ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Amazon វាយលុក​ចូល​ដល់​ប្រទេស​ថៃ​ហើយ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារ​ព​ត៌​មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​ថា ក្រុមហ៊ុន Amazon ដែល​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច​ធំ​ជាង​គេ​របស់​ពិភពលោក​បាន​បើក​ដំណើរការ​ការិយាល័យ​ថ្មី​មួយ​ក្នុង​ប្រទេស​ថៃ ដែល​ជា​ការិយា​ល័យ​ទី​ពីរ​ក្នុង​អាស៊ាន​បន្ទាប់​ពី​ការិយាល័យ​ក្នុង​ប្រទេស​សិង្ហ​បុរី​។…

ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារ​ព​ត៌​មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​ថា ក្រុមហ៊ុន Amazon ដែល​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច​ធំ​ជាង​គេ​របស់​ពិភពលោក​បាន​បើក​ដំណើរការ​ការិយាល័យ​ថ្មី​មួយ​ក្នុង​ប្រទេស​ថៃ ដែល​ជា​ការិយា​ល័យ​ទី​ពីរ​ក្នុង​អាស៊ាន​បន្ទាប់​ពី​ការិយាល័យ​ក្នុង​ប្រទេស​សិង្ហ​បុរី​។ ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​កើត​មាន​ឡើង​ខណៈ​ដែល​ក្រុមហ៊ុន​ពង្រីក​អាជីវកម្ម​ក្នុង​ប្រទេស​ថៃ​ដើម្បី​ផ្តល់​ធនធាន និង​ការ​ហ្វឹកហាត់​ដល់​អ្នកលក់​ក្នុង​ប្រទេស​ក្នុង​ការ​លក់​ផលិតផល​នៅ​បរទេស​លើ​គេហទំព័រ Amazon​។

លោក Bernard Tay ដែល​ជា​ប្រធាន​ផ្នែក​លក់​ជុំវិញ​ពិភពលោក​ប្រចាំ​អាស៊ី​អាគ្នេយ៍​របស់ Amazon បាន​និយាយ​ថា «​ការ​ផ្តោត​សំខាន់​របស់​ពួក​យើង​គឺ​ការ​ជួយ​ដល់​អ្នកលក់​ជនជាតិ​ថៃ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ក្នុង​ទីផ្សារ​ពិភពលោក​។ ពួក​យើង​ទើបតែ​ចាប់ផ្តើម​រៀបចំ​ក្រុមការងារ និង​បើក​ដំណើរការ​ការិយាល័យ​ទេ​។ ពួក​យើង​មើលឃើញ​សក្តានុពល​សម្រាប់​អ្នកលក់​ជនជាតិ​ថៃ​ថា​អាច​នឹង​ប្រកប​អាជីវកម្ម​បាន​ល្អ​ក្នុង​ទីផ្សារ​អា​មេ​រិ​ក និង​ជប៉ុន ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ចំនួន​អ្នកលក់​នៅ​មាន​តិច​នៅឡើយ​»។

ក្រុមហ៊ុន​មាន​ផ្តល់​ជា​សេវាកម្ម​ហ្វឹកហាត់​ដល់​អ្នកលក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច​លើ​ការ​ប្រើ​គេហទំព័រ​របស់​ក្រុមហ៊ុន និង​ការ​ទាក់ទាញ​អតិថិជន​បរទេស​ជាដើម​។

លោក Tay បាន​និយាយ​ថា ក្រុមហ៊ុន​ថៃ​មួយ​ចំនួន​បាន​ប្រើប្រាស់​គេហទំព័រ​របស់ Amazon ហើយ​ដើម្បី​លក់​ផលិតផល​ពួក​គេ​ដូច​ជា PJ Wood ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​សង្ហា​រឹម​ជាដើម ដែល​មើលឃើញ​ការ​លក់​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​កើនឡើង ១៥០%​ក្នុង​រយៈពេល​២​ឆ្នាំ​ព្រោះតែ​ការ​លក់​លើ Amazon​ ។

លើ​គេហទំព័រ​នេះ អ្នកលក់​អាច​ផ្ញើ​ផលិតផល​ឲ្យ​ទៅ​អតិថិជន​ដោយ​ផ្ទាល់ ឬ​អាច​សហការ​ជាមួយនឹង​សេវាកម្ម​ដែល Amazon កំពុង​តែ​ចង់​បង្កើត​ក្នុង​ប្រទេស​ដែល​អាច​ជួយ​ផ្ញើ​ផលិតផល និង​ទទួល​ការ​បង់ប្រាក់​អន្តរជាតិ​បាន​។ ក្នុង​រយៈពេល​វែង Amazon ចង់​បង្កើត​សេវាកម្ម​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន​ផ្ទាល់ និង​ក្លាយជា​មធ្យោបាយ​តែ​មួយ​សម្រាប់​អ្នកលក់​ក្នុង​ប្រទេស​ថៃ​។

លោក Tay បាន​បន្ថែម​ទៀត​ថា “​ប្រទេស​ថៃ​កំពុង​តែ​ក្លាយជា​មូលដ្ឋាន​ផលិត​នាំមុខ​គេ​មួយ​។ រដ្ឋាភិបាល​បាន​ចេញ​ការ​ផ្តួចផ្តើម​គំនិត​ជា​ច្រើន​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​តរបស់​ប្រទេស​”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ