេស​ទៅ​ទៀត​នោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ទទួល​បាន​នូវ​ជូន​គោរមងារ​សាស្ត្រាចារ្យ​កិត្តិយស​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ពី​សាកលវិទ្យាល័យ​ប៉េ​កាំ​ង ដែល​គ្រោង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៥ មេ​សា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ