ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​គំរាម​បញ្ជូនទាហាន​ទៅ​ព្រំដែន

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្នុង​ការ​បន្តឹង​សរសៃ​ក​ថ្មី​ជាមួយ​ម៉ិ​ក​ស៊ិ​ក ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាល​ពី​ថ្ងៃ​ទី​២៤​មេ​សាគំរាម​ដាក់​ពង្រាយ​កង​ទាហាន​ប្រដាប់​អាវុធ នៅ​តាម​ព្រំដែន​ភាគ​ខាងត្បូង បន្ទាប់​ពី​ឧប្បត្តិហេតុ​មួយ​ជាមួយ​កង​យោធា​ ​ម៉ិ​ក​ស៊ិ​ក ដែល​លោក​ចោទ​ថា​រួមគំនិត​ជាមួយ​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​។ តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា…

សហរដ្ឋអាមេរិក ៖ ក្នុង​ការ​បន្តឹង​សរសៃ​ក​ថ្មី​ជាមួយ​ម៉ិ​ក​ស៊ិ​ក ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាល​ពី​ថ្ងៃ​ទី​២៤​មេ​សាគំរាម​ដាក់​ពង្រាយ​កង​ទាហាន​ប្រដាប់​អាវុធ នៅ​តាម​ព្រំដែន​ភាគ​ខាងត្បូង បន្ទាប់​ពី​ឧប្បត្តិហេតុ​មួយ​ជាមួយ​កង​យោធា​ ​ម៉ិ​ក​ស៊ិ​ក ដែល​លោក​ចោទ​ថា​រួមគំនិត​ជាមួយ​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​។

តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា កង​ទាហាន ​ម៉ិ​ក​ស៊ិ​ក ​នា​ពេល​ថ្មី​ៗ​នេះ បាន​ភ្ជង់​កាំភ្លើង ដាក់​កង​ឆ្មាំ​ជាតិ​របស់​យើង ប្រហែលជា​ក្នុង​ការ​ជួយ​កាង​ពួក​អ្នករត់ពន្ធ​គ្រឿងញៀន​នៅ​តាម​ព្រំដែន​។ លោក​បាន​ចោទ​ប្រកាន់​ ​ម៉ិ​ក​ស៊ិ​ក ថា ពុំ​បាន​ធ្វើ​អ្វី​សោះ​ដើម្បី​ចាប់ខ្លួន​ពួក​អន្តោប្រវេសន៍​លួចលាក់​និង​បញ្ជូន​ពួក​គេ​ទៅ​កាន់​ប្រទេស​ដើម​វិញ ខណៈ​ចាប់តាំងពី​ខែតុលា​ឆ្នាំ​២០១៨​មក ពួក​អន្តោប្រវេសន៍​អា​មេ​រិ​ក​កណ្ដាល​ច្រើន​ពាន់​នាក់ បាន​រៀបចំ​ក្បួន​ដើរ​កាត់ ​ម៉ិ​ក​ស៊ិ​ក ក្នុង​ក្ដី​សង្ឃឹម​បាន​ចូល​ក្នុង​ដែនដី​អា​មេ​រិ​ក​។

ទាហាន​សកម្ម​អា​មេ​រិ​ក​ប្រមាណ​ជា​២.៩០០​នាក់ បច្ចុប្បន្ន​ដាក់​ពង្រាយ​នៅ​តាម​បណ្ដោយ​ព្រំដែន​ភាគ​ខាងត្បូង​ជាប់​ជាមួយ​ ​ម៉ិ​ក​ស៊ិ​ក ព្រមទាំង​ទាហាន​បំរុង​២០០០​នាក់​។

លោក​ដូ​ណា​ល់​ត្រាំ​ពុំ​បាន​បញ្ជាក់​ថា​តើ​ឧប្បត្តិហេតុ​អ្វី ដែល​កើត​មាន​ជាមួយ​ទាហាន ​ម៉ិ​ក​ស៊ិ​ក ​ឡើយ ប៉ុន្តែ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ប្រាប់ ​AFP​ ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ឧប្បត្តិហេតុ​នោះ​កើត​មាន​កាលពី​ថ្ងៃ​ទី​១៣ ​មេ​សា នៅ​ជិត​ក្រុង​CLINT​រដ្ឋ​តិច​សាស់ ដោយ​ក្នុង​ឱកាស​នោះ ទាហាន ​ម៉ិ​ក​ស៊ិ​ក ប្រមាណ​ជា​៦​នាក់​​បាន​យក​កាំភ្លើង​ភ្ជង់ ទាហាន​អា​មេ​រិ​ក​២​នាក់​ដែល​ស្ថិត​ក្នុង​រថយន្ត​មួយ​គ្រឿង ហើយ​ដកហូត​កាំភ្លើង​ពី​ទាហាន​អា​មេ​រិ​ក​ម្នាក់​។

ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​កងទ័ព​អា​មេ​រិ​ក​អះអាង​ថា ពួក​ទាហាន ​ម៉ិ​ក​ស៊ិ​ក ​ដឹង​ថា​មាន​ទាហាន​អា​មេ​រិ​ក​នៅ​ភាគ​ខាងត្បូង​ព្រំដែន តែ​ទាហាន​អា​មេ​រិ​ក​ទាំងនេះ​ពិតជា​ស្ថិត​ក្នុង​ដែនដី​អា​មេ​រិ​ក​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ